✍ យានីធ ភូតានិ សមាគតានិ ភុម្មានិ វា យានិវ អន្តលិក្ខេ
ពួកភូតឯណាជាទេវតាស្ថិតនៅលើផែនដីក្តី ពួកភូតឯណា ជាទេវតាស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ,
👉 តថាគតំ ទេវមនុស្សបូជិតំ ពុទ្ធំ នមស្សាម សុវត្ថិ ហោតុ
យើងទាំងឡាយ សូមនមស្សការនូវព្រះពុទ្ធជាម្ចាស់
ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និង មនុស្សតែង បូជា សូមសិរីសួស្ដីកើតមាន ។
✍ យានីធ ភូតានិ សមាគតានិ ភុម្មានិ វា យានិវ អន្តលិក្ខេ
ពួកភូតឯណាជាទេវតាស្ថិតនៅលើផែនដីក្តី ពួកភូតឯណា ជាទេវតាស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ,
👉 តថាគតំ ទេវមនុស្សបូជិតំ ធម្មំ នមស្សាម សុវត្ថិ ហោតុ
យើងទាំងឡាយ សូមនមស្សការនូវព្រះធម៌ មានមក ហើយដូចគ្នា ដែលទេវតា និង មនុស្សតែងបូជា សូមសិរីសួស្តី កើតមាន ។
✍ យានីធ ភូតានិ សមាគតានិ ភុម្មានិ វា យានិវ អន្តលិក្ខេ
ពួកភូតឯណាជាទេវតាស្ថិតនៅលើផែនដីក្តី ពួកភូតឯណា ជាទេវតាស្ថិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នាក្នុងទីនេះ,
👉 តថាគតំ ទេវមនុស្សបូជិតំ សង្ឃំ នមស្សាម សុវត្ថិ ហោតុ
យើងទាំងឡាយ សូមនមស្សការនូវព្រះសង្ឃ មានមក ហើយដូចគ្នា ដែលទេវតា និង មនុស្សតែងបូជា សូមសិរីសួស្តី កើតមាន ៕
🌿💐សូមចែកបុណ្យ💐🌿
🌿✨ឥទំ នោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ។
រីទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយរបស់ខ្ញុំ ចូរជាអ្នកដល់នូវសេចក្តីសុខចុះ ។
🌿✨ឥទំ មេ បុញ្ញំ និព្វានស្ស បច្ចយោ ហោតុ។
រីបុណ្យរបស់ខ្ញុំនេះ ចូរជាបច្ច័យនៃព្រះនិព្វាន។
🌿✨ឥទំ មេ បុញ្ញភាគំ សព្វសត្តានំ ភាជេមិ ។
ខ្ញុំសូមចែកចំណែកបុណ្យរបស់ខ្ញុំនេះ ចំពោះសព្វសត្វទាំងពួង ។
🙏ឧទ្ទិសបុណ្យជូនដល់ញាតិផង!🙏
✍️សុទ្ធតែជាញាតិនឹងគ្នាក្នុងវដ្ដ:✍️
🙏សូមអនុមោទនា !🙏
សាធុ! 🙏សាធុ! 🙏សាធុ! 🙏
#បូជាធម្មទានដោយ សុធម្មោ វង្សសារ៉ាន់ នាវត្តវេឡុវ័ន_ព្រៃឫស្សី

























No comments:
Post a Comment