I គោលការណ៍និងទ្រឹស្តីសន្ទុះចិត្ត
ទ្រឹស្តីសន្ទុះចិត្ត (Motivation Theory) បានអធិប្បាយ ទាក់ទងនឹងភាវៈរបស់ បុគ្គលដែលព្រម នឹងតបស្នងនូវសេចក្តីត្រូវការ ប្រសិនបើវត្ថុនោះមានឥទ្ធិពលសម្រាប់សេចក្តីត្រូវការរបស់ពួកគេ។
ទ្រឹស្តីសន្ទុះចិត្ត គឺទ្រឹស្តីសេចក្តីត្រូវការរបស់ ម៉ាស្លូ (Maslow’s Theory of growth motivation) ទ្រឹស្តីនេះបានអធិប្បាយនូវសេចក្តីត្រូវការ របស់បុគ្គលដែលព្យាយាមស្វែងរក មធ្យោបាយ តប ស្នងនូវសេចក្តីត្រូវការរបស់ខ្លួន ហើយអ្នកដែលមានសេចក្តីត្រូវការជាច្រើនផ្នែកទៀត ។ ម៉ាស្លូ បានចាត់លំដាប់នូវសេចក្តីត្រូវការដូចតទៅ ៖
១) សេចក្តីត្រូវការខាងរាងកាយ (Physiological needs) បានដល់ សេចក្តីត្រូវការបច្ច័យជា ចំបង សម្រាប់រស់នៅបានដល់ ម្ហូប អាហារ ទឹក និងអាកាសធាតុ។
២) សេចក្តីត្រូវការសុវត្ថិភាព (Safety needs) ដូចជាត្រូវការសេចក្តីសុខស្រួល និងការគាំពារ ។
៣) សេចក្តីត្រូវការ សេចក្តីស្រឡាញ់ (Love and belonging) ហើយមានភាពជាកម្មសិទ្ធិ ដូចជា ភាពកក់ក្តៅ ជាចំណែក មួយក្នុងក្រុម ។
៤) សេចក្តីត្រូវការ ឲអ្នកដទៃឲតម្លៃខ្លួន (Esteem) ដូចជាការទទួលស្គាល់ និងការលើកស្ទួយ ពី សង្គម ។
៥) សេចក្តីត្រូវការ ចង់ដឹងចង់ឮ (Self-actualization) គឺការព្យាយាមសិក្សាស្វែងរកចំណេះដឹង ហើយនឹង ការស្វែង រកវត្ថុដែលមានគុណតម្លៃចំពោះជីវិត ។
៦)សេចក្តីត្រូវការខាងសិល្បៈ (Self-transcendence) គឺសេចក្តីត្រូវការខាងផ្លូវចិត្ត តូរ្យតន្រ្តី ភាព ស្រស់ស្អាត និងសិល្បៈ ផ្សេងៗ ។
ម៉ាស្លូ បានអធិប្បាយបន្ថែមទៀតថា សេចក្តីត្រូវការរបស់មនុស្ស តាំងតែលំដាប់ទី១ ដល់ទី៤ ជាសេចក្តីត្រូវការដែលចាំបាច់ដែលមនុស្ស មិនអាចខាតបាន ហើយមនុស្សម្នាក់ៗតែងតែព្យាយា មស្វែងរកដើម្បីតបស្នងសេចក្តីត្រូវការនោះ ចំណែកឯលំដាប់ទី ៥ ដល់ទី ៧ ជាការលើក ទឹកចិត្ត ឬ ជំរុញទឹកចិត្ត ជំរុញឲមនុស្សស្វែងរកនូវអ្វីដែលខ្លួនត្រូវការ ។
គោលការណ៍ (Principles) និងមនោភាព (Concept)
១) ការលើកទឹកចិត្ត (Motivation) ជាមធ្យោបាយ សំខាន់មួយដែលជំរុញឲបុគ្គលប្រព្រឹត្តិតាម យ៉ាងស្វាហាប់ (Active) ហើយនឹងសេចក្តីប្រាថ្នាចូលរួមក្នុងសកម្មភាព (Activity)ផ្សេងៗ ព្រោះ ការតបស្នងណា ដែលជាលទ្ធផលមួយដើម្បីបន្ធូរបន្ថយនូវភាពតានតឹង (Tension) របស់បុគ្គល ដែលមានក្នុងសេចក្តីត្រូវនោះៗ ។ ដូច្នេះមនុស្ស យើងទើបប្រវេប្រវា (Flounder)ដើម្បីឲសមតាម បំណងរបស់ខ្លួន ។
២) សេចក្តីត្រូវការផ្នែករាងកាយ (Physical) អារម្មណ៍ (Emotional) ហើយនឹងសង្គម(Social) គឺជាការជំរុញទឹកចិត្តដ៏សំខាន់មួយ ចំពោះដំណើរការ (Process) សិក្សាឲដឹងរបស់អ្នកសិក្សា អ្នកសិក្សាគួរគប្បីស្វែងរកមធ្យោបាយ ដើម្បីលើកទឹកចិត្ត ឬជំរុញឲមានសកម្មភាព ក្នុងប្រព័ន្ធ សិក្សាឲសមស្របទៅនឹងសេចក្តីត្រូវការទាំងអស់នោះ ។
៣) ការជ្រើសរើសសកម្មភាព បង្រៀនឲសមស្របទៅនឹងចំណាប់អារម្មណ៍ (Interest) សមត្ថ ភាព (Capability) នឹងសេចក្តីពេញចិត្ត (Complacency) ដល់អ្នកសិក្សា នឹងជាគន្លឹះសំខាន់ ក្នុង ការរៀបចំគំរោង ក្នុងការសិក្សាហើយនឹងអ្នកសិក្សា ត្រូវអាស្រ័យគ្នាទៅវិញទៅមក ឲគ្រប់គ្រាន់ សម្រាប់សេចក្តីត្រូវការ ដែលអ្នកសិក្សាអាចដោះស្រាយបញ្ហាបាន ព្រោះអាចធ្វើឲអ្នកសិក្សាមាន ជោគជ័យ (Succeed) បានយ៉ាងងាយ ដោយមានការលើកទឹកចិត្តខ្ពស់ឡើង នឹងមាន អាកប្បកិរិ យា (Attitude) ចំពោះការសិក្សាកាន់តែប្រសើរឡើង ។
៤) ការលើកទឹកចិត្តអ្នកសិក្សា ឲមានការតាំងចិត្តហើយនឹងមានការចាប់អារម្មណ៍ក្នុងការ សិ ក្សា គឺស្ថិតនៅលើបុគ្គលិកលក្ខណៈ (Personality) របស់អ្នកសិក្សាម្នាក់ៗ ដែលអ្នកបង្រៀន ត្រូវ ធ្វើការពន្យល់នូវលក្ខណៈរបស់សេចក្តីត្រូវការ របស់អ្នកសិក្សាក្នុងមួយលំដាប់ ៗ ក្នុងសង្គម នីមួ យៗ គ្រួសារនីមួយៗ ហើយនឹងពិចារណានូវសកម្មភាពការសិក្សាដែលនឹងរៀបចំឲស៊ីចង្វាក់គ្នាឬឲស្របគ្នា ។
៥) អ្នកបង្រៀនគួរពិចារណា នូវចំណង់ (Temptation) ឬរង្វាន់ (prize) រួមទាំង សកម្មភាព ការប្រកួតប្រជែងឲបានហ្មត់ចត់ នឹងសមរម្យ ព្រោះជាការលើកទឹកចិត្តដ៏មានកម្លាំង ដែលផ្តល់នូវ ផលទាំងផ្នែករឹងប៉ឹង នឹងវិនាសកម្ម ទាំងនេះ គឺវាស្ថិតនៅលើស្ថានការណ៍ ហើយនឹងវិធីសាស្ត្រ ។
II ទ្រឹស្តីជំរុញទឹកចិត្ត ឬលើកទឹកចិត្ត (Reinforcement Theory)
១) ធនដៃគ៍ (Thorndike) មានទស្សនៈថា៖ “ការជំរុញទឹកចិត្តឬ ការលើកទឹកចិត្ត គឺជួយឲ មាន ចំណង់ (craving) ចង់ដឹង សេចក្តីពេញចិត្ត ហើយនឹងភាពជោគជ័យ” ។
២) ស្គីនណឺរ៍ (Skinner) មានទស្សនៈថា៖ “ការជំរុញទឹកចិត្ត ឬការលើកទឹកចិត្ត ជារឿង សំខាន់ មួយដែលធ្វើឲបុគ្គលសម្តែងនូវព្រឹត្តិកម្មដដែលៗ នឹងព្រឹត្តិកម្មរបស់បុគ្គលភាគ ច្រើនជាការសិក្សា បែបអនុវត្ត (Operant Learning) ហើយនឹងព្យាយាមបញ្ជាក់នូវការតបស្នងនូវវត្ថុជំរុញចិត្ត (Stimulation) ណានីមួយ” ។
៣) ហ្ក័ថធ្រី (Guthrie) ជឿថា៖ “ការជំរុញទឹកចិត្ត ឬការលើកទឹកចិត្ត ជារឿងចាំបាច់ដែលធ្វើឲ កើតការទំនាក់ទំនងរវាង វត្ថុជំរុញទឹកចិត្ត និងតារតបស្នង ហើយព្យាយាមបញ្ជាក់ទៀតថា ពុំមាន ការសិក្សាឯណា ដែលបានចប់ពេញេលញនុះទេ ការសិក្សាជាលក្ខណៈនៃទង្វើដែលកើត ឡើង ជាបន្តបន្ទាប់ ការជំរុញទឹកចិត្តគ្រប់ពេលនឹងធ្វើឲការសិក្សា កាន់តែមានប្រសិទ្ធិភាពឡើង ” ។
គោលការណ៍ (Principles) និងមនោភាព (Concept)
១) ការសិក្សានឹងកើតឡើងបាន ក៏ត្រូវអាស្រ័យការជំរុញទឹកចិត្ត ( Pavlov, Thorndike, Skinner and Hull) ការជំរុញទឹកចិត្តខាងផ្លូវវិជ្ជមាន គឺប្រសើរជាជាងផ្លូវអវិជ្ជមាន ។
២) ការសិក្សានឹងកើតឡើងបាន ក៏ត្រូវអាស្រ័យភាពជិតស្និទ្ធរវាងវត្ថុជំរុញទឹកចិត្ត និសការ តប ស្នង (Guthrie)
៣) ការជំរុញទឹកចិត្តមានច្រើនវិធី អាចប្រើវត្ថុ ឬពាក្យពេចន៍ដែលសម្តែងនូវចេតនារម្មណ៍ដែល អាចបង្កើតនូវបរិយាកាសជំរុញឲមានការពេញចិត្ត ឬការជោគជ័យ នៅក្នុងការជំរុញទឹកចិត្តពេល ក្រោយទៀត។
៤) ការជំរុញទឹកចិត្តគួរត្រូវផ្តល់ឲស្មើចុងស្មើដើម ក្រៅពីនេះទៀត ការជំរុញទឹកចិត្ត អាចផ្លាស់ ប្តូរព្រឹត្តិកម្មរបស់មនុស្សបាន ។
៥) គួរឲកម្លាំងចិត្តភ្លាមៗដែលមានការតបស្នងយ៉ាងត្រឹមត្រូវក្នុងរយៈពេល ១០ វិនាទីប្រសិន បើមានតបស្នង តាមដែលត្រូវការស៊ាំ គួរតែរង់ចាំ ការឲកម្លាំងចិត្ត នាពេលណាមួយ បន្ទាប់ទៅ ទៀត ។
៦) គួររៀបចំសកម្មភាព ការសិក្សាឲទៅតាមលំដាប់ ពីភាពងាយស្រួល ទៅកាន់ភាពពិបាក ហើយគួរដកស្រង់អត្ថបទខ្លីៗ ដែលសមរម្យ នឹងសមត្ថភាពរបស់អ្នកសិក្សា។
III ទ្រឹស្តីបុគ្គលិកលក្ខណៈ (Personalities Theory)
ជាទូទៅទ្រឹស្តីបុគ្គលិកលក្ខណៈ មានច្រើនស្ថាប័ន ដែលមានគោលគំនិតឬមនោភាពខុសៗពី គ្នា។ ទ្រឹស្តីនេះបានបែងចែកជា ៤ ក្រុមធំៗ គឺ៖
១) ទ្រឹស្តីបែងចែកប្រភេទ (Type Theories)
២) ទ្រឹស្តីទាក់ទងនឹងលក្ខណនិស្ស័យ (Trait Theories)
៣) ទ្រឹស្តីវិវឌ្ឍនាការ (Development Theories)
៤) ទ្រឹស្តីការផ្លាស់ប្តូរ (Dynamic Theories)
សម្រាប់ទ្រឹស្តីបុគ្គលិកលក្ខណៈ នឹងធ្វើឲអ្នកសិក្សាយល់ច្បាស់នូវគោលគំនិត របស់អ្នកចិត្តវិទ្យា ផ្សេងៗ ដែលមានគោលគំនិតទាក់ទងនឹងបុគ្គលិកភាពដែលមានការខុសប្លែកគ្នា ហើយនឹងធ្វើឲ ដឹងច្បាស់ថា ការកើតមានបុគ្គលិកលក្ខណៈ ក្នុងគោលគំនិតនីមួយៗ តើមានបច្ច័យអ្វីខ្លះ ដែល អាចសិក្សាពីលក្ខណៈរូបរាងកាយ ធ្វើឲកើតបុគ្គលិកលក្ខណៈខុសប្លែកពីគ្នា ។ ទ្រឹស្តីខ្លះបាន អធិប្បាយថា៖ ចិត្តជាមូលហេតុ (Cause) ហើយទ្រឹស្តីខ្លះទៀតបានពោលថា៖ ព្រឹត្តិកម្ម ទៅវិញទេ ដែលធ្វើឲកើតមាន បុគ្គលិកលក្ខណៈផ្សេងៗ ។
១.១ ទ្រឹស្តីបុគ្គលិកលក្ខណៈបែងចែកប្រភេទ (Type Theories)
ប្រែសម្រួលអត្ថបទដោយ៖ ឃ្លាំងគំនិត
No comments:
Post a Comment