ការប្រៀបធៀបអំពីសមុទ្រ និងធម៌វិន័យ ( ភាពអស្ចារ្យ ៨ យ៉ាងនៃមហាសមុទ្រ និងភាពអស្ចារ្យ ៨ យ៉ាងនៃធម៌វិន័យ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ការប្រៀបធៀបអំពីសមុទ្រ និងធម៌វិន័យ ( ភាពអស្ចារ្យ ៨ យ៉ាងនៃមហាសមុទ្រ និងភាពអស្ចារ្យ ៨ យ៉ាងនៃធម៌វិន័យ

Share This

 🎋ការប្រៀបធៀបអំពីសមុទ្រ និងធម៌វិន័យ ( ភាពអស្ចារ្យ ៨ យ៉ាងនៃមហាសមុទ្រ និងភាពអស្ចារ្យ ៨ យ៉ាងនៃធម៌វិន័យ) ។ 


🍃ភាពអស្ចារ្យ៨យ៉ាងនៃមហាសមុទ្រ

១ _ មហាសមុទ្រមានទំនាបជាលំដាប់ មានជម្រាជាលំដាប់ មានការទេរទៅជាលំដាប់ មិនចោតជ្រៅតែម្ដងដូចអណ្ដូងទឹកទេ។


២ _ មហាសមុទ្រមានទឹកតាំងនៅនឹងជាធម្មតា មិនឡើងឬជោរហួសច្រាំងបានទេ។


៣ _ មហាសមុទ្រមិនដែលមានសាកសពនៅរួមបានទេ បើមានសាកសពស្លាប់ណាក្នុងមហាសមុទ្រ  រលកតែងបន្សាត់សាកសពនោះទៅរកច្រាំង ផាត់ឡើងទៅលើគោកមួយរំពេច។


៤ _ ទន្លេធំៗ ដូចជា ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើហូរចូលដល់មហាសមុទ្រហើយ តែងលះបង់ត្រកូលរបស់ខ្លួនហើយ ហៅថា សមុទ្រតែម្យ៉ាង។


៥ _ ទឹកមហាសមុទ្រមិនប្រាកដជាស្រក ឬពេញដោយទឹកទន្លេ និងទឹកភ្លៀងដែលធ្លាក់ពីលើអាកាសឡើយ។


៦_ មហាសមុទ្រតែងមានរសតែម្យ៉ាងគឺ ប្រៃ។


៧ _ មហាសមុទ្រមានរតនៈច្រើនយ៉ាង ដូចជា កែវមុក្ដា កែវមណី កែវពីទូរ្យ ស័ង្ខ សិលា  កែវប្រពាឡ  ប្រាក់  មាស  កែវក្រហម (ត្បូងទទឹម) និងកែវមរកត។


៨ _ មហាសមុទ្រជាទីនៅអាស្រ័យនៃសត្វធំៗ ទាំងឡាយជាច្រើន មានត្រីឈ្មោះតិមិ ឈ្មោះតិមិង្គល តិមិតិមិង្គល មហាតិមិង្គល និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព។


(ទំហំរាងកាយ) ១ រយយោជន៍ខ្លះ ២ រយយោជន៍ខ្លះ ៣ រយយោជន៍ខ្លះ ៤ រយយោជន៍ខ្លះ ៥ រយយោជន៍ខ្លះ។   


ពូកអសុរ តែងរីករាយក្នុងមហាសមុទ្រដោយហេតុ៨យ៉ាងនេះ។ 


🍃ភាពអស្ចារ្យដែលគួរឲ្យត្រេកអរក្នុងធម៌វិន័នេះ៨យ៉ាង

១.✨ក្នុងធម៌វិន័យមានការសិក្សាដោយលំដាប់ មានកិច្ចដោយលំដាប់ មានសេចក្ដីប្រតិបត្តិ ដោយលំដាប់ មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្ដងទេ


២.✨ក្នុងធម៌វិន័យ មានសិក្ខាបទដែលព្រះសម្មាសម្ពុទ្ធបានបញ្ញត្តដល់សាវ័កទាំងឡាយហើយ ពូកសាវ័កនៃព្រះពុទ្ធ សូម្បីមានហេតុដល់ជីវិត ក៏មិនហ៊ានប្រព្រឹត្តកន្លងសិក្ខាបទ

នោះឡើយ


៣.✨អ្នកទ្រុស្ដសីល មានធម៌អាក្រក់ មានមារយាទមិនល្អគួរឲ្យគេរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈតែប្ដេជ្ញាខ្លួនថា ជាសមណៈ មិនមែនជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោគដោយរាគៈ កខ្វក់ដូចសម្រាម សង្ឃនៅរួមជាមួយនឹងបុគ្គលនោះមិនបាន សង្ឃប្រជុំគ្នានាំយកបុគ្គលនោះចេញមួយរំពេច បើទុកជាអង្គុយនៅក្នុងកណ្ដាលភិក្ខុសង្ឃពិតមែន បុគ្គលនោះ ក៏ឈ្មោះថា នៅឆ្ងាយពីសង្ឃ ចំណែកសង្ឃក៏ឈ្មោះថា នៅឆ្ងាយពីបុគ្គលនោះ


៤.✨វណ្ណៈ ទាំង៤ គឺ ខត្តិយៈ (ស្ដេច)  ព្រាហ្មណ៍ (អ្នកចេះដឹង)  វេស្សៈ (អ្នកជំនួញ)  សុទ្ទៈ (អ្នកទាបក្រ)ដែលចេញចាកផ្ទះមកបួសក្នុងធម៌វិន័យដែលព្រះពុទ្ធសំដែងហើយតែងលះបង់នាម និងគោត្រដើមរបស់ខ្លួន ហើយដល់នូវកិរិយារាប់បញ្ចូលថាជា សមណសក្យបុត្ត តែម្យ៉ាង


៥.✨បើទោះជាភិក្ខុច្រើនរូប បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ មិនប្រាកដថា ខ្វះឬពេញដោយភិក្ខុទាំងនោះឡេីយ


៦.✨ធម៌វិន័យនេះមានរសតែម្យ៉ាងគឺ វិមុត្តិរស


៧.✨ធម៌វិន័យនេះមានរតនៈច្រើនយ៉ាង គឺ សតិប្បដ្ឋាន ៤  សមប្បធាន ៤  ឥទ្ធិបាទ ៥ ពលៈ ៥  ពោជ្ឈង្គ ៧  និងមគ្គប្រកបដោយអង្គ ៨


៨ .✨ធម៌វិន័យនេះ ជាទីនៅនៃបុគ្គលធំៗជាច្រើន គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីជាក់ច្បាស់នូវសោតាបត្តិផល សកទាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិខ្លូនដើម្បីជាក់ច្បាស់នូវសកទាគាមិផល អនាគាមិបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីជាក់ច្បាស់នូវអនាគាមិផល អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិខ្លួនដើម្បីជាក់ច្បាស់នូវអរហត្តផល។ 


ពួកភិក្ខុតែងរីករាយក្នុងធម៌វិន័យដោយហេតុ៨យ៉ាងនេះដែរ។ 


           [ បិដកលេខ ១១ ទំព័រ ២០៤  ២១៦ ]

No comments:

Post a Comment

Flag Counter