នៅក្នុងលោកនេះ គ្មានអ្វីដែលទៀងទាត់ឡើយ សូម្បីតែដង្ហើមចេញចូលរបស់យើង។ យើងគ្រប់គ្នាដឹងត្រឹមតែថ្ងៃកើត ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងមុននូវថ្ងៃស្លាប់របស់ខ្លួននោះទេ។ សេចក្តីស្លាប់អាចនឹងមកដល់នៅថ្ងៃស្អែក ឬក៏អាចនឹងមកដល់នៅវិនាទីបន្ទាប់ក៏ថាបាន។
ពេលខ្លះ មនុស្សយើងរវល់តែចំណាយពេលពេញមួយជីវិត ដើម្បីរត់ដេញតាមលាភយស កិត្តិយស និងទ្រព្យសម្បត្តិមាសប្រាក់ ដោយភ្លេចគិតថា របស់ទាំងនោះគ្រាន់តែជាវត្ថុខ្ចីប្រើប្រាស់ជាបណ្តោះអាសន្ននៅលើលោកនេះតែប៉ុណ្ណោះ។ នៅពេលដែលថ្ងៃចុងក្រោយមកដល់ សូម្បីតែរាងកាយដែលយើងខំថែរក្សាក៏ត្រូវបោះបង់ចោល ទុកឱ្យនៅសល់តែធូលីដី ចុះទម្រាំតែទ្រព្យក្រៅខ្លួន ធ្វើម្តេចនឹងអាចយកតាមខ្លួនបានទៅ?
⚠️ អ្វីដែលគួរជៀសវាងបំផុតក្នុងជីវិត៖
🙏ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ប្រដៅឱ្យយើងគ្រប់គ្នាដើរចេញឱ្យឆ្ងាយពីផ្លូវនៃក្តីវិនាស (អបាយមុខ) គឺការវង្វេងនឹងស្រីញី ការសេពគ្រឿងស្រវឹងបំផ្លាញសតិ និងការលង់ខ្លួនក្នុងល្បែងស៊ីសង។ អបាយមុខទាំងនេះប្រៀបដូចជាភ្លើងមេរោគ ដែលចាំដុតបំផ្លាញទាំងទ្រព្យសម្បត្តិ ទាំងកិត្តិយស និងសេចក្តីសុខក្នុងគ្រួសារឱ្យរលាយត្រឹមមួយប៉ព្រិចភ្នែក។
បើសិនជាមាសប្រាក់អាចទិញបានតែរបស់របរប្រើប្រាស់ខាងក្រៅ នោះមានតែ «ព្រះធម៌» និង «សេចក្តីល្អ» តែប៉ុណ្ណោះ ដែលជាទ្រព្យពិតប្រាកដអាចទិញនូវសេចក្តីសុខផ្លូវចិត្តដ៏ពិតប្រាកដបាន។ ធម៌មានតម្លៃជាងមាសរាប់ពាន់ដង ព្រោះធម៌ជួយស្រោចស្រង់ចិត្តដែលសៅហ្មងឱ្យត្រជាក់ត្រជំ និងជាស្ពានចម្លងវិញ្ញាណក្ខន្ធយើងទៅកាន់សុគតិភព។
🌿 ចូររស់នៅដោយក្តីមិនប្រមាថ ចែករំលែកក្តីស្រឡាញ់ ធ្វើបុណ្យសន្សំកុសល និងសាងសេចក្តីល្អឱ្យបានច្រើន ទាន់ពេលដែលយើងនៅមានដង្ហើមដកដកដង្ហើមនៅឡើយ។ កុំរង់ចាំរហូតដល់ចាស់ ព្រោះសេចក្តីស្លាប់មិនដែលមើលអាយុនោះទេ។
❥• 💫ដួងចន្ទ្រ រស្មី ✨
#doungchanrs #ទស្សនវិជ្ជាជីវិត
#ការអប់រំចិត្ត #ទស្សនៈជីវិត #ព្រះធម៌ដាស់តឿនសតិ #រស់ដោយមិនប្រមាថ #កំណាព្យអប់រំ



























No comments:
Post a Comment