[១១] រឿងនាគប្រេត
(បិដក.៥៦/ទំព័រ.១៤)
(សាមណេរសួរថា) ខ្ញុំឃើញអ្នកខ្លះជិះដំរីស អ្នកខ្លះជិះរថសេះដ៏រុងរឿង និងកញ្ញាម្នាក់ដើរទៅដោយពន្លឺភ្លឺស្វាង។ ផ្ទុយទៅវិញ ចុះហេតុអ្វីបានជាអ្នកទាំងឡាយឯទៀត កាន់ដំបង មុខជោកដោយទឹកភ្នែក រាងកាយបែកធ្លាយ ហើយផឹកនូវខ្ទុះ និងឈាមរបស់គ្នាទៅវិញទៅមកជាអាហារដូច្នេះ? តើអ្នកបានធ្វើបាបអ្វីខ្លះ?
(នាងប្រេតតបថា) កូនប្រុសច្បង៖ ជិះដំរីស ព្រោះកាលនៅជាមនុស្សបានថ្វាយទានដោយចិត្តជ្រះថ្លា។
កូនប្រុសកណ្តាល៖ ជិះរថសេះ ព្រោះជាអ្នកមិនកំណាញ់ ជាម្ចាស់ទានដ៏រុងរឿង។
កូនស្រីពៅ៖ មានពន្លឺភ្លឺស្វាង ព្រោះនាងរីករាយនឹងផលទានពាក់កណ្តាលដែលនាងបានធ្វើ។
ពួកយើង (ឪពុកម្តាយ)៖ ដែលកំពុងរងទុក្ខនេះ ព្រោះកាលនៅជាមនុស្ស ជាអ្នកកំណាញ់ ជេរប្រទេចផ្ដាសាសមណព្រាហ្មណ៍។ ឥឡូវនេះយើងស្រេកឃ្លានរហូតដល់សម្លាប់គ្នាឯងដើម្បីផឹកឈាម និងខ្ទុះ។
មេរៀន៖ ទ្រព្យសម្បត្តិ និងជីវិតជារបស់មិនទៀង បណ្ឌិតដែលបានស្តាប់ធម៌ព្រះអរហន្តហើយ មិនគប្បីធ្វេសប្រហែសក្នុងការធ្វើទានឡើយ។
ចប់ រឿងនាគប្រេត ទី ១១។

























No comments:
Post a Comment