ព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វាន
បន្ទាប់ពីដាក់អាយុសង្ខាររួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ស្រាប់តែទ្រង់ប្រឈួនយ៉ាងខ្លាំងក្រោយពេលព្រះអង្គបានសោយផ្សិតខនឹងក្បាលជ្រូកដែលប្រគេនដោយនាយចុន្ទៈ ។ពេលនោះព្រះអង្គទ្រង់ព្យាយាមយាងចូលទៅដល់ព្រៃសាលវ័ន ហើយទ្រង់ត្រាស់ឱ្យព្រះអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំឱ្យបានឆាប់ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំដោយព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ។លុះពេលបច្ឆិមរាត្រីចូលមកដល់ព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា៖ «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវធម៌ និងរលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញ៉ាំងប្រយោជន៍ឱ្យសម្រេចដោយកិរិយាមិនប្រមាថចុះ» ។ ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណេះក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ ។
ព្រះពុទ្ធទ្រង់ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ក្នុងព្រះជន្ម ៨០ឆ្នាំគត់ ។


































No comments:
Post a Comment