សូម​រីករាយ​ជ្រះថ្លា​អនុមោទនា​ការ​អាន​បិដក​ដេីម្បី​ចម្រើន​បញ្ញា - Monk Cambodia

សូម​រីករាយ​ជ្រះថ្លា​អនុមោទនា​ការ​អាន​បិដក​ដេីម្បី​ចម្រើន​បញ្ញា

Share This

 សូម​រីករាយ​ជ្រះថ្លា​អនុមោទនា​ការ​អាន​បិដក​ដេីម្បី​ចម្រើន​បញ្ញា​ 📒📙📕


សុត្តន្ត​បិដក​ ភាគ​៤៥​ ទំពរ័​ទី​១៦

​អង្គុត្តរ​និកាយ​ ​បញ្ចក​និបាត​ ​

​ឆ​ដ្ឋ​ភាគ​

​ត​តិ​យ​បណ្ណា​សក​

​ផាសុវិហារ​វគ្គ​

 [​៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ជា​អ្នក​ត្រេច​ទៅ​បាន​ ​ក្នុង​ទិស​ទាំង​ ​៤​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​ប្រកបដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ទោះ​មាន​ប្រមាណ​តិច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​អ្នក​ស្តាប់​ច្រើន​ ​ចាំ​រឿង​ដែល​ស្តាប់​ហើយ​ ​ចាំ​មិន​ភ្លេច​ ​នូវ​រឿង​ដែល​ស្តាប់​ហើយ​ ​ពួក​ធម៌​ណា​ ​ពីរោះ​ខាងដើម​ ​ពីរោះ​កណ្តាល​ ​ពីរោះ​ខាងចុង​ ​ប្រកាស​ព្រហ្មចរិយៈ​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ ​បរិសុទ្ធ​ពេញលេញ​អស់ជើង​ ​ភិក្ខុ​នោះ​ ​បាន​ស្តាប់ធម៌​ ​មាន​សភាព​យ៉ាងនោះ​ច្រើន​ ​ចាំស្ទាត់​ ​រត់មាត់​ ​យល់​ច្បាស់​ដោយចិត្ត​ ​ចាក់ធ្លុះ​ល្អ​ដោយ​ប្រាជ្ញា​ ​១​ ​ជា​អ្នក​សន្តោស​ ​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​តាម​មាន​តាម​បាន​ ​១​ ​ជា​អ្នក​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ក្រ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​អាស្រ័យ​នូវ​ចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅ​សប្បាយ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ជា​អ្នក​បាន​ដល់​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​ក្ស័យ​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​នេះឯង​ ​ទើប​ឈ្មោះថា​ ​ជា​អ្នក​ត្រេច​ទៅ​បាន​ ​ក្នុង​ទិស​ទាំង​ ​៤​។​ [​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាង​ ​ទើប​គួរ​អាស្រ័យ​សេនាសនៈ​ ​ស្ងាត់​ ​ជា​ព្រៃ​ដែល​មិនមែន​ជាទី​ឧបចារៈ​ ​របស់​មនុស្ស​។​ ​ធម៌​ ​៥​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​ពហុស្សូត​។​បេ​។​ ​ចាក់ធ្លុះ​ល្អ​ដោយ​ប្រាជ្ញា​ ​១​ ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​។​បេ​។​ ​មាន​កំឡាំង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ​មិន​បោះបង់​ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​១​ ​ជា​អ្នក​បាន​តាម​សេចក្តី​ប្រាថ្នា​ ​បាន​មិន​លំបាក​ ​បាន​មិន​ក្រ​ ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ក្រៃលែង​ ​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​១​ ​ជា​អ្នក​បាន​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​ក្ស័យ​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៥​ ​យ៉ាងនេះ​ឯង​ ​ទើប​គួរ​អាស្រ័យ​សេនាសនៈ​ស្ងាត់​ ​ជា​ព្រៃ​ដែល​មិនមែន​ជាទី​ឧបចារៈ​របស់​មនុស្ស​។​

​ចប់​ ​ផាសុវិហារ​វគ្គ​ ​ទី១​។​


​ឧទ្ទាន​នៃ​ផាសុវិហារ​វគ្គ​នោះ​គឺ​


​ធម៌​ធ្វើឲ្យ​អៀនអន់​ ​១​ ​ភិក្ខុ​ដែលគេ​រង្កៀស​ ​១​ ​ចោរ​ ​១​ ​សមណ​សុខុមាល​ ​១​ ​ជា​គំរប់​ ​៥​ ​នឹង​ភិក្ខុ​នៅ​សប្បាយ​ ​ព្រះ​អានន្ទ​ ​១​ ​ភិក្ខុ​ប្រកបដោយ​សីល​ជាដើម​ ​១​ ​ភិក្ខុ​ប្រកបដោយ​សីល​ជា​សេក្ខៈ​ជាដើម​ ​១​ ​ភិក្ខុ​ត្រេច​ទៅ​បាន​ ​ក្នុង​ទិស​ទាំងបួន​ ​១​ ​ភិក្ខុ​នៅក្នុង​ព្រៃ​ ​១​។​

#សូម​អនុមោទនា​បុណ្យ​🙏🏻🙏🏻🙏🏻

#សូម​អនុមោទនា​បុណ្យ​កុុសល​🌹🌹🌹

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter