ក្នុងវចនានុក្រមខ្មែរ ពាក្យ«ត្រីមុខ» ជា.ន. មានន័យថា ប្រធាន, ប្រមុខ, អ្នកនាំមុខ, មនុស្សបានការ, អ្នកដែលគេយកជាមុខមាត់...។
ឧទាហរណ៍៖ មនុស្សហ្នឹង យកជាត្រីមុខមិនបានទេ, អ្នកនោះគេតែងហៅរកយកជាត្រីមុខ .....។
ពាក្យនេះ ទំនងជាប់ទាក់ទងមកពីកូនចត្រង្គមួយប្រភេទ ហៅថា ត្រី ដែលគេត្រូវតម្រៀបនៅជួរមុខ ទេដឹង? ព្រោះត្រីនោះគេទុកជាសេនាទាហាន អង់អាចសម្រាប់ការពារ ខុន(ស្តេច) ហើយដែលអ្នកលេងល្បែងនេះ គេតែងចាប់កាន់រុញដើរ ជាដំបូង មុនកូនចត្រង្គឯទៀត៕
(ដកស្រង់ពីវចនានុក្រមខ្មែរ បោះពុម្ពគ្រាទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)


























