តើ​ពាក្យ​​«​គោ​លោត ឬ​​អន្ទិត​គោ​លោត​»​ មានន័យ​​ដូចម្តេច​?​ - Monk Cambodia

តើ​ពាក្យ​​«​គោ​លោត ឬ​​អន្ទិត​គោ​លោត​»​ មានន័យ​​ដូចម្តេច​?​

Share This


​ពលរដ្ឋ​ខ្មែរ ពិសេស​អ្នក​ជនបទ​ស្រែចម្ការ តែង​ប្រើពាក្យ​នេះ​ក្នុងន័យ​ចំអន់​លេង ទៅលើ​មនុស្ស​ស្គាល់គ្នា នៅក្នុង​ស្រុកភូមិ​ជាមួយគ្នា​។​អ្នក​យកពាក្យ​នេះ​ទៅប្រើ​ចំអន់​គេ ច្រើន​ជា​មនុស្ស​ដែលមាន​វ័យចាស់ ចំអន់​ទៅ​ក្មេងប្រុស​ជំទង់ ដោយ​ហៅថា «​អា អន្ទិត​គោលោត​» ដែល​គ្រាន់​ចំអន់​លេងសើច​ជាមួយ​ប៉ុណ្ណោះ​។​
​តើ​ពាក្យ​«​គោ​លោត ឬ​អន្ទិត​គោ​លោត​» មានន័យ​ដូចម្តេច​? វា​មាន​ប្រវត្តិ​ដូចម្តេច​?

បើ​យើង​បំបែក​ពាក្យ​នេះ វា​បានមកពី​«​អន្ទិត +​គោ​+​លោត​»​។​
«​អន្ទិត​» ក្លាយ​មកពី​ពាក្យ​ថា បណ្ឌិត ។ ពាក្យ​«​អន្ទិត​» គេ​ចូលចិត្ត​ហៅ​អ្នក​ទើប​សឹក​ពី​បួស​ថ្មីៗ ព្រោះ​គេ​យល់ថា អ្នក​នោះបាន​បួស​មាន​ការចេះដឹង មាន​ចរិយា​មារយាទ​ត្រឹមត្រូវ​….​។​
«​គោ​» ក្នុងន័យ​ដែល​យើង​ដឹង​ជាទូទៅ គឺជា​សត្វពាហនៈ សម្រាប់​ប្រើ​ទឹម ដឹក អូស ជា​សត្វ​មាន​ប្រយោជន៍​យ៉ាងសំខាន់​សម្រាប់​មនុស្ស​។​
​ឯ​«​លោត​» គឺ​មានន័យថា ស្ទុះ​ឡើង​ផុតពី​ទី​ប្រក្រតី​, ស្ទុះ​ផ្លោះ​រំលង​។ ក្នុងន័យ​ម្យ៉ាងទៀត អាច​ប្រើ​ចំពោះ​ការខឹង ដូចជា​ខឹងច្រឡោត​ខ្លាំង ឬ​អរ​ខ្លាំង បញ្ចេញ​លំនាំ​ស្ទុះ​លោត​ទាំង​អង្គុយ ឬ​ទាំង​ជំហរ​។​
​ឧទាហរណ៍​៖ ខឹងច្រឡោត ឬ​អរ​លោត​កញ្ឆេង​…………​។​
​ចុះ​ពាក្យ​«​គោ​លោត ឬ​អន្ទិត​គោ​លោត​» ដែល​ខ្មែរ​ប្រើ​សម្រាប់​ចំអន់​លេង ទៅលើ ក្មេង​ជំទង់​នោះ មានន័យ​ដូចម្តេច​ទៅវិញ​?
​អត្ថន័យ​ដែល​យើង​ប្រើ​«​គោ​លោត ឬ​អន្ទិត​គោ​លោត​» នេះ គឺ​ប្រើ​ចំពោះ​ក្នុងន័យ​ចំអន់​លេង ដោយ​មើលឃើញ​ក្មេង​ជំទង់​នោះ​ឆោត ឬ​ជោរ​។ ក្នុង​វចនានុក្រម​ខ្មែរ ពាក្យទំនឹម​បុរាណ​ថា «​អន្ទិត​គោលោត ឲ្យ​ស្រីបញ្ឆោត អស់​ពោត​មួយ​ចម្ការ​» ដោយ​អត្ថន័យ​ថា មាន​អន្ទិត​ម្នាក់ ទើបនឹង​សឹក​ពី​បួស មាន​ស្រី​ម្នាក់​និយាយ​បញ្ជោរ ឲ្យ​លក់​ពោត​ឲ្យ ហើយ​វា​កាច់​ពោត​អស់​មួយ​ចម្ការ អត់​បាន​លុយ​…..​។​
​ដូច្នេះ​«​អន្ទិត​គោលោត​» ប្រើ​ក្នុងន័យ​ចំអន់​លេង ចំពោះ​ក្មេង​ជំទង់ ដែល​ឆោត ឡើង​បញ្ជោរ ដែលជា​ពាក្យ​ទំនឹមទំនៀម​ពី​បុរាណ​របស់​ខ្មែរ​៕
(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ឋសាសនបណ្ឌិត្យ ត្រង់​ទំព័រ​៩៣១)
Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter