​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​យ៉ាងនេះ​ថា - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​យ៉ាងនេះ​ថា

Share This

 (​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ​យ៉ាងនេះ​ថា​)​ ​អ្នក​ទាំងឡាយ​ ​ចូរ​ក្រោក​ ​(​ចូរ​អង្គុយ​ចំរើន​កម្មដ្ឋាន​)​ ​ប្រយោជន៍អ្វី​ ​ដោយ​ការ​ដេកលក់​របស់​អ្នក​ទាំងឡាយ​ ​ព្រោះថា​ ​អ្នក​ទាំងឡាយ​ ​ឈឺ​ជានិច្ច​ ​ត្រូវ​សរ​ ​គឺ​រាគាទិក្កិលេស​ចាក់ដោត​ហើយ​ ​កំពុងតែ​លំបាក​ ​ម្តេច​ក៏​នៅ​ដេកលក់​។​


អ្នក​ទាំងឡាយ​ ​ចូរ​ក្រោក​អង្គុយ​ ​ចូរ​សិក្សា​ឲ្យ​មាំមួន​ ​ដើម្បី​សេចក្តី​ស្ងប់​ ​កុំ​ឲ្យ​មច្ចុរាជ​បានដឹង​នូវ​អ្នក​ទាំងឡាយ​ ​ថា​ជា​អ្នក​ប្រមាទ​ ​ហើយ​ធ្វើឲ្យ​វង្វេង​ ​លុះ​ក្នុង​អំណាច​នៃ​ខ្លួន​ឡើយ​។​ ​


ពួក​ទេវតា​ ​និង​មនុស្ស​ ​ត្រូវការ​នឹង​អារម្មណ៍​ជាដើម​ ​អាស្រ័យ​ជាប់​នៅ​ ​(​ក្នុង​អារម្មណ៍​នោះ​)​ ​ព្រោះ​តណ្ហា​ណា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ឆ្លង​នូវ​តណ្ហា​ជា​គ្រឿង​ផ្សាយ​នុ៎ះ​ ​កុំ​ឲ្យ​ខណៈ​កន្លង​ផុត​នូវ​អ្នក​ទាំងឡាយ​ឡើយ​ ​ព្រោះថា​ ​ពួក​ជន​ដែល​ខណៈ​កន្លង​ហើយ​ ​រមែង​សោក​ណែនណាន់​ក្នុង​នរក​។​


​សេចក្តី​ប្រមាទ​ ​ជា​ធូលី​ ​ធូលី​ធ្លាក់ចុះ​តាម​សេចក្តី​ប្រមាទ​ ​ព្រោះតែ​សេចក្តី​ប្រមាទ​ ​កុលបុត្រ​ដក​ចោល​នូវ​សរ​ ​គឺ​រាគាទិក្កិលេស​របស់​ខ្លួន​បាន​ដោយ​វិជ្ជា​ ​គឺ​អា​សវ​ក្ខ​យញ្ញា​ណ​ ​ព្រោះតែ​សេចក្តី​មិន​ប្រមាទ​។​

ចប់​ ​ឧដ្ឋាន​សូត្រ​ ​ទី១០​។​

m.ti-kh.org/books?book=54&page=106&language=khmer

No comments:

Post a Comment

Flag Counter