ព្រះរាជានុញ្ញាតឱ្យក្រាលកឋិន និងអានិសង្ស ៥ ប្រការ - Monk Cambodia

ព្រះរាជានុញ្ញាតឱ្យក្រាលកឋិន និងអានិសង្ស ៥ ប្រការ

Share This

 #សិក្សាបិដក៨

[២] ព្រះរាជានុញ្ញាតឱ្យក្រាលកឋិន និងអានិសង្ស ៥ ប្រការ

ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មីកថាហើយត្រាស់ហៅភិក្ខុទាំងឡាយថា “ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឱ្យពួកភិក្ខុដែលបាននៅចាំវស្សារួចហើយក្រាលកឋិនបាន។

ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយបានក្រាលកឋិនហើយ នឹងសម្រេចអានិសង្ស ៥ យ៉ាង គឺ៖

១. ត្រាច់ទៅ (ណា) មិនបាច់លា (ភិក្ខុផងគ្នា)

២. ត្រេចទៅ (ណា) មិនបាច់យកត្រៃចីវរ (គ្រប់ប្រដាប់)

៣. (ឆាន់) គណភោជនបាន

៤. (ទុកដាក់) អតិរេកចីវរបានតាមត្រូវការ

៥. ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះនឹងមានដល់ភិក្ខុទាំងនោះ។

ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង ៥ នេះនឹងសម្រេចដល់អ្នកទាំងឡាយដែលបានក្រាលកឋិន។

ម្នាលភិក្ខុទាំងឡាយ ក៏ឯកឋិន(នោះ) ត្រូវអ្នកទាំងឡាយក្រាលយ៉ាងនេះ។ គឺត្រូវឱ្យភិក្ខុអ្នកឆ្លាសប្រតិពលប្ដឹងសង្ឃឱ្យដឹងថា “បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ។ បើកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃឱ្យសំពត់កឋិននោះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ នេះជាញត្តិ”។

“បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្ដាប់ខ្ញុំ (ដ្បិត) សំពត់កឋិននេះកើតឡើងដល់សង្ឃហើយ។ (ឥឡូវ) សង្ឃឱ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន។ ការឱ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិន (បើ) គួរដល់លោកដ៏មានអាយុអង្គណា ត្រូវលោកដ៏មានអាយុអង្គនោះស្ងៀម (បើ) មិនគួរដល់លោកដ៏មានអាយុអង្គណាទេ ត្រូវលោកដ៏មានអាយុអង្គនោះនិយាយឡើង។ សំពត់កឋិននេះសង្ឃឱ្យដល់ភិក្ខុឈ្មោះនេះ ដើម្បីនឹងក្រាលកឋិនហើយ។ ការឱ្យសំពត់កឋិននេះដល់ភិក្ខុឈ្មោះនេះ ទំនងជាគួរដល់សង្ឃហើយ ព្រោះហេតុនេះបានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកនូវការនេះដោយអាការស្ងៀមនៅយ៉ាងនេះ”។

ម្នាលភិក្ខុទាំងឡាយ ឯកឋិនដែលភិក្ខុក្រាលឡើងបែបនេះ ក្រាលមិនឡើងបែបនេះ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter