រឿងធម្មបទ អ្នកមានសតិរមែងឈានមុខអ្នកដែលគ្មានសតិ រឿងភិក្ខុពីរអង្គ - Monk Cambodia

រឿងធម្មបទ អ្នកមានសតិរមែងឈានមុខអ្នកដែលគ្មានសតិ រឿងភិក្ខុពីរអង្គ

Share This

 រឿងធម្មបទ អ្នកមានសតិរមែងឈានមុខអ្នកដែលគ្មានសតិ រឿងភិក្ខុពីរអង្គ

ទីកន្លែង៖ វត្តជេតពន, ក្រុងសាវត្ថី

កាលពីសម័យមួយ មានភិក្ខុពីរអង្គបានទទួលកម្មដ្ឋាន ពី ព្រះសម្មាសម្ពុទ្ធ ហើយក៏បាននិមន្តទៅកាន់វត្តអារាមក្នុងព្រៃដើម្បីចាំវស្សា។ ភិក្ខុមួយអង្គបានធ្លាក់ចូលទៅក្នុងសេចក្តីប្រមាទ  ភាពធ្វេសប្រហែស)។ តាមទម្លាប់ ភិក្ខុអង្គនេះជាអ្នកខ្ជិលច្រអូស ប្រកបដោយសេចក្តីប្រមាទ ហើយនៅក្នុងបឋមយាមនៃរាត្រី យាមទី១ ភិក្ខុអង្គនោះ តែងតែអង្គុយជិតភ្នក់ភ្លើង អាំងភ្លើង និងជជែកលេងជាមួយភិក្ខុវ័យក្មេងទាំងឡាយ។ ដោយប្រការបែបនេះ  ភិក្ខុអង្គនោះតែងតែចំណាយពេលវេលារបស់ខ្លួនចោលឥតប្រយោជន៍។  ចំណែកឯភិក្ខុមួយអង្គទៀត ដែលជាអ្នកមិនប្រមាទ បានបំពេញរាល់កិច្ចបដិបត្តិរបស់ភិក្ខុយ៉ាងខ្ជាប់ខ្ជួន។ ព្រះអង្គបានដើរចង្ក្រមភាវនានៅក្នុងបឋមយាម  ព្រះអង្គសម្រាកនៅក្នុងមជ្ឈិមយាម (យាមទី២) និងបន្តចម្រើនភាវនាម្តងទៀតនៅក្នុងបច្ឆិមយាម (យាមទី៣ ឬយាមចុងក្រោយ) នៃរាត្រី។ ព្រះអង្គតែងតែមានសេចក្តីព្យាយាម មានសតិជាប់ជានិច្ច ដោយភាពម៉ឺងម៉ាត់ និង ប្រកបដោយឆន្ទៈ ការខិតខំប្រឹងប្រែងរបស់ខ្លួនជានិច្ច។ សេចក្តីស្មោះត្រង់ ក្នុងការប្រឹងប្រែងនេះបានហុចផល ហើយមិនយូរប៉ុន្មាន ព្រះអង្គក៏បានសម្រេចជាព្រះអរហន្ត។ ព្រះអង្គក៏ធ្លាប់បានទូន្មានដល់មិត្តរបស់ខ្លួន ដែលជាភិក្ខុមួយអង្គទៀតនោះថា «ម្នាលអាវុសោ ! ចូរកុំខ្ជះខ្ជាយពេលវេលារបស់លោកក្នុងសេចក្តីប្រមាទបែបនេះឡើយ។ ភិក្ខុដែលប្រមាទ នឹងមិនអាចរួចផុតចាកសេចក្តីទុក្ខសោកទាំងឡាយបានឡើយ។ ការធ្វើអាកប្បកិរិយាមិនប្រាកដប្រជា  លេះឡោះនឹងការបដិបត្តិ  បែបនេះ នឹងមិនជួយអ្វីដល់យើងបានទាល់តែសោះ ។ ប៉ុន្តែភិក្ខុខ្ជិលច្រអូសអង្គនោះ មិនបានយកចិត្តទុកដាក់ស្តាប់ពាក្យទូន្មាននេះឡើយ។ ភិក្ខុដែលមិនប្រមាទបានដឹងច្បាស់ថា គ្មានប្រយោជន៍អ្វីក្នុងការបន្តដាស់តឿនភិក្ខុនោះទៀតទេ ព្រោះលោកនឹងមិនកែប្រែទម្លាប់របស់ខ្លួនឡើយ។ ហេតុនេះ ព្រះអង្គក៏បានបោះបង់ការទូន្មានមិត្តរបស់ខ្លួនឱ្យកែប្រែទម្លាប់មិនល្អនោះ។

នៅពេលបញ្ចប់ការចាំវស្សា ភិក្ខុទាំងពីរអង្គបាននិមន្តទៅគាល់ព្រះសម្មាសម្ពុទ្ធ ថ្វាយបង្គំដោយសេចក្តីគោរព និងគង់រង់ចាំ។ បន្ទាប់ពីមានពុទ្ធដីកាសួរសុខទុក្ខរួចមក ព្រះពុទ្ធបានត្រាស់សួរទៅកាន់ភិក្ខុទាំងពីរថា តើការចាំវស្សារបស់ពួកគេទទួលបានផលយ៉ាងណាខ្លះ។ ភិក្ខុខ្ជិលច្រអូសបានក្រាបទូលព្រះពុទ្ធថា 


មិត្តរបស់ទូលព្រះបង្គំបានចំណាយពេលចោលឥតប្រយោជន៍ ដោយគ្រាន់តែនៅទំនេរ និងដេកប៉ុណ្ណោះ ។ ព្រះពុទ្ធ  ទ្រង់ជ្រាបគ្រប់យ៉ាង។ ដូច្នេះ ព្រះអង្គបានត្រាស់សួរទៅកាន់ភិក្ខុអង្គនោះវិញថា  ចុះចំណែកអ្នកវិញយ៉ាងម៉េចដែរ?។ បពិត្រព្រះអង្គដ៏ចម្រើន! ជាទូទៅ ទូលព្រះបង្គំបានអង្គុយជិតភ្នក់ភ្លើងនៅក្នុងបឋមយាម (យាមទី១) និងអាំងភ្លើងកម្តៅកាយ ប៉ុន្តែមិនបានដេកទាល់តែសោះ»។

 ព្រះពុទ្ធទ្រង់បានពន្យល់ថា  ម្នាលភិក្ខុអ្នកជាអ្នកខ្វះការប្រុងប្រយ័ត្ន និងប្រកបបសេចក្តីប្រមាទក៏ដោយ ក៏អ្នកនៅតែអះអាងថាខ្លួនឯងជាអ្នកមានសតិស្មារតី និងមិនប្រមាទ។ ម្យ៉ាងវិញទៀត ភិក្ខុមួយអង្គទៀតជាអ្នកមានស្មារតីសតិ និងមិនប្រមាទ ប៉ុន្តែអ្នកបែរជាអ្នក មករាយការណ៍ពោលប្រាប់តថាគតថា លោកជាអ្នកខ្ជិលច្រអូស និងធ្វេសប្រហែសទៅវិញ។ អ្នកយល់ច្រឡំយកសេចក្តីប្រមាទ ថាជាសេចក្តីមិនប្រមាទ។ 

បុគ្គលអ្នកមានសតិមិនប្រមាទ  រមែងឈានមុខបុគ្គលដែលជាអ្នកប្រមាទ ប្រៀបដូចជាសេះដែលមានកម្លាំងរត់លឿនរហ័ស រត់វ៉ាជែងដាច់ ពីសេះដែលទន់ខ្សោយ ដូច្នោះឯង។»

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter