កម្មឲ្យផលតាម កិច្ច មាន ៤ យ៉ាង - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

កម្មឲ្យផលតាម កិច្ច មាន ៤ យ៉ាង

Share This

 កម្មឲ្យផលតាម កិច្ច មាន ៤ យ៉ាង

​១.ជនកកម្ម កម្មមានកិច្ចជាអ្នកបង្កើត ជាតួបដិសន្ធិនាំសត្វឲ្យកើត ក្នុងកាមភព រូបភព និង អរូបភព ។

​២.ឧបត្ថម្ភកកម្ម កម្មមានកិច្ចជួយជ្រោមជ្រែង បើជនកកម្មនាំឲ្យកើតក្នុងកន្លែងល្អ ជួយជ្រោម​ជ្រែង​ឲ្យរេតតែល្អឡើង ។

​៣.ឧបបីឡកកម្ម កម្មមានចិច្ចបៀតបៀន គឺបន្ថយផលនៃជនកកម្ម ។

​៤.ឧបឃាតកកម្ម កម្មមានកិច្ចផ្តាច់បង់នូវជនកកម្ម និង កម្មដទៃ ហើយឲ្យផលខ្លួនឯងជំនួស

កម្មឲ្យផលតាមលំដាប់មុនក្រោយ មាន ៤ យ៉ាង

​១.គរុកម្ម សំដៅយកកម្មដែលធ្ងន់ ទាំងកុសល និង អកុសល។

​២.អាសន្នកម្ម កម្មដែលគេធ្វើជិតស្លាប់ដូចជាកូនចៅ ឬ ញាតិមិត្រគេជួយចាត់ចែងរៀបចំ​ជាកិច្ចបុណ្យជូនក្តី ឬ នឹកដល់កម្មចាស់ដែលធ្លាប់បានធ្វើហើយក្តី ។

​៣.អាចិណ្ណកម្ម កម្មដែលគេធ្វើហើយ ធ្វើទៀតទៅជាទម្លាប់ជាផ្នត់គំនិតក្តី ឬកម្មដែល​គេ​ធ្វើតែម្តងទេ ប៉ុន្តែ ចិត្តនៅតែចងចាំ នឹកមិនភ្លេច ។

​៤.កដត្តាកម្ម កម្មដែលគេធ្វើដោយឥតចេតនា ឬ ដោយចេតនាទន់ខ្សោយ ឬ ដោយចេតនាបម្រុងធ្វើកម្មដទៃ ប៉ុន្តែវាប៉ះច្រឡំមកលើបុគ្គលដទៃទៅវិញ ឬក៏ សេសសល់ផលនៃកម្មចាស់រង់ចាំឱកាសនឹងឲ្យផល ។

កម្មឲ្យផលតាម លំដាប់នៃពេលវេលាមាន ៤ យ៉ាង

​១.ទិដ្ឋធម្មវេទនីយកម្ម កម្មឲ្យផលក្នុងបច្ចុប្បន្នជាតិនេះ។

​២.ឧបបជ្ជវេទនីយកម្ម កម្មឲ្យផលបន្ទាប់ពីជាតិនេះ (ឲ្យផលក្នុងជាតិទីពីរ)។

​៣.អបរាបរិយវេទនីយកម្ម កម្មឲ្យផលបន្ទាប់ពីជាតិទី២ គឺរាប់តាំងពីជាតិទី៣ រហូតទៅ ។

​៤.អហោសិកម្ម កម្មដែលមិនឲ្យផល ។

ខណៈចិត្តទាំង ១៧

១.ភវង្គ

២.ភវង្គចលន កំរើកតួភវង្គ

៣.ភវង្គុប្បច្ឆេទ ដាច់ចាកភវង្គ

៤.បញ្ចទ្វារាវជ្ជន រាវរកអារម្មណ៍តាមបញ្ជទ្វារ

៥.បញ្ចវិញ្ញាណ ដឹងនូវអារម្មណ៍តាមទ្វារទាំង ៥

៦.សម្បដិច្ឆន្ន ទទួលអារម្មណ៍

៧.សន្តីរណ ពិចារណានូវអារម្មណ៍

៨.វោដ្ឋវន កត់សំគាល់នូវអារម្មណ៍

៩.ជវន (៧ដង) សោយនូវអារម្មណ៍

១០.តទាលម្ពណ (២ដង) តោងតាញនូវអារម្មណ៍ដែលជវនចិត្តសោយ ។

អារម្មណ៍កើតក្រោយចុតិចិត្តមាន ៣ គឺ

១.កម្ម អារម្មណ៍គឺការងារដែលខ្លួនធ្លាប់ធ្វើ ទាំងកុសល និង អកុសល ។

២.កម្មនិមិត្ត គ្រឿងប្រកបជាមួយការងារ ។

៣.គតិនិមិត្ត អារម្មណ៍ គឺកន្លែងដែលគេត្រូវធ្វើដំណើរទៅ ។

កិលេស ៣ យ៉ាង

១.រាគៈ

២.ទោស

៣.មោហ ។

កិលេស ៦ យ៉ាង

១.រាគ

២.លោភ

៣.ឥច្ឆា ការប្រាថ្នាចង់បានមិនចេះស្កប់ស្កល់ ។

៤.ឥស្សា សេចក្តីច្រណែនឈ្នានីស ។

៥.អរតិ សេចក្តីមិនត្រេកអរក្នុងកុសល ។

៦.អសន្តុដ្ឋី សេចក្តីមិនសន្តោស ។

កិលេស ១០ យ៉ាងគឺ

១.លោភ

២.ទោស

៣.មោហ

៤.មាន ការប្រកាន់ឫក

៥.ទិដ្ឋិ

៦.វិចិកិច្ឆា សេចក្តីមន្ទិលសង្ស័យជាប់ជានិច្ច

៧.ថីន សេចកីខ្ជិលច្រអូស

៨.ឧទ្ធច្ច សេចក្តីរាយមាយអន្ទះអន្ទែងក្នុងកាយចិត្ត ។

៩.អហិរិក ការមិនខ្មាសអៀននឹងទង្វើបាប ។

១០.អនោត្តប្ប ការមិនខ្លាចនឹងទង្វើបាន។

No comments:

Post a Comment

Flag Counter