ព្រហ្មចរិយសូត្រ (គោលបំណងពិតនៃព្រហ្មចរិយធម៌) - Monk Cambodia

ព្រហ្មចរិយសូត្រ (គោលបំណងពិតនៃព្រហ្មចរិយធម៌)

Share This

 [២៦] ព្រហ្មចរិយសូត្រ (គោលបំណងពិតនៃព្រហ្មចរិយធម៌)

ម្នាលភិក្ខុទាំងឡាយ តថាគតនឹងប្រព្រឹត្តព្រហ្មចរិយធម៌នេះ ដើម្បីកុហកមហាជនក៏ទេ ដើម្បីល្បួងលួងមហាជនក៏ទេ ដើម្បីលាភសក្ការៈ នឹងសេចក្តីសរសើរជាអានិសង្សក៏ទេ ដើម្បីបានអានិសង្សព្រោះការដោះនូវពាក្យជនដទៃដូច្នេះដូច្នោះថា មហាជនចូរស្គាល់តថាគតដូច្នេះក៏ទេ​​​​​។

ម្នាលភិក្ខុទាំងឡាយ តថាគតប្រព្រឹត្តព្រហ្មចារ្យនេះ ប្រកបដោយ គោលបំណងពិត ៤ យ៉ាង គឺ៖

១. សំវរត្ថំ (ដើម្បីសេចក្តីសង្រួម)៖ តថាគតប្រព្រឹត្តព្រហ្មចារ្យនេះ ដើម្បីសង្រួម នូវឥន្ទ្រិយទាំងឡាយមិនឱ្យកិលេសចូលមកគ្របសង្កត់​​​​។

២. បហានត្ថំ (ដើម្បីការលះបង់)៖ តថាគតប្រព្រឹត្តព្រហ្មចារ្យនេះ ដើម្បីលះបង់ នូវអកុសលធម៌ និងទុច្ចរិតទាំងពួង​​​​។

៣. វិរាគត្ថំ (ដើម្បីសេចក្តីប្រាសចាកតម្រេក)៖ តថាគតប្រព្រឹត្តព្រហ្មចារ្យនេះ ដើម្បីធ្វើឱ្យប្រាសចាករាគៈ និងសេចក្តីត្រេកត្រអាលក្នុងលោក​​​​។

៤. និរោធត្ថំ (ដើម្បីសេចក្តីរលត់ទុក្ខ)៖ តថាគតប្រព្រឹត្តព្រហ្មចារ្យ​នេះ ដើម្បីរំលត់ទុក្ខ ទាំងស្រុង ពោលគឺធ្វើឱ្យជាក់ច្បាស់នូវព្រះនិព្វាន តែប៉ុណ្ណេះឯង​​​​។

‘‘សំវរត្ថំ បហានត្ថំ,       ព្រហ្មចរិយំ អនីតិហំ;

អទេសយិ សោ ភគវា,   និព្វានោគធគាមិនំ;

ឯស មគ្គោ មហន្តេហិ,   អនុយាតោ មហេសិភិ​​​​។

ព្រះដ៏មានព្រះភាគនោះ ទ្រង់បានសំដែងនូវព្រហ្មចារ្យ មិនបានជឿអ្នកដទៃ ដើម្បីសង្រួម ដើម្បីលះបង់ ជាដំណើរទៅក្នុងព្រះនិព្វាន ផ្លូវហ្នឹងដែលព្រះពុទ្ធជាចម្បងយាត្រាទៅ​​​​។

‘‘យេ ច តំ បដិបជ្ជន្តិ,     យថា ពុទ្ធេន ទេសិតំ;

ទុក្ខស្សន្តំ ករិស្សន្តិ,       សត្ថុសាសនការិនោ’’តិ​​​​។

បើពួកជនណា ដើរតាមផ្លូវដែលព្រះពុទ្ធសំដែងហើយនោះ បើពួកជននោះ ធ្វើតាមពាក្យប្រៀនប្រដៅ របស់ព្រះសាស្តានោះ ទើបនឹងធ្វើទីបំផុតទុក្ខបាន​​​​។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter