បុរសនោះយល់ព្រម ក៏ច្រកគ្រាប់ក្រួសពេញថង់ រួចដើររកគោ ឃើញគោមានម្ចាស់ ក៏មិនហ៊ានបាញ់ ឃើញមនុស្សមានម៉ែឪ ក៏មិនហ៊ានបាញ់។ ក្នុងសម័យនោះ មានព្រះបច្ចេកពុទ្ធមួយអង្គព្រះនាម សុនេត្តោ គង់នៅក្នុងបណ្ណសាលាក្បែរក្រុងនោះ។ - Monk Cambodia

បុរសនោះយល់ព្រម ក៏ច្រកគ្រាប់ក្រួសពេញថង់ រួចដើររកគោ ឃើញគោមានម្ចាស់ ក៏មិនហ៊ានបាញ់ ឃើញមនុស្សមានម៉ែឪ ក៏មិនហ៊ានបាញ់។ ក្នុងសម័យនោះ មានព្រះបច្ចេកពុទ្ធមួយអង្គព្រះនាម សុនេត្តោ គង់នៅក្នុងបណ្ណសាលាក្បែរក្រុងនោះ។

Share This

បុរសនោះយល់ព្រម ក៏ច្រកគ្រាប់ក្រួសពេញថង់ រួចដើររកគោ ឃើញគោមានម្ចាស់ ក៏មិនហ៊ានបាញ់ ឃើញមនុស្សមានម៉ែឪ ក៏មិនហ៊ានបាញ់។ ក្នុងសម័យនោះ មានព្រះបច្ចេកពុទ្ធមួយអង្គព្រះនាម សុនេត្តោ គង់នៅក្នុងបណ្ណសាលាក្បែរក្រុងនោះ។ បុរសនោះបានឃើញព្រះបច្ចេកពុទ្ធកំពុងយាងចូលទៅបិណ្ឌបាតតាមទ្វារក្រុង ក៏គិតថា “លោកនេះច្បាស់ជាគ្មានម៉ែគ្មានឪពុកទេ បើបាញ់ទៅប្រាកដជាគ្មានទោសពៃរ៍ដល់យើងឡើយ យើងនឹងសាកល្បងសិល្បៈលើលោកនេះចុះ” រួចក៏ផ្ទាត់គ្រាប់ក្រួសតម្រង់ទៅរន្ធត្រចៀកខាងស្ដាំរបស់ព្រះបច្ចេកពុទ្ធ។ គ្រាប់ក្រួសនោះបានចូលតាមរន្ធត្រចៀកស្ដាំ ធ្លាយចេញតាមរន្ធត្រចៀកខាងឆ្វេង បណ្ដាលឱ្យកើតវេទនាឈឺចាប់យ៉ាងខ្លាំង។ ព្រះបច្ចេកពុទ្ធមិនអាចបន្តបិណ្ឌបាតបាន ក៏ហោះតាមអាកាសត្រឡប់ទៅបណ្ណសាលា រួចក៏បរិនិព្វាននៅទីនោះឯង។
មហាជនកាលបើមិនឃើញព្រះបច្ចេកពុទ្ធយាងមក ក៏សង្ស័យថាមានរឿងមិនស្រួល ទើបនាំគ្នាទៅមើល ឃើញលោកបរិនិព្វានហើយ ក៏នាំគ្នាយំសោកបោកខ្លួន។ បុរសនោះឃើញមហាជនទៅ ក៏ទៅជាមួយគេដែរ លុះឃើញព្រះបច្ចេកពុទ្ធ ក៏និយាយប្រាប់គេថា៖ លោកអង្គនេះកាលយាងចូលតាមទ្វារក្រុង ជួបនឹងខ្ញុំ ខ្ញុំក៏បានសាកល្បងសិល្បៈរបស់ខ្ញុំលើលោកទៅ។ មហាជនបានឮដូច្នោះ ក៏នាំគ្នាជេរប្រមាថថា៖ អាមនុស្សចិត្តអាក្រក់ បង្កហេតុឱ្យព្រះបច្ចេកពុទ្ធស្លាប់ រួចក៏ព្រួតគ្នាវាយដំរហូតដល់បុរសនោះស្លាប់បង់ជីវិតនៅទីនោះទៅ។ គាត់បានទៅកើតក្នុងនរកអវីចិ ឆេះរហូតដល់ដីកើនកម្ពស់បាន ១ យោជន៍ ទើបផលបាបដែលនៅសេសសល់ ធ្វើឱ្យគាត់មកកើតជាប្រេតត្រូវញញួរ ៦ ម៉ឺនសំពងក្បាលនៅលើកំពូលភ្នំគិជ្ឈកូដនេះ។
ព្រះសាស្តាកាលដែលសម្ដែងបុព្វកម្មនេះហើយ ក៏ត្រាស់ថា៖ ភិក្ខុទាំងឡាយ ចំណេះដឹង (សិល្បៈ) ឬបុណ្យសក្តិរបស់បុគ្គលពាល តែងកើតឡើងដើម្បីមិនជាប្រយោជន៍ឡើយ ព្រោះបុគ្គលពាលកាលបើបានចំណេះដឹង ឬបុណ្យសក្តិហើយ តែងតែធ្វើនូវអ្វីដែលមិនជាប្រយោជន៍ដល់ខ្លួនឯងតែប៉ុណ្ណោះ រួចទ្រង់តភ្ជាប់អនុសន្ធិសម្ដែងធម៌ដោយត្រាស់នូវគាថានេះថា៖
៧២. យាវទេវ អនត្ថាយ, ញត្តំ ពាលស្ស ជាយតិ;
ហន្តិ ពាលស្ស សុក្កំសំ, មុទ្ធំ អស្ស វិបាតយំ។
ការចេះដឹងកើតឡើងដល់បុគ្គលពាល គ្រាន់តែដើម្បីសេចក្តីវិនាសប៉ុណ្ណោះ រមែងញ៉ាំងបញ្ញាឱ្យធ្លាក់ចុះ បំផ្លេចបំផ្លាញកុសលរបស់បុគ្គលពាលនោះ។
អធិប្បាយសេចក្ដីនៃគាថា
ក្នុងបទថា តត្ថ យាវទេវាតិ ជាពាក្យនិបាតសម្រាប់កំណត់នូវភាគកម្រិតនៃហេតុផល។ បទថា ញត្តន្តិ សំដៅលើសភាវៈនៃការដឹង ឬចំណេះដឹង។ សិល្បៈចំណេះវិជ្ជាណាមួយដែលគេដឹង ឬបុណ្យសក្តិ យសបរិវារ និងសម្បត្តិណាដែលបុគ្គលនោះឋិតនៅ ហើយធ្វើឱ្យជនទាំងឡាយស្គាល់ ចាត់ទុកថាជាអ្នកមានឈ្មោះបោះសម្លេង ប្រាកដក្នុងលោក របស់ទាំងនោះឯងហៅថា ញត្តៈ។
ចំណេះដឹងក្តី ឬបុណ្យសក្តិក្តី ដែលកើតឡើងដល់បុគ្គលពាល គឺកើតឡើងដើម្បីមិនជាប្រយោជន៍តែម្ដង ព្រោះបុគ្គលពាលរមែងអាស្រ័យនូវរបស់ទាំងនោះ ហើយធ្វើនូវអ្វីដែលមិនជាប្រយោជន៍ដល់ខ្លួនឯងប៉ុណ្ណោះ។
បទថា ហន្តីតិ ប្រែថា ញ៉ាំងឱ្យវិនាស។ បទថា សុក្កំសន្តិ សំដៅលើចំណែកនៃកុសល។ ពិតមែនហើយ កាលបើចំណេះវិជ្ជា ឬបុណ្យសក្តិកើតឡើងដល់បុគ្គលពាល វាតែងតែសម្លាប់ ឬបំផ្លាញនូវចំណែកនៃកុសលធម៌របស់បុគ្គលនោះឱ្យវិនាសទៅជានិច្ច។
បទថា មុទ្ធន្តិ ជាឈ្មោះនៃបញ្ញា។ បទថា វិបាតយន្តិ ប្រែថា ញ៉ាំងឱ្យខ្ចាត់ខ្ចាយ ឬកម្ទេចចោល។ របស់ទាំងនោះ (ចំណេះដឹង និងបុណ្យសក្តិ) កាលដែលបំផ្លាញកុសលធម៌ហើយ ក៏រមែងកម្ទេចចោលនូវបញ្ញា ដែលលោកហៅថា មុទ្ធៈ (ក្បាល ឬកំពូលនៃធម៌) ឱ្យខ្ចាត់ខ្ចាយវិនាសទៅជាមួយគ្នាដែរ។
ក្នុងពេលបញ្ចប់ការសម្ដែងធម៌ មហាជនជាច្រើនបានសម្រេចនូវសោតាបត្តិផលជាដើម។
រឿងប្រេតត្រូវញញួរ ៦ ម៉ឺនសំពងក្បាល ទី ១៣ ចប់។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter