(អភិសម្ពុទ្ធគាថា) នាងផុស្សតីទេវធីតានោះ ច្យុតចាកទេវលោកនោះមកហើយ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

(អភិសម្ពុទ្ធគាថា) នាងផុស្សតីទេវធីតានោះ ច្យុតចាកទេវលោកនោះមកហើយ

Share This

 (អភិសម្ពុទ្ធគាថា) នាងផុស្សតីទេវធីតានោះ ច្យុតចាកទេវលោកនោះមកហើយ ក៏ទៅកើតក្នុងខត្តិយត្រកូល បាននៅរួមនឹងព្រះបាទសញ្ជ័យក្នុងនគរជេតុត្តរ។ ព្រះនាងទេវី ទ្រង់ព្រះនាមផុស្សតីទ្រង់គភ៌អស់ ១០ ខែ ក៏ធើ្វប្រទក្សិណព្រះរាជបុរី រួចប្រសូតតថាគតត្រង់កណ្តាលផ្លូវនៃពួកឈ្មួញ។ នាមតថាគតមិនមែនជារបស់មាតា ទាំងមិនមែនកើតមកពីបិតាទេ តថាគតកើតត្រង់ (កណ្តាល) ផ្លូវនៃពួកឈ្មួញ ព្រោះហេតុនោះ បានជាតថាគតឈ្មោះវេស្សន្តរ។ 


កាលដែលតថាគតនៅកេ្មងតូច ទើបនឹងមានអាយុ ៨ ឆ្នាំអំពីកំណើត តថាគតបានអង្គុយលើប្រាសាទ រិះគិតនឹងឲ្យទានថា បើមានស្មូមណាមួយ មកបន្លឺវាចាសុំអាត្មាអញ ៗ គួរឲ្យបេះដូង គួរឲ្យភ្នែក គួរឲ្យសាច់ គួរឲ្យឈាម គួរឲ្យរាងកាយ (ដល់ស្មូមនោះឯង)។ កាលតថាគតនោះ កំពុងគិតសភាវធម៌ដែលមិនកម្រើក មិនតាំងនៅក្នុងកាលនោះ ប្រឹថពីមានភ្នំសិនេរុ និងព្រៃជាគ្រឿងប្រដាប់ពីខាងលើ ក៏ញាប់ញ័រ។


(ព្រះបាទវេស្សន្តរ…) ពួកព្រាហ្មណ៍មានរោមក្លៀក និងក្រចកដុះវែង មានធេ្មញប្រកបដោយមន្ទិល មានក្បាលប្រឡាក់ដោយធូលី ផ្គងដើមដៃខាងស្តាំ តើសុំអ្វីនឹងអញ។


(ពួកព្រាហ្មណ៍…) បពិត្រព្រះសម្មតិទេព ពួកទូលព្រះបង្គំសុំហត្ថិរតន៍ ដែលញុំាងដែននៃពួកអ្នកសិវិរាស្រ្តឲ្យចំរើន សូមព្រះអង្គទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលមានភ្លុក ង ទន្ទាំ អាចញំាញីសត្រូវបាន។


(ព្រះបាទវេស្សន្តរ…) ព្រាហ្មណ៍ទាំងឡាយ សុំដំរីណានឹងអញ ជាដំរីចុះប្រេង ជាកុញ្ជរជាតិ មានភ្លុកដ៏ល្អ ជាដំរីដ៏ប្រសើរ គួរជារាជពាហនៈ អញនឹងឲ្យ (ដំរីនោះ) អញមិនញាប់ញ័រទេ។


(អភិសម្ពុទ្ធគាថា) ព្រះរាជាដែលជាអ្នកញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន ទ្រង់មានព្រះហ្ឫទ័យប្រាថា្នយ៉ាងលើសលុបក្នុងការបរិច្ចាគ ទ្រង់ចុះចាក ក នៃដំរី រួចទ្រង់ប្រទាន (ដំរី) ជាទានដល់ពួកព្រាហ្មណ៍។


កាលដែលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ផែនដីកំរើកញាប់ញ័រ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ការកើតហេតុគួរខា្លច គួរព្រឺរោម ក៏មានក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើមក្នុងកាលនោះ។ កាលព្រះរាជាទ្រង់ប្រទានដំរីដ៏ប្រសើរ ដែលជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន អ្នកបុរីក៏ជ្រួលច្របល់ ទាំងសំឡេងក៏គឹកកងរំពងខ្លាំង។


កាលព្រះរាជា ទ្រង់ប្រទាននូវដំរីដ៏ប្រសើរ គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក ជាសំឡេងគួរខ្លាច ក៏ប្រព្រឹត្តទៅក្នុងនគរនោះ ក្នុងកាលនោះ អ្នកនគរក៏ជ្រួលជ្រើម។


កាលព្រះរាជា ទ្រង់ប្រទានដំរីដ៏ប្រសើរ ជាដំរីញុំាងពួកអ្នកសិវិរាស្រ្តឲ្យចំរើន គ្រានោះ សំឡេងយ៉ាងខ្លាំងពន្លឹក គួរខា្លច ប្រព្រឹត្តទៅក្នុងនគរនោះ។


..........


New version & Credit to owner 


http://m.ti-kh.org/books?book=63&page=94

No comments:

Post a Comment

Flag Counter