ក្បួនច្បាប់ការពារប្រទេសជាតិពីសត្រូវឈ្ល្លានពានជិតខាង - Monk Cambodia

ក្បួនច្បាប់ការពារប្រទេសជាតិពីសត្រូវឈ្ល្លានពានជិតខាង

Share This

 

ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​គួរ​ធ្វើ​តាម​គោល​ធម៌​៧​យ៉ាង

គោល​ធម៌​ទាំង​៧​ប្រការ​នេះ បើ​មាន​ក្នុង​ស្ថាប័ន​ណា ស្ថាប័ន​នោះ​នឹង​មានការ​រីក​ចម្រើន​ រួមនឹងមានការសាមគ្គីគ្នាយ៉ាងរឹងមាំគឺៈ

១-ឧស្សាហ៍ប្រជុំគ្នាឱ្យបានញឹកញាប់

២-​ព្រមព្រៀង​គ្នា​ងើបឡើង​ដើម្បី​ការពារ​ស្ថាប័ន ព្រមព្រៀង​គ្នា​ដើម្បី​បំពេញ​នូវ​កិច្ចការ​ស្នូល​របស់​អង្គភាព ។

៣-​មិន​បញ្ញត្តិ​នូវ​អ្វី​ដែល​បាន​បញ្ញត្តិ​ទុក មិន​លុប​បំបាត់​នូវ​អ្វី​ដែល​បាន​បញ្ញត្តិ​ទុក​រួច​ហើយ តែ​ត្រូវ​តាំង​មាំ​នាំ​គ្នា​បដិបត្តិ​ទៅ​តាម​ទិស​ដៅ​របស់​អង្គភាព ។

៤-​លោក​ណា​ដែល​ជា​ធំ​នៅ​ក្នុង​អង្គភាព គប្បី​គោរព​រាប់អាន​អ្នក​នោះ ស្តាប់​សំដី​របស់​លោក ។

៥-​ការពារ​ថែទាំ​ស្ត្រី ជា​ពិសេស​កុមារី​ឱ្យ​រស់នៅ​ជា​សុខ មិន​ឱ្យ​ទទួល​ការ​គំរាមកំហែង ឬ​រំលោភ​បំពារបំពាន​ឡើយ ។

៦-​គោរព​សក្ការបូជា ព្រមទាំង​ការពារ​សម្បត្តិ​កេរ​មរតក​ជាតិ​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង និង​ជនបទ​មិន​បណ្តោយ​ឱ្យ​ប្រពៃណី​នៃ​ការ​គោរព​បូជា​ទាំង​អស់នោះ​បាត់បង់​សាបសូន្យ​ទៅ ។

៧-​ចាត់​ឱ្យ​មានការ​ថែទាំ ឃុំគ្រង ការពារ​ដោយ​ត្រឹមត្រូវ​តាម​ធម៌​វិន័យ​ដល់​ព្រះសង្ឃ​ទាំងឡាយ​ឱ្យ​បាន​ប្រសើ​ឡើង​។

ធម៌​៧​ប្រការ​នេះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្តែង​ដល់​ស្តេច​វ​ជ្ជី​ទាំងឡាយ​ដែល​ជា​អ្នកដឹកនាំ​នៅ​នគរ​វេសាលី ប្រទេស​ឥណ្ឌា​ពី​ដើម ដែល​គ្រប់គ្រង​ដោយ​របប​សាមគ្គីធម៌ ពួក​សត្រូវ​របស់​នគរ​វេសាលី​បាន​កោត​ស្ញប់​ស្ងែ​ង និង​ទទួលស្គាល់​ថា ដរាប​ស្តេច​វ​ជ្ជី​ទាំងឡាយ​នៅ​តែ​ប្រកាន់ខ្ជាប់​តាម​គោល​ធម៌​នេះ គេ​នឹង​មិន​អាច​យកឈ្នះ​បាន​ដោយ​សង្គ្រាម​ឡើយ ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter