🇷🇴📙សិក្សាព្រះត្រៃបិដក(០២៧)
💎២៧/២៤ មហាសុញ្ញតាសូត្រ ការដឹងច្បាស់ហេតុនោះ💎
[១៦] តស្ស ចេ អានន្ទ ភិក្ខុនោ ឥមិនា វិហារេន ឯវំ មំ ចង្ក័មន្ដំ នាភិជ្ឈាទោមនស្សា បាបកោ អកុសលាមធម្មមអន្វាស្សវិស្សន្ដីតិ ។
#ម្នាលអានន្ទ កាលបើភិក្ខុនោះ នៅដោយវិហារធម៌ គឺសមថវិបស្សនា ចិត្តបង្អោងទៅដើម្បីចង្រ្កម។ ភិក្ខុនោះ ចង្រ្កម ដោយគិតដូច្នេះថា អកុសលទាំងឡាយដ៏លាម គឺអភិជ្ឈា និងទោមនស្ស នឹងមិនជាប់តាមអាត្មាដែលកំពុងចង្រ្កម យ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តបង្អោនទៅ ដើម្បីអង្គុយ ។ ភិក្ខុនោះ ក៏អង្គុយដោយគិតថា អកុសលទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែល កំពុងអង្គុយនៅ យ៉ាងនេះ ។ ភិក្ខុនោះ ជាអ្នកដឹង ក្នុងហេតុនោះ ដោយប្រការដូច្នេះ ។ ម្នាលភិក្ខុ កាលបើភិក្ខុនោះ នៅវិហារធម៌ គឺសមថវិបស្សនា ចិត្តបង្អោងទៅដើម្បីដេក ។ ភិក្ខុនោះ ក៏ដេក ដោយគិតថា អកុសលទាំងឡាយដ៏លាម គឺអភិជ្ឈានិងទោមនស្ស មិនជាប់តាមអាត្មាអញ ដែលកំពុងដេក យ៉ាងនេះ ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ នូវហេតុនោះ ដោយប្រការនេះ ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ នូវហេតុនោះ ដោយប្រការដូច្នេះ។ គឺសមថវិបស្សនានេះ ចិត្តបង្អោងទៅដើម្បីនិយាយ។ ភិក្ខុនោះ គិតថា កថា ថោកទាប ជាអ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ មិនប្រកបដោយ ប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគ:មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គឺរាជកថា (និយាយពីរព្រះរាជ)កថា(និយាយភាពមនុស្សផ្សេងៗ)គ្នា លោកក្ខាយិកា.....
ម្នាលអានន្ទ កថាណា ផូរផង់ ជាទីសប្បាយនៃការពិចារណាតាមដំណើរចិត្ត ប្រព្រឹត្តទៅ ដើម្បីនឿយណាយណាក៏ដោយចំណែកមួយ ដើម្បីប្រាសចាករាគ: ដើម្បីរលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន គឺអប្បិច្ឆកថា (និយាយពីសេចក្តីប្រាថ្នាតិច) សន្ដុដិ្នកថា (និយាយពីការប្រារព្ធ ព្យាយាម) សីលកថា (និយាយពីសីល) សមាធិកថា (និយាយពីសមាធិ) បញ្ញា (និយាយពីប្រាជ្ញា) វិមុត្តិមគ្គកថា (និយាយពីការរួចកាកិលេស) វិមុត្តិញ្ញាណកថា (និយាយពីការឃើញដោយបញ្ញា ចំពោះកិរិយារួចចាកកិលេស) អាត្មាអញនឹងនិយាយតែកថា មានសភាពយ៉ាងនោះឯង។

























No comments:
Post a Comment