បិដក ភាគ ៤៣ - ទំព័រទី ៣០
សុត្តន្តបិដក
អង្គុត្តរនិកាយ ចតុក្កនិបាត
ចតុត្ថភាគ
ចតុត្ថបណ្ណាសក
បដិបទាវគ្គ ទី២
[១៦] ម្នាលភិក្ខុទាំងឡាយ បដិបទានេះ មាន៤យ៉ាង។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹង ក៏យឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹង ក៏បានឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤យ៉ាងនោះ បដិបទាណា ទាំងមានសេចក្ដី លំបាក ទាំងត្រាស់ដឹងបានក៏យឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ដោយហេតុ ២ ស្ថាន គឺថា ប្រតិប័ទលំបាក ចាត់ជាថោកទាប ដោយប្រតិប័ទលំបាក ១ ប្រតិប័ទត្រាស់ដឹងបានយឺតយូរ ចាត់ជាថោកទាប ដោយសេចក្ដីយឺតយូរ ១។ ម្នាលភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថោកទាប ដោយហេតុ ២ ស្ថាន។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤យ៉ាងនេះ បដិបទាណា លំបាក ត្រាស់ដឹងបានឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ព្រោះសេចក្ដីលំបាក។ ម្នាលភិក្ខុ ទាំងឡាយ បណ្ដាបដិបទាទាំង ៤ យ៉ាងនោះ បដិបទាណា ស្រួល តែទាស់ត្រាស់ដឹង យឺតយូរ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថោកទាប ព្រោះត្រាស់ដឹងយឺតយូរ។ ម្នាលភិក្ខុទាំងឡាយ បណ្ដាបដិបទាទាំង ៤ នោះ បដិបទាណា ស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ម្នាលភិក្ខុទាំងឡាយ បដិបទានេះ ចាត់ជាថ្លៃថ្លា ដោយហេតុ ២ ស្ថាន គឺថាប្រតិប័ទស្រួល ចាត់ជាថ្លៃថ្លា ដោយប្រតិប័ទ ១ បដិបទាណា ត្រាស់ដឹងបានឆាប់ ចាត់ជាថ្លៃថ្លា ដោយការត្រាស់ដឹងបានឆាប់ ១។ ម្នាលភិក្ខុទាំងឡាយ នេះចាត់ជាបដិបទាថ្លៃថ្លា ដោយហេតុ ២ ស្ថាន។ ម្នាលភិក្ខុទាំងឡាយ បដិបទា មាន៤យ៉ាងនេះឯង។
[១៧] គ្រានោះ ព្រះសារីបុត្តមានអាយុ ចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្ដីរីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ក៏បានពោលនឹងព្រះមហា មោគ្គល្លានមានអាយុថា ម្នាលអាវុសោមោគ្គល្លាន បដិបទានេះ មាន ៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបាន ឆាប់ ១ ប្រតិប័ទស្រួល តែទាស់ត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹង ក៏បានឆាប់ ១ ។ ម្នាលអាវុសោ បដិបទា មាន ៤ យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដា បដិបទា ទាំង៤នេះ ចិត្តអ្នកអាស្រ័យនូវបដិបទាណា ទើបរួចចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាលអាវុសោសារីបុត្ត បដិបទានេះ មាន៤។ បដិបទា ៤ គឺអ្វីខ្លះ។ គឺប្រតិប័ទលំបាក ទាំងត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់ ១ ប្រតិប័ទស្រួល តែទាស់ត្រាស់ដឹងយឺតយូរ ១ ប្រតិប័ទស្រួល ទាំងត្រាស់ដឹងក៏បានឆាប់ ១។ ម្នាលអាវុសោ បដិបទា មាន៤យ៉ាងនេះឯង។ ម្នាលអាវុសោ បណ្ដាបដិបទាទាំង ៤ នេះ ចិត្តខ្ញុំអាស្រ័យនូវបដិបទា ដែលជាប្រតិប័ទលំបាក តែត្រាស់ដឹងបានឆាប់នេះ ទើបរួចចាកអាសវៈ ព្រោះមិនប្រកាន់មាំ។
#សូមអនុមោទនាបុណ្យ🙏🏻🙏🏻🙏🏻🌹🌹🌹
#mmoដៃថ្មី #អប់រំគំនិត #mmo




























No comments:
Post a Comment