ទឹកឈប់ស្ងៀម នឹងស្មើទៅតាមប្រក្រតីរបស់ខ្លួន មិនល្អក់ គឺថ្លាស្អាតជានិច្ច - Monk Cambodia

ទឹកឈប់ស្ងៀម នឹងស្មើទៅតាមប្រក្រតីរបស់ខ្លួន មិនល្អក់ គឺថ្លាស្អាតជានិច្ច

Share This

 ៣០ ~ ទឹក

---------------

         ទឹកឈប់ស្ងៀម  នឹងស្មើទៅតាមប្រក្រតីរបស់ខ្លួន  មិនល្អក់  គឺថ្លាស្អាតជានិច្ច  ក្នុងន័យសិក្សាអប់រំឱ្យមនុស្សយើង  ស្ងប់ស្ងៀមប្រព្រឹត្តស្មើក្នុងកុសលកម្មបថ  មានមារយាទស្អាតបរិសុទ្ធ  តាមសភាពរបស់ខ្លួនជាប្រក្រតី  មិននិយាយឱ្យមានការកករល្អក់ចិត្តខ្លួនឯង  និងអ្នកដទៃក្នុងរឿងអ្វីៗឡើយ  ។

         ទឹកមានប្រក្រតីធម្មតារបស់ខ្លួនគឺត្រជាក់ស្មើជានិច្ចក៏ដូចជាមនុស្សដែលសម្បូណ៌ដោយមេត្តា  ខន្តី  សោរច្ច:  អវិហិង្សា  មានប្រក្រតីស្វែងរកប្រយោជន៍ទំនុកបម្រុង  និងមានសេចក្តីអនុគ្រោះដល់សព្វសត្វទាំងឡាយ  ។

         ទឹក  រមែងជម្រះនូវរបស់ដែលស្មោកគ្រោកឱ្យស្អាតទៅបាន  គឺបានដល់មនុស្សដែលនៅក្នុងទីណាៗ  រមែងធ្វើកិច្ចដែលជាប្រយោជន៍ដល់ពពួកជន  គ្រប់ភេទ  គ្រប់ឋានៈ  លាងជម្រះនូវអារម្មណ៍មិនល្អ  ឱ្យបានទៅជាអារម្មណ៍ស្អាត  ចិត្តស្អាត  ដល់អ្នកគ្រប់គ្នា  និងមានជីវិតស្រស់បស់  ។

         ទឹកជាវត្ថុដែលជាទីត្រូវការយ៉ាងចាំបាច់បំផុត  នៃមនុស្សសត្វគ្រប់គ្នា  នេះប្រៀបបាននឹងមនុស្សដែលបដិបត្តិខ្លួនឱ្យជាទីប្រាថ្នានៃសត្វលោក  ជាទីគោរព  ជាទីស្រឡាញ់នៃអ្នកគ្រប់គ្នាដូច្នោះឯង  ។

         ទឹកស្អាតបរិសុទ្ធ  មិននាំមកជាតិពិសពុលឱ្យដល់រូបកាយនៃអ្នកដែលអាស្រ័យនឹងខ្លួនឡើយ  គឺឱ្យសម្រេចតែប្រយោជន៍  ដល់អ្នកដែលត្រូវការបរិភោគជាដើមប៉ុណ្ណោះ  យ៉ាងណា  មនុស្សបរិសុទ្ធ  រមែងមិនបង្កនូវជម្លោះវិវាទទាស់ទែង  មិនច្រណែនឈ្នានីស  ចាំតែចាប់ទោសកំហុសនៃអ្នកដទៃនោះឡើយ  មិនប្រព្រឹត្តទុច្ចរិតដោយកាយវាចាចិត្ត  មានតែប្រព្រឹត្តនូវប្រយោជន៍សុខដល់អ្នកណាៗដែលត្រូវការខ្លួន  ចូលមកសេពគប់អាស្រ័យនឹងខ្លួនតែម្យ៉ាងប៉ុណ្ណោះ  យ៉ាងនោះឯង  ។


         ( ៤៨  ធម្មទស្សន៍  ទំព័រ  ៤៥-៤៦ )

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter