រឿងភិក្ខុ៣០រូបនៅក្នុងដែនបាថេយ្យ ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតកឋិន
សម័យនោះ ព្រះដ៏មានព្រះភាគគង់ក្នុងជេតវនារាម របស់
អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ពួកភិក្ខុនៅក្នុងដែនបាឋាប្រមាណ ៣០ រូប សុទ្ធតែជាអ្នកប្រព្រឹត្តនៅក្នុងព្រៃ ជាអ្នកប្រព្រឹត្តបិណ្ឌបាត ជាអ្នកប្រព្រឹត្តប្រើសំពត់បង្សុកូល ជាអ្នកប្រព្រឹត្តប្រើតែចីវរ ៣ គ្រប់រូបទាំងអស់ នាំគ្នាទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ កាលបើតិថីចូលវស្សាជិតណាស់មកហើយ ក៏មិនអាចនឹងទៅឱ្យទាន់ចូលវស្សាក្នុងក្រុងសាវត្ថីឡើយ ហើយនាំគ្នាចូលទៅចាំវស្សា ក្នុងក្រុងសាកេតនាពាក់កណ្តាលផ្លូវ។ ភិក្ខុទាំងនោះ នៅចាំវស្សាទាំងមានសេចក្តីអផ្សុក ព្រោះគិតថា ព្រះមានព្រះភាគ ព្រះអង្គគង់នៅក្នុងទីជិតយើងទាំងឡាយចម្ងាយ ៦យោជន៍ អំពីទីនេះទៅយើងទាំងឡាយមិនសមបើមិនបានទៅគាល់ព្រះអង្គសោះ ។
គ្រានោះ ពួកភិក្ខុទាំងនោះ នៅចាំវស្សាអស់ត្រៃមាសរួចហើយ ក៏នាំគ្នាធ្វើបវារណា (រដូវនោះ) នៅមានទឹកភ្លៀងធ្លាក់ជោកជាំមានទឹកភក់រអិលនៅឡើយ(ភិក្ខុទាំងនោះ)ក៏មានចីវរទាំងឡាយទទឹកជោក បានសេចក្តីលំបាកកាយ នាំគ្នាដើរសំដៅទៅកាន់ក្រុងសាវត្ថី ហើយចូលទៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ដែលព្រះមានព្រះភាគគង់នៅ លុះចូល ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគរួចអង្គុយក្នុងទីសមគួរ ។ ការស្រុះស្រួលទទួលជាមួយ នឹងពួកភិក្ខុអាគន្តុកៈនេះជាទំនៀមរបស់ព្រះដ៏មានព្រះភាគគ្រប់ព្រះអង្គ ។
លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូលនេះ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នករាល់គ្នាល្មមអត់ ទ្រាំបានទេឬ អ្នករាល់គ្នាល្មមប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយ មានសេចក្តីសាមគ្គី ស្មោះសមិនវិវាទទាស់ទែងគ្នា នៅចាំវស្សាស្រួលបួល មិនលំបាកដោយអាហារបិណ្ឌបាតទេឬ ?
ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នា ល្មមអត់ទ្រាំបាន បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំងអស់គ្នាល្មមប្រព្រឹត្តទៅបាន បពិត្រព្រះ អង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងអស់គ្នាមានសាមគ្គីស្មោះស ឥតមានវិវាទទាស់ ទែងគ្នាទេនៅចាំវស្សាក៏ស្រួលបួលមិនលំបាកដោយអាហារបិណ្ឌបាតទេ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយនៅក្នុងដែនបាឋាប្រមាណ ៣០ រូប មកកាន់ក្រុងសាវត្ថីនេះ ដើម្បីគាល់ព្រះអង្គ កាលបើតិថីចូលវស្សាជិត ណាស់ហើយ ។ល។ បានសេចក្តី លំបាកកាយមកតាមផ្លូវឆ្ងាយ ។ ព្រោះ និទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគទ្រង់ធ្វើធម្មកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា.......(សូមបញ្ជាក់ថាព្រះដ៏មានព្រះភាគទ្រង់ អនុញ្ញតកឋិនត្ថារកិច្ចក្នុងបឋមពោធិកាល ក្រោយចេញវស្សាទី ១៤ក្នុង វត្តជេតពន)។
📓ថ្ងៃសំខាន់ក្នុងព្រះពុទ្ធសាសនា ទំព័រ១-២🎨គំនូរស្រីលង្កា🙏
#រូបភាព #ព្រះពុទ្ធសាសនា #កម្ពុជាមាតុភូមិខ្ញុំ
ព្រះសង្ឃសាវក ព្រះមានព្រះភាគ អ្នកតាមដាន




























No comments:
Post a Comment