ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា: ម្នាលសីហៈ ត្រកូលរបស់អ្នក ដូចជាអណ្ដូងទឹករបស់ពួកនិគ្រន្ថ អស់កាលយូរណាស់មកហើយ អ្នកគប្បីសំគាល់នូវបិណ្ឌបាត ដែលអ្នកគួរឲ្យដល់ពួកនិគ្រន្ថ ដែលចូលមករកនោះផង - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា: ម្នាលសីហៈ ត្រកូលរបស់អ្នក ដូចជាអណ្ដូងទឹករបស់ពួកនិគ្រន្ថ អស់កាលយូរណាស់មកហើយ អ្នកគប្បីសំគាល់នូវបិណ្ឌបាត ដែលអ្នកគួរឲ្យដល់ពួកនិគ្រន្ថ ដែលចូលមករកនោះផង

Share This

 ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា:  ម្នាលសីហៈ ត្រកូលរបស់អ្នក ដូចជាអណ្ដូងទឹករបស់ពួកនិគ្រន្ថ អស់កាលយូរណាស់មកហើយ អ្នកគប្បីសំគាល់នូវបិណ្ឌបាត ដែលអ្នកគួរឲ្យដល់ពួកនិគ្រន្ថ ដែលចូលមករកនោះផង។ 


សីហសេនាបតី ក្រាបទូលថា: បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្ដីពេញចិត្ត ត្រេកអរលើសលុបហួសប្រមាណ ចំពោះភាសិតរបស់ព្រះអង្គ ដោយហេតុដែលព្រះអង្គបានសំដែងនឹងខ្ញុំព្រះអង្គយ៉ាងនេះថា: ម្នាលសីហៈ ត្រកូលរបស់អ្នក ដូចជាអណ្ដូងទឹក របស់ពួកនិគ្រន្ថ អស់កាលយូរណាស់មកហើយ អ្នកគប្បីសំគាល់ នូវបិណ្ឌបាត ដែលអ្នកគួរឲ្យដល់ពួកនិគ្រន្ថ ដែលចូលមករកនោះផង 


បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់ឮពាក្យនេះថា: ព្រះសមណគោតម ទ្រង់ត្រាស់យ៉ាងនេះថា: បុគ្គលត្រូវឲ្យទានដល់តថាគតតែម្យ៉ាង មិនត្រូវឲ្យទានដល់ពួកសាស្ដាដទៃឡើយ បុគ្គលត្រូវឲ្យទានដល់ពួកសាវករបស់តថាគតតែម្យ៉ាង មិនត្រូវឲ្យទានដល់ពួកសាវក របស់ពួកសាស្ដាដទៃឡើយ បុគ្គលឲ្យទានដល់តថាគតតែម្យ៉ាង ទើបមានផលច្រើន ឲ្យដល់ពួកសាស្ដាដទៃ មិនមានផលច្រើនឡើយ បុគ្គលឲ្យទានដល់ពួកសាវករបស់តថាគតតែម្យ៉ាង ទើបមានផលច្រើន ឲ្យទានដល់ពួកសាវករបស់ពួកសាស្ដាដទៃ មិនមានផលច្រើនឡើយ 


តែឥឡូវនេះ ព្រះដ៏មានព្រះភាគ ត្រឡប់ជាបបួលខ្ញុំព្រះអង្គ ឲ្យធ្វើទានក្នុងពួកនិគ្រន្ថ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងខ្ញុំព្រះអង្គ គង់នឹងដឹងនូវកាលគួរ ក្នុងទាននុ៎ះ 


បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះដ៏មានព្រះភាគ ចំាទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ជាគំរប់បីដងផង។ 


គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងអនុបុព្វីកថា ចំពោះសីហសេនាបតី គឺទ្រង់ប្រកាសនូវទានកថា សីលកថា សគ្គកថា នូវទោសរបស់កាមដ៏លាមក សៅហ្មង និងអានិសង្សក្នុងការចេញចាកកាម។ កាលណាព្រះដ៏មានព្រះភាគទ្រង់ជ្រាបថា សីហសេនាបតី មានចិត្តស្រួល មានចិត្តទន់ មានចិត្តផុតចាកនីវរណធម៌ មានចិត្តខ្ពស់ មានចិត្តជ្រះថ្លាហើយ ទើបទ្រង់ប្រកាសនូវធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយ តែងលើកឡើងសំដែងដោយព្រះអង្គឯង គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ 


ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ដោយវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់បានដោយល្អ មានឧបមាដូចម្ដេចមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាកមនិ្ទល ក៏កើតឡើងដល់សីហសេនាបតី ក្នុងទីនោះឯងថា "ធម្មជាតណាមួយ ដែលកើតឡើង ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា" មានឧបមេយ្យដូច្នោះឯង។ 


គ្រានោះ សីហសេនាបតី បានឃើញអរិយសច្ចធម៌ហើយ បានលុះអរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ បានជឿជាក់អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្ដីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវភាពជាអ្នកក្លាហាន មិនជឿស្ដាប់បុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្ដា ហើយទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវភត្តរបស់ខ្ញុំព្រះអង្គ ជាមួយនឹងភិក្ខុសង្ឃ ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។


http://ti-kh.org/books?book=48&page=67&language=khmer

No comments:

Post a Comment

Flag Counter