ថ្នាក់ព្រះសទ្ធម្មរូប(ធម៌ស្រដៀងនឹងព្រះសទ្ធម្ម) - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ថ្នាក់ព្រះសទ្ធម្មរូប(ធម៌ស្រដៀងនឹងព្រះសទ្ធម្ម)

Share This

 🇷🇴📔ថ្នាក់ព្រះសទ្ធម្មរូប(ធម៌ស្រដៀងនឹងព្រះសទ្ធម្ម)

សុត្តន្តបិដកមកអង្គុត្តរនិកាយ ចតុក្កនិបាតឥន្ទ្រិយវគ្គ

#លោកគ្រូធម្មារៃយ៉ា 

#ម្នាលភិក្ខុទាំងឡាយ ធម៌ នឮ៤ នេះ ប្រព្រឹត្តទៅ ដើម្បីតាំងនៅព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ ធម៌ ៤គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ រៀនព្រះសូត្រដែលខ្លួនរៀនត្រូវ ដោយបទនិងព្យពា្ជនៈ ដែលរៀបរៀងត្រូវ ម្នាលភិក្ខុទាំងឡាយ បទ និងព្យញ្ជនៈ ដែលរៀបរៀងត្រូវ រមែងយល់សេចក្ដីបានងាយ ។ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ១ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ ។

#ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយជាអ្នកប្រដៅងាយ ប្រកបដោយធម៌ធ្វើឲ្យ ជាអ្នកប្រដៅងាយ ជាអ្នកចេះអត់ធ្មត់ ទទួលនូវពាក្យប្រៀនប្រដៅខាងស្តាំ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ២ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ ។

#ម្នាលភិក្ខទាំងឡាយម មួយទៀត ភិក្ខុទាំងឡាយណា ជាអ្នកមានសេចក្តីចេះដឹងច្រើន មានអាគម គឺនិកាយដ៏ស្ទាត់ ចង់ចាំនូវធម៌ ចងចាំនូវវិន័យ ចង់ចាំនូវមាតិកា ភិក្ខុទាំងនោះ ញាំងបុគ្គលដទៃឲ្យរៀននូវព្រះសូត្រដោយគោរព លុះអំណឹះតទៅមុខ ព្រះសូត្ររបស់ភិក្ខុទាំងនោះ មិនបានដាក់ឬស តាំងនៅតៗគ្នា ។ ម្នាលភិក្ខុទាំងឡាយ នេះទីជាធម៌ទី ៣ ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ ។

#ម្នាលភិក្ខទាំងឡាយ មួយទៀត ភិក្ខុទាំងឡាយជាថេរៈ មិនប្រតិបត្តិ ដើម្បីឲ្យកើតបច័្ចយច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ មិនដាក់ធុរៈចុះក្នុងការប្រព្រឹត្តបន្ធូរបន្ថយ ជាអ្នកប្រធានក្នុងវិរវក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់ដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់សម្រេច ដើម្បីធ្វើជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឱ្យជាក់ច្បាស់ ប្រជុំជន ដែលកើតខាងក្រោយ គេសទ្ធិវិហារិក និងអន្តេវាសិក ក៏យកតម្រាប់តាមភិក្ខុទាំងនោះ ប្រជុំជនទាំងនោះ មិនជាអ្នកប្រតិបត្តិឲ្យកើតបច្ច័យច្រើន មិនប្រតិបត្តិបន្ធូរបន្ថយ មិនជាអ្នកដាក់ធុរៈក្នុងការប្រតិបត្តិបន្ធូរបន្ថយ ជាប្រធានក្នុងវិវេក ប្រារព្ធព្យាយាម ដើម្បីដល់នូវគុណវិសេសដែលខ្លួនមិនទានបានដល់ ដើម្បីសម្រេចគុណវិសេស ដែលខ្លួនមិនទាន់សម្រេច ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ ។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ទី ៤ ដែលប្រព្រឹត្តទៅដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ។ 

#ម្នាលភិក្ខទាំងឡាយ ធម៌ ៤ យ៉ាងនេះឯង ដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅនៃព្រះសទ្ធម្ម មិនឲ្យវិនាសសាបសូន្យទៅ ។

  ឥន្ទ្រិយវគ្គទី ចប់ បិ.អ ក្បាល២៨ ៣១០ 

សូមអនុមោទនា🙏🙏🙏

No comments:

Post a Comment

Flag Counter