ផលនៃការបូជាផ្កាចំពោះព្រះសម្មាសម្ពុទ្ធ ជាបុគ្គលដ៏ប្រសេីរក្រៃលែង លេីលោក ។
១-#ឯវំ_អន្តិយា_ពុទ្ធា_ពុទ្ធធម្មា_អចិន្តិយា_អចិន្តិយេ_បសន្នានំ_វិបាកោ_ហោតិ_អចិន្តិយោ ។
ព្រះពុទ្ធទាំងឡាយ ទ្រង់ជាអចិន្តេយ្យ
(ព្រោះទ្រង់ជាអ្នកមានបញ្ញាជាដើម ដែលមិនមានអ្នកណាអាចគិត ហើយអាចប្រមាណបានថាមានបញ្ញាជាដើមមានប្រមាណប៉ុណ្ណេះឡើយ) ព្រះធម៌របស់ព្រះពុទ្ធ ក៏ជាអចិន្តេយ្យដែរ កាលបើជ្រះថ្លាក្នុងបុគ្គលបែបនេះ ផលវិបាក របស់ពួកជន ដែលជាអ្នកជ្រះថ្លា ក្នុងព្រះពុទ្ធ និង ធម៌របស់ព្រះពុទ្ធ ដែលជាអចិន្តេយ្យ ក៏ជាអចិន្តេយ្យដូចគ្នា គឺគេមិនអាចប៉ាន់ស្មានបានថា ផលមានប្រមាណប៉ុណ្ណេះ ដោយប្រការយ៉ាងនេះឡេីយ។
២-#ឯវំ_អន្តិយា_ធម្មា_ធម្មគុណា_អចិន្តិយា_អចិន្តិយេ_បសន្នានំ_វិបាកោ_ហោតិ_អចិន្តិយោ ។
ព្រះធម៌ទាំងឡាយ គឺជាអចិន្តេយ្យ
(ព្រោះជាសភាវមានជម្រៅជ្រៅដោយអត្ថជាដើម ដែលមិនមានអ្នកណាអាចគិត ហើយអាចប្រមាណបានថាសភាវនេះមានជម្រៅប្រមាណប៉ុណ្ណេះឡើយ) ព្រះធម្មគុណទាំងឡាយ ក៏ជាអចិន្តេយ្យដែរ កាលបើជ្រះថ្លាក្នុងព្រះធម៌បែបនេះ ផលវិបាក របស់ពួកជន ដែលជាអ្នកជ្រះថ្លា ក្នុងព្រះធម៌និង គុណរបស់ធម៌ ដែលជាអចិន្តេយ្យ ក៏ជាអចិន្តេយ្យដូចគ្នា គឺគេមិនអាចប៉ាន់ស្មានបានថា ផលមានប្រមាណប៉ុណ្ណេះ ដោយប្រការយ៉ាងនេះឡេីយ។
៣-#ឯវំ_អន្តិយា_សង្ឃា_សង្ឃគុណា_អចិន្តិយា_អចិន្តិយេ_បសន្នានំ_វិបាកោ_ហោតិ_អចិន្តិយោ ។
ព្រះសង្ឃទាំងឡាយ ជាអចិន្តេយ្យ(ព្រោះព្រះសង្ឃជាអ្នកទ្រទ្រង់នូវបញ្ញាគុណ និងវិមុត្តិគុណជាដើម ដែលមិនមានអ្នកណាអាចគិត ហើយអាចប្រមាណបានថាមានបញ្ញាគុណជាដើមរបស់លោកមានប្រមាណប៉ុណ្ណេះឡើយ) សង្ឃគុណទាំងឡាយ ក៏ជាអចិន្តេយ្យដែរ កាលបើជ្រះថ្លាក្នុងបុគ្គលបែបនេះ ផលវិបាក របស់ពួកជន ដែលជាអ្នកជ្រះថ្លា ក្នុងព្រះសង្ឃ ដែលជាអចិន្តេយ្យ ក៏ជាអចិន្តេយ្យ ដូចគ្នាដែរ គឺគេមិនអាចប៉ាន់ស្មានបាន ផលមានប្រមាណប៉ុណ្ណេះ ដោយប្រការយ៉ាងនេះ ។ ពាក្យទាំងនេះ គឺជាពាក្យដែលព្រះអដ្ឋកថាចារ្យ និង បុរាណាចារ្យបានពោលទុកហេីយ ៕





























No comments:
Post a Comment