ជានិច្ចកាល វឌ្ឍនភាពនៃសង្គមមនុស្សរមែងតែពឹងផ្អែកទាំងស្រុងលើវិស័យសេដ្ឋកិច្ច ដែលជាវិស័យនៃការអភិវឌ្ឍន៍ជាតិ ។ យ៉ាងណាវិញ សម្រាប់ប្រទេសកម្ពុជាក៏ដូច្នេះដែរ ព្រោះថា ភាពរុងរឿងថ្កើងថ្កានរបស់ខ្មែរក្នុងអតីតកាលក៏ដូចបច្ចុប្បន្នកាលដែរ គឺបានកើតចេញពីមូលដ្ឋានពីរសំខាន់បំផុត គឺកសិកម្ម១ និង ពាណិជ្ជកម្មអន្តរជាតិដែលប្រព្រឹត្តទៅតាមផ្លូវសមុទ្រច្រើនជាងផ្លូវគោកជាមួយប្រទេសជិតខាង១ ។
មុនសតវតស្សទី ១៣ ខ្មែរបានទាញប្រយោជន៍លើឈូងសមុទ្រសៀមបច្ចុប្បន្ន ដែលជាអតីតទឹកដីនៃនគរភ្នំ និងចេនឡាយ៉ាងក្រាស់ក្រែល តែសម័យអង្គរវិស័យសេដ្ឋកិច្ចខ្មែរ បានធ្លាក់ចុះ ដោយសារតែការកាន់កាប់កំពង់ផែរសមុទ្រទាំងនោះសម្រាប់ទាំងនាំចេញនាំចូលនូវទំនិញ ដោយអាជ្ញាធរថៃ ដែលទើបតែដណ្តើមបានពីរដ្ឋអំណាចខ្មែរ ។ នេះគឺជាកត្តាចម្បងដែលបានធ្វើឲ្យខ្មែរធ្លាក់ចុះក្នុងស្ថានភាពសម្រាប់វិស័យសេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជាដ៏រុងរឿងថ្កើនថ្កាន ពោលគឺចាប់តាំងពីសៀមបានកាត់ផ្តាច់តំបន់ឆ្នេរសមុទ្រទាំងនោះ ចេញពីដែនដីខ្មែរ ។
ផែនទីដែលគ្មានវត្តមាននៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ១៨២៦
គោលបំណងសំខាន់បំផុតរបស់ជនជាតិថៃ
គឺធ្វើឲ្យគ្រឹះមូលដ្ឋាននៃនគរខ្មែររលំ ឬចុះទន់ខ្សោយ
ដើម្បីប្រែក្លាយទៅជាប្រទេសចំណុះរបស់ខ្លួន
ដោយការផ្តាច់វិស័យសេដ្ឋកិច្ច
ដែលកើតចេញពីវិស័យពាណិជ្ជកម្មអន្តរជាតិតាមរយៈផ្លូវសមុទ្រ ។
ហើយមហិច្ឆិតានេះពួកគេ បានសម្រេចដោយជោគជ័យជាស្ថាពរ
ក្រៅពីការបង្កើតរដ្ឋថៃ
ដោយការបង្រួបបង្រួមអតីតខេត្តខ្មែរបុរាណទាំងពីរធំៗ គឺសុខោទ័យ និង
អយុធ្យា ។ តែទោះជាយ៉ានេះក្តី
ក៏ឥទ្ធិពលកិត្យានុភាពខ្មែរមិនទាន់ចុះទន់ខ្សោយភ្លាមៗនៅឡើយដែរ
ដោយហេតុថា អំណាចខ្មែរនៅរក្សាបាននៅឡើយរហូតដល់សតវត្សទី១៧ នៃគ.ស
ជាពិសេសតំបន់នៃដែនដីសណ្ត ដែលជាប់នឹងឈូងសមុទ្រចិន
នៅឯកម្ពុជាក្រោម ។ ការបាត់បង់នូវតំបន់សេដ្ឋកិច្ច
ជាពិសេសឆ្នេរសមុទ្រទាំងឡាយ
គឺជាមូលហេតុចម្បងនាំឲ្យខ្មែរចុះខ្សោយយ៉ាងប្រាកដ ។
និយាយដោយខ្លី ការបាត់បង់នូវតំបន់ឆ្នេរសមុទ្រទាំងឡាយ
ដែលស្ថិតក្នុងឈូងសមុទ្រសៀមសព្វថ្ងៃចាប់តាំងពីសតវត្សទី១៣ម្តងហើយ
មកដល់សតវត្សទី១៧ នៃគ.សម្តងទៀត
បានធ្វើឲ្យខ្មែរចុះខ្សោយខាងសេដ្ឋកិច្ចយ៉ាងខ្លាំង
ជាបន្តបន្ទាប់រហូតដល់សម័យអាណាព្យាបាលបារាំង នៅឆ្នាំ ១៨៦៣ ។
កុំភ្លេចថានៅឆ្នាំ ១៨២៦
ប្រទេសខ្មែរត្រូវបានគេលប់ចេញពីផែនទីនៃពិភពលោករួចទៅហើយគឺអាណាព្យាបាលបារាំងទេដែលបានជួយសង្គ្រោះស្រោចស្រង់ប្រជាជនខ្មែរ
ពីការបាត់បង់នូវបូរណភាពទឹកដី ។
ដូច្នេះចំណុចសំខាន់ដែលគេច្រើនតែមើលរំលងហើយវាជាសញ្ញាគន្លឹះជាប្រវត្តិសាស្ត្រ
ដែលជាហេតុនាំឲ្យអាចឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់នូវអោនភាពនៃរប្បធម៌ខ្មែរនាសម័យអង្គរ
និងក្រោយអង្គរ គឺការផ្លាស់ប្តូរភូមិសាស្ត្រសេដ្ឋកិច្ច នយោបាយ
មានការធ្លាក់ចុះនៃវិស័យសេដ្ឋកិច្ច
ដោយសារតែការបាត់បង់តំបន់សេដ្ឋកិច្ចសំខាន់ៗទាំងនោះហើយដែលធ្វើឲ្យខ្មែរឈប់ក្លាយទៅជាចក្រភព
ឬមហាអំណាចសេដ្ឋកិច្ចយោធាខាងនាវាចរណ៍ដូចកាលពីសម័យមុនៗ ។
បើនិយាយមួយបែបទៀតមិនមែនការប្រែប្រួលអាកាសធាតុឬក៏ការបែកបាក់ផ្ទៃក្នុងបណ្តាលមកពីការដណ្តើមអំណាចរបស់ប្រមុខដឹកនាំខ្មែរនាជំនាន់បុរាណទេ
ហើយប្រការទាំងនោះគ្រាន់តែជាធាតុបន្ទាប់បន្សំតែប៉ុណ្ណោះ
ចំពោះមូលហេតុពិតនៃការធ្លាក់ចុះនៃឥទ្ធិពលខ្មែរ ។
កត្តាចម្បងគឺកត្តាសង្គ្រាមឈ្លានពានមកពីខាងក្រៅ ។ នៅត្រង់នេះ
យើងសូមធ្វើការបកស្រាយថា បើសិនជាជនជាតិថៃ
និងលាវមិនបានចុះពីភូមិភាគខាងត្បូងនៃប្រទេសចិនទេ
ហើយបើសិនជានគរចម្ប៉ាដែលជារនាំងដ៏រឹងមាំមួយសម្រាប់កម្ពុជាមិនត្រូវបានដណ្តើមបានពីបច្ចាមិត្តរបស់ខ្លួនគឺប្រទេសសៀម
លាវ និង អណ្ណាម ទេនោះ
ប្រទេសខ្មែរពិតជាមិនស្ថិតក្នុងស្ថានភាពមួយដូចដែលយើងទើបតែពិពណ៌នានៅខាងលើដូច្នេះផងដែរ
។ ចង់ ឬមិនចង់ ក្នុងអតីតកាលដ៏យូរលង់
អ្នកដឹងនាំថៃបានយល់យ៉ាងច្បាស់ថាអ្នកដែលក្តោបក្តាប់សេដ្ឋកិច្ចបាន
គឺជាអ្នកដែលគ្រប់គ្រងពិភពលោកយ៉ាងប្រាកដ ។
សរុបមក
វិបត្តិផ្ទៃក្នុងគឺជារឿងមួយ
រីឯអំពើឈ្លានពានដោយកម្លាំងអាវុធមកពីខាងក្រៅគឺជារឿងមួយទៀត ដែល
គេត្រូវញែកឲ្យដាច់ពីគ្នា ។ ម្យ៉ាងវិញទៀត ជាការពិតណាស់
ដែលទង្វើជាប្រវត្តិសាស្ត្ររបស់បារាំងខាងលើនេះត្រូវបានធ្វើឡើងដើម្បីជាផលប្រយោជន៍របស់បារាំងក៏មែនពិត
ប៉ុន្តែយ៉ាងហោចណាស់ក៏បានជួយស្រោចស្រង់ព្រះរាជាណាចក្រកម្ពុជា
ចេញពីគ្រោះដ៏ធ្ងន់ធ្ងរដែរ ៕ (ម.ត្រាណេ)
No comments:
Post a Comment