ពួកភូត​ណា​ ​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពួកភូត​ណា​ ​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​

Share This

 ពួកភូត​ណា​ ​ឋិតនៅ​លើ​ផែនដី​ក្តី​ ​ពួកភូត​ណា​ ​ឋិតនៅ​ឰដ៏​អាកាស​ក្តី​ ​ដែល​មក​ជួបជុំ​ក្នុង​ទីនេះ​ ​ពួកភូត​ទាំងអស់​នោះ​ ​ចូរ​មានចិត្តល្អ​ ​មួយទៀត​ ​ចូរ​ស្តាប់​នូវ​ភាសិត​ដោយ​គោរព​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ជា​ភូត​ទាំងអស់​ ​ចូរ​ស្តាប់​ ​(​នូវ​ព្រះបរិត្ត​)​ ​ចូរ​ធ្វើ​នូវ​មេត្តាចិត្ត​ ​ដល់​ពពួកសត្វ​ជា​មនុស្សជាតិ​ ​មនុស្ស​ទាំងឡាយ​ណា​ ​តែង​នាំមក​នូវ​ពលី​ ​ក្នុង​ពេលថ្ងៃ​ ​និង​ពេលយប់​ ​ព្រោះហេតុនោះ​ ​សូមអ្នក​ទាំងឡាយ​ ​កុំ​ប្រហែសធ្វេស​ ​រក្សា​នូវ​មនុស្ស​ទាំងនោះ​។​ ​


​ទ្រព្យ​ណាមួយ​ ​ក្នុង​លោក​នេះ​ក្តី​ ​ក្នុង​លោកខាងមុខ​ក្តី​ ​រតនវត្ថុ​ដ៏​ឧត្តម​ណា​ ​ក្នុង​ឋានសួគ៌​ក្តី​ ​ទ្រព្យ​ ​និង​រតនវត្ថុ​ទាំងនោះ​ឯង​ ​ស្មើដោយ​ព្រះ​តថាគត​ ​មិន​មាន​ឡើយ​ ​រតនៈ​ ​គឺ​ព្រះពុទ្ធ​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​សច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​

 

ព្រះ​សក្យមុនី​ ​ទ្រង់​មាន​ព្រះទ័យ​ដំ​កល់​មាំ​ ​បាន​ត្រាស់​ដឹង​ហើយ​ ​នូវ​ព្រះធម៌​ណា​ ​ជាទី​ក្ស័យ​ទៅ​នៃ​កិលេស​ ​ជាទី​ប្រាសចាក​រាគៈ​ ​ជា​ធម៌​មិន​ស្លាប់​ ​ជា​ធម៌​ឧត្តម​ ​រតនៈ​នីមួយ​ស្មើដោយ​ព្រះធម៌​នោះ​មិន​មាន​ ​រតនៈ​ ​គឺ​ព្រះធម៌​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​


ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ​ ​ទ្រង់​សរសើរ​នូវ​សមាធិ​ណា​ ​ថា​ជា​ធម៌​ដ៏​ស្អាត​ ​បណ្ឌិត​ទាំងឡាយ​ ​ពោល​ហើយ​នូវ​សមាធិ​ណា​ ​ថា​ជា​ធម៌​ឲ្យផល​ដោយលំដាប់​ ​សមាធិ​ឯទៀត​ ​ស្មើដោយ​សមាធិ​នោះ​ ​មិន​មាន​ឡើយ​ ​រតនៈ​ ​គឺ​ព្រះធម៌​នេះឯង​ ​ជារ​ត​នៈ​ដ៏​ឧត្តម​ ​ដោយ​ពាក្យសច្ចៈ​នេះ​ ​សូម​មាន​សិរី​សួស្តី​។​


បុគ្គល​ទាំងឡាយ​ណា​ ​៨​ ​ពួក​ ​ដែល​ពួកសប្បុរស​សរសើរ​ហើយ​ ​រាប់ជាគូ មាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះសម្ពុទ្ធព្រះនាមគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន ឥតមានសេចក្តីប្រាថ្នាឡើយ អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវអរហត្តផល សម្រេចហើយនូវព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ (ឥតមានទិញដូរឡើយ) ហើយទទួលនូវផល រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


សសរគោល ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកំរើកញាប់ញ័រដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ អ្នកណាពិចារណាឃើញនូវអរិយសច្ចទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រដោយលោកធម៌ទាំងឡាយ) ដូចសសរគោលដូច្នោះឯង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ចទាំងឡាយ ដែលព្រះតថាគត ព្រះអង្គមានប្រាជ្ញាដ៏ជ្រាលជ្រៅ សំដែងប្រពៃហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលប់ក៏ដោយ អរិយបុគ្គលទាំងនោះ គង់មិនកាន់យកភពជាគំរប់ ៨ គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


(សំយោជនក្កិលេស ៣ យ៉ាងគឺ) សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈណាមួយ ធម៌ទាំងឡាយ ៣ នោះ សោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បទា គឺសោតាបត្តិមគ្គ មួយទៀត សោតាបន្នបុគ្គល រួចស្រឡះចាកអបាយទាំង ៤ ផង មិនអាចធ្វើនូវអភិដ្ឋាន(១) ទាំងឡាយ ៦ ផង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


ប្រសិនបើសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្មដោយកាយ វាចា ឬដោយចិត្តក៏ដោយ (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនដែលបិទបាំងនូវបាបកម្មនោះឡើយ ភាវៈនៃបុគ្គលមានផ្លូវនៃព្រះនិព្វានឃើញហើយ ជាបុគ្គលមិនដែលបិទបាំងបាបកម្ម ព្រះពុទ្ធទាំងឡាយ បានត្រាស់សំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ ជាធម៌អាចញ៉ាំងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ដូចជាគុម្ពឈើមានក្នុងព្រៃ ដូច្នោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ ឥតមានអ្នកណាមួយស្មើ ទ្រង់ត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


កម្មចាស់ (របស់អរិយបុគ្គលណា) អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយហើយក្នុងភពតទៅ អរិយបុគ្គលទាំងឡាយនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះចំរើនឡើង ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចប្រទីប ដែលរលត់ទៅនេះ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី។


ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី។


ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌ដែលមានមកហើយដូចគ្នា ដែលមនុស្ស និងទេវតាតែងបូជា សូមមានសិរីសួស្តី។


ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃ ដែលមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី។ 


♦️ពន្យល់♦️

(១) សំដៅយកអនន្តរិយកម្ម ៥ និងការបែរចិត្តទៅកាន់សាសនាដទៃ១។

♦️♦️♦️♦️


ចប់ រតនសូត្រ។

http://m.ti-kh.org/books?book=52&page=6&language=khmer

No comments:

Post a Comment

Flag Counter