រឿងមុចលិន្ទនាគរាជ - Monk Cambodia

រឿងមុចលិន្ទនាគរាជ

Share This

 រឿងមុចលិន្ទនាគរាជ

៙លុះថ្ងៃ ៧ កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានព្រះភាគទ្រង់ ក្រោកចាកសមាធិនោះ ហើយទ្រង់ចេញអំពីម្លប់អជ្ជបាលនិគ្រោធព្រឹក្ស យាងចូលទៅកាន់ដើមរាំង លុះចូលទៅដល់ហើយ ទ្រង់គង់ដោយព្រះភ្នែន តែមួយអស់ ៧ ថ្ងៃ ក្រោមម្លប់រាំងសោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ) ។ 

  សម័យនោះឯង មហាមេឃពុំជួកាល ក៏បណ្តាលឡើងជាភ្លៀងធ្លាក់ ។ មានភ្លៀងរលឹមអស់ ៧ ថ្ងៃ បណ្តាលឱ្យអ័ព្ទពន្លឺព្រះអាទិត្យដោយអំណាចត្រជាក់ ។ 

  គ្រានោះ មុចលិន្ទនាគរាជចេញអំពីលំនៅរបស់ខ្លួនហើយពេនព័ទ្ធ ព្រះកាយព្រះដ៏មានព្រះភាគ ៧ ជុំ ដោយភ្នែន(របស់ខ្លួន) ហើយលើកពពារដ៏ធំ បាំងពីខាងលើព្រះសីសៈព្រះដ៏មានព្រះភាគ ហើយឋិតនៅដោយគិតថា រងាកុំបីបៀតបៀនព្រះដ៏មានព្រះភាគ ក្ដៅក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគ សម្ផស្សរបោមមូសខ្យល់កំដៅថ្ងៃពស់តូចពស់ធំក៏កុំបីបៀតបៀនព្រះដ៏មានព្រះភាគឡើយ ។

  លុះថ្ងៃ ៧ កន្លងទៅហើយ លំដាប់នោះ មុចលិន្ទនាគរាជដឹងថា ភ្លៀងរាំងហើយ មេឃស្រឡះហើយ ក៏រំសាយភ្នេនចេញចាកព្រះកាយព្រះដ៏មានព្រះភាគ ហើយប្រែភេទរបស់ខ្លួននិម្មិតជាភេទមាណព (មនុស្សកំលោះ) ឈរប្រណម្យអញ្ជលី នមស្ការព្រះដ៏មានព្រះភាគពីខាងទីចំពោះព្រះភក្ត្រព្រះអង្គ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបសេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថា ក្នុងវេលានោះថា ៖

  សេចក្តីស្ងាត់ចាកកិលេស របស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌ប្រាកដហើយ បានឃើញធម៌ (ដោយញាណចក្ខុ) ជាគុណឱ្យកើតសេចក្តីសុខ សេចក្តីមិនព្យាបាទ និងសេចក្តីសង្រួមមិនបៀតបៀនសត្វទាំងឡាយ ក៏ជាគុណឱ្យកើតសេចក្តីសុខក្នុងលោក សេចក្តីណាយចាករាគៈនិងការប្រព្រឹត្តិកន្លងកាមទាំងឡាយ ជាគុណឱ្យកើតសេចក្តីសុខក្នុងលោក កិរិយាកំចាត់បង់នូវអស្មិមានះ កិរិយាកម្ចាត់បង់នូវអស្មិមានះនុ៎ះ ជាសុខ យ៉ាងក្រៃលែង ៕៚

 📚🐉(ចប់ មុចលិន្ទកថា បិដក៦ ទំព័រ៩-១០ សូមអានអដ្ឋកថាក្នុងខមិន នៅខាងក្រោយទៀតផង)🪷🕯️🙏

#រូបភាព #ព្រះពុទ្ធសាសនា #ព្រះធម៌អប់រំចិត្ត #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ #រំលិច #រឿងនិទាន #កម្ពុជា

ព្រះសង្ឃសាវក ព្រះមានព្រះភាគ អ្នកតាមដាន

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter