សម្លម្ជូរគ្រឿង​សាច់គោ (សាច់​វាវ​ជាប់​ខ្លាញ់ ១​គីឡូ​កន្លះ) - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សម្លម្ជូរគ្រឿង​សាច់គោ (សាច់​វាវ​ជាប់​ខ្លាញ់ ១​គីឡូ​កន្លះ)

Share This

 



៙ គ្រឿងផ្សំ ៖

១- សាច់គោ (សាច់​វាវ​ជាប់​ខ្លាញ់) ១គីឡូកន្លះ

២- ពោះគោ ធ្វើ​ស្អាត ៥ខាំ

៣- ម្ទេសដៃនាង​ខ្ចី ៣ខាំ

៤- ត្រកួន​ទឹក ៥ខាំ

៥- ស្លឹក​កន្ទ្រោប អាំង​អោយ​ស្រួយ​ច្របាច់​អោយ​ម៉ត់

៦- គ្រឿង​បុក ៣ខាំ

៧- អំពិល​ម៉ដ្ឋ ៣ស្លាបព្រាបាយ

៨- ប្រហុក ចិញ្ច្រាំ​អោយ​ម៉ដ្ឋ ២ស្លាបព្រាបាយ

៩- ទឹកត្រី ២ស្លាបព្រាបាយ

១០- ស្ករ ២ស្លាបព្រាបាយ

១១- ម្សៅស៊ុប ២ស្លាបព្រាបាយ

១២- អំបិល ១ស្លាបព្រាបាយ

៙ របៀប​ធ្វើ ៖

១- ហាន់​សាច់​ជា​ដុំ​តូច​ល្មម (មិន​ធំ​ពេក មិន​តូច​ពេក)។

២- ត្រកួន​បេះ​ស្លឹក​ផ្សេង ដើម​ផ្សេង រួចកាត់ដើមប្រវែង១ថ្នាំងដៃ និង​ច្របាច់​អោយ​បែក​ដើម ដាក់​ត្រាំ​ទឹក​ទុក​មួយអន្លើ។

៣- ដាក់​សាច់​ក្នុង​ឆ្នាំង ដាក់​គ្រឿង​បុក អំពិល ទឹកត្រី ស្ករ ម្សៅស៊ុប អំបិល និង​ប្រហុក​ច្របល់​អោយ​សព្វ​ចូល​គ្នា​ល្អ គ្រប់ទុក៥នាទីសិន សឹម​បើក​ភ្លើង។

៤- ឆា​សាច់​អោយ​រីង​ទឹក (ទឹក​ចេញ​ពី​សាច់) ប្រហែល១០នាទី រួច​ដាក់​ពោះគោ​ចូល​កូ​អោយ​សព្វ គ្រប​ទុក​ចោល​ប្រហែល ១០ទៅ២០នាទី (អោយ​រីង​ទឹក)។

៥- បន្ទាប់​មក​ដាក់ ទឹក​ចូល​ទុក​មួយ​ពុះ រួច​ដាក់​ម្ទេស​ចូល ទុក​ប្រហែល ២០នាទី ឬ​រហូត​ដល់​សាច់​ផុយ (មិន​បាច់​គ្រប​គំរប​ទេ) ។

៦- ដាក់​ដើម​ត្រកួន​ចូល​ទុក​អោយ​ពុះ រួច​ដាក់​ស្លឹក​ចូល​ទុក​អោយ​ពុះ​ម្តង​ទៀត សឹម​ដាក់​ស្លឹក​កន្ទ្រោប​ចូល​ជាការស្រេច ៕

No comments:

Post a Comment

Flag Counter