📜 ខុទ្ទកបាឋ ទាំង ៩ សូត្រ
នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ
« ១. សរណត្តយំ . សរណគមន៍ »
ពុទ្ធំ សរណំ គច្ឆាមិ
ធម្មំ សរណំ គច្ឆាមិ
សង្ឃំ សរណំ គច្ឆាមិ ។
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក
ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក
ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ។
ទុតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
ទុតិយម្បិ ធម្មំ សរណំ គច្ឆាមិ
ទុតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ។
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់ពីរដងផង ។
តតិយម្បិ ពុទ្ធំ សរណំ គច្ឆាមិ
តតិយម្បិ ធម្មំ សរណំ គច្ឆាមិ
តតិយម្បិ សង្ឃំ សរណំ គច្ឆាមិ ។
ខ្ញុំព្រះករុណា សូមដល់នូវព្រះពុទ្ធ ជាទីរឭក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះធម៌ ជាទីរឭក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវព្រះសង្ឃ ជាទីរឭក ជាគំរប់បីដងផង ។
🌿🌷សរណត្តយំ និដ្ឋិតំ . ចប់ សរណគមន៍🌷🌿
« ២. ទសសិក្ខាបទំ . សិក្ខាបទ១០ »
បាណាតិបាតា វេរមណី-សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការសម្លាប់សត្វ ។
អទិន្នាទានា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវវត្ថុដែលគេមិនបានឲ្យ ។
អព្រហ្មចរិយា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការប្រព្រឹត្តិនូវធម៌មិនប្រសើរ ។
មុសាវាទា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការពោលនូវពាក្យកុហក ។
សុរាមេរយមជ្ជបមាទដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការរាំ ច្រៀង ប្រគំ និងការមើលល្បែងផ្សេងៗ ដែលជាសត្រូវដល់កុសលធម៌ ។
វិកាលភោជនា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ។
នច្ច គីត វាទិត វិសូកទស្សនា វេរមណី សិក្ខាបទំ សមាទិយាមិ ខ្ញុំព្រះករុណា សូមសមាទាន នូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការបរិភោគនូវភោជនាហារ ក្នុងកាលខុស ។
មាលា គន្ធ វិលេបន ធារណ មណ្ឌន វិភូសនដ្ឋានា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការទ្រទ្រង់ ការប្រដាប់ និងការតាក់តែងស្អិតស្អាងរាងកាយ ដោយផ្កាកម្រង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ
ឧច្ចាសយន មហាសយនា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកសេនាសនៈដ៏ខ្ពស់ (ហួសប្រមាណ) និងសេនាសនៈដ៏ប្រសើរ ។
ជាតរូប រជតបដិគ្គហណា វេរមណី សិក្ខាបទំ សមាទិយាមិ ។
ខ្ញុំព្រះករុណា សូមសមាទាននូវសិក្ខាបទ គឺចេតនាជាហេតុវៀរចាកការកាន់យកនូវមាស និងប្រាក់ ។
🌿🌷ទសសិក្ខាបទំ និដ្ឋិតំ . ចប់ សិក្ខាបទ១០🌷🌿
« ៣. ទ្វត្តឹសាការោ . អាការៈ ៣២ »
អត្ថិ ឥមស្មឹ កាយេ –
ក្នុងកាយនេះ មាន –
កេសា លោមា នខា ទន្តា តចោ
សក់ រោម ក្រចក ធ្មេញ ស្បែក
មំសំ ន្ហារុ អដ្ឋិ អដ្ឋិមិញ្ជំ វក្កំ
សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច
ហទយំ យកនំ កិលោមកំ បិហកំ បប្ផាសំ
បេះដូង ថ្លើម វាវ ក្រពះ សួត
អន្តំ អន្តគុណំ ឧទរិយំ ករីសំ មត្ថលុង្គំ
ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ខួរក្នុងក្បាល
បិត្តំ សេម្ហំ បុព្វោ លោហិតំ សេទោ មេទោ
ប្រមាត់ ស្លេស្ម៍ ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់
អស្សុ វសា ខេឡោ សិង្ឃាណិកា លសិកា មុត្តន្តិ ។
ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ។
🌿🌷ទ្វត្តឹសាការោ និដ្ឋិតោ . ចប់ អាការៈ ៣២🌷🌿
« ៤. កុមារបញ្ហា . កុមារបញ្ហា »
ឯកំ នាម កឹ ? សព្វេ សត្តា អាហារដ្ឋិតិកា ។
ធម្មជាតឈ្មោះតែ ១ គឺអ្វី ?
គឺសត្វទាំងអស់ តាំងនៅដោយសារអាហារ ។
ទ្វេ នាម កឹ ? នាមញ្ច រូបញ្ច ។
ធម្មជាត ឈ្មោះតែ ២ គឺអ្វី ? គឺនាម និងរូប ។
តីណិ នាម កឹ ? តិស្សោ វេទនា ។
ធម្មជាតឈ្មោះតែ ៣ គឺអ្វី ? គឺវេទនា ៣ ។
ចត្តារិ នាម កឹ ? ចត្តារិ អរិយសច្ចានិ ។
ធម្មជាតឈ្មោះតែ ៤ គឺអ្វី ? គឺអរិយសច្ច ៤។
បញ្ច នាម កឹ ? បញ្ចុបាទានក្ខន្ធា ។
ធម្មជាតឈ្មោះតែ ៥ គឺអ្វី ? គឺឧបាទានក្ខន្ធ ៥ ។
ឆ នាម កឹ ? ឆ អជ្ឈត្តិកានិ អាយតនានិ ។
ធម្មជាតឈ្មោះតែ ៦ គឺអ្វី ? គឺអាយតនៈខាងក្នុង ៦ ។
សត្ត នាម កឹ ? សត្ត ពោជ្ឈង្គា ។
ធម្មជាតឈ្មោះតែ ៧ គឺអ្វី ? គឺពោជ្ឈង្គ ៧ ។
អដ្ឋ នាម កឹ ? អរិយោ អដ្ឋង្គិកោ មគ្គោ ។
ធម្មជាតឈ្មោះតែ ៨ គឺអ្វី ? គឺអរិយមគ្គប្រកបដោយអង្គ ៨ ។
នវ នាម កឹ ? នវ សត្តាវាសា ។
ធម្មជាតឈ្មោះតែ ៩ គឺអ្វី ? គឺសត្តាវាសៈ ៩ ។
ទស នាម កឹ ?
ទសហង្គេហិ សមន្នាគតោ អរហាតិ វុច្ចតីតិ ។
ធម្មជាតឈ្មោះតែ ១០ គឺអ្វី ?
គឺបុគ្គលដែលហៅថា ព្រះអរហន្ត ប្រកបដោយអង្គ ១០ ។
🌿🌷កុមារបញ្ហា និដ្ឋតា . ចប់ កុមារបញ្ហា🌷🌿
« ៥. មង្គលសុត្តំ . មង្គលសូត្រ »
១. ឯវំ មេ សុតំ – ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ ។
ខ្ញុំបានស្តាប់មកយ៉ាងនេះ – សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។
អថ ខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា
កេវលកប្បំ ជេតវនំ ឱភាសេត្វា យេន ភគវា តេនុបសង្កមិ
ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ ។
គ្រានោះឯង ទេវតា ១ អង្គ កាលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏ល្អ ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ ។
ឯកមន្តំ ឋិតា ខោ សា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ –
លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ ដោយគាថា –
ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ
អាកង្ខមានា សោត្ថានំ ព្រូហិ មង្គលមុត្តមំ ។
ទេវតា និងមនុស្សទាំងឡាយជាច្រើន ប្រាថ្នារកសួស្តី បានគិតរកមង្គលទាំងឡាយ សូមព្រះអង្គសំដែងប្រាប់នូវមង្គលដ៏ឧត្តម ។
(ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា)
អសេវនា ច ពាលានំ បណ្ឌិតានញ្ច សេវនា
បូជា ច បូជនេយ្យានំ ឯតំ មង្គលមុត្តមំ ។
ការមិនសេពគប់ពាលជនទាំងឡាយ ១ ការសេពគប់បណ្ឌិតជនទាំងឡាយ ១ ការបូជាចំពោះបុគ្គលដែលគួរបូជាទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។
បតិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា
អត្តសម្មាបណិធិ ច ឯតំ មង្គលមុត្តមំ ។
ការនៅក្នុងប្រទេសដ៏សមគួរ ១ ភាវៈនៃបុគ្គលបានធ្វើបុណ្យទុកហើយក្នុងកាលមុន ១ ការដំកល់ខ្លួនប្រពៃ ១ នេះជាមង្គលដ៏ឧត្តម ។
ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិតោ
សុភាសិតា ច យា វាចា ឯតំ មង្គលមុត្តមំ ។
ភាវៈនៃបុគ្គលបានស្តាប់ បានរៀនច្រើន ១ សិល្បៈ គឺសេចក្តីឆ្លៀវឆ្លាស ក្នុងហត្ថកម្មរបស់អ្នកបួស និងគ្រហស្ថ ១ វិន័យដែលបុគ្គលសិក្សាប្រពៃ ១ វាចាដែលបុគ្គលពោលល្អ ១ នេះជាមង្គលដ៏ឧត្តម ។
មាតាបិតុ ឧបដ្ឋានំ បុត្តទារស្ស សង្គហោ
អនាកុលា ច កម្មន្តា ឯតំ មង្គលមុត្តមំ ។
ការបំរើមាតាបិតា ១ សេចក្តីសង្គ្រោះដល់បុត្រ និងភរិយា ១ ការងារទាំងឡាយ ដែលមិនច្របូកច្របល់ ១ នេះជាមង្គលដ៏ឧត្តម ។
ទានញ្ច ធម្មចរិយា ច ញាតកានញ្ច សង្គហោ
អនវជ្ជានិ កម្មានិ ឯតំ មង្គលមុត្តមំ ។
ការបរិច្ចាគទាន ១ ការប្រព្រឹត្តិធម៌ ១ សេចក្តីសង្គ្រោះញាតិទាំងឡាយ ១ ការងារទាំងឡាយ ដែលមិនមានទោស ១ នេះជាមង្គលដ៏ឧត្តម។
អារតី វិរតី បាបា មជ្ជបានា ច សំយមោ
អប្បមាទោ ច ធម្មេសុ ឯតំ មង្គលមុត្តមំ ។
ការមិនត្រេកអរក្នុងបាប និងការវៀរចាកបាប ១ សេចក្តីសង្រួមចាកការផឹកនូវទឹកស្រវឹង ១ សេចក្តីមិនប្រមាទ ក្នុងធម៌ទាំងឡាយ ១ នេះជាមង្គលដ៏ឧត្តម ។
គារវោ ច និវាតោ ច សន្តុដ្ឋិ ច កតញ្ញុតា
កាលេន ធម្មស្សវនំ ឯតំ មង្គលមុត្តមំ ។
សេចក្តីគោរព ១ សេចក្តីឱនលំទោន ១ សេចក្តីត្រេកអរតាមមានតាមបាន ១ ភាពជាអ្នកដឹងនូវឧបការៈ ដែលអ្នកដទៃធ្វើហើយ ១ ការស្តាប់នូវធម៌តាមកាល ១ នេះជាមង្គលដ៏ឧត្តម ។
ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ
កាលេន ធម្មសាកច្ឆា ឯតំ មង្គលមុត្តមំ ។
សេចក្តីអត់ធន់ ១ ភាវៈនៃបុគ្គលដែលគេប្រដៅបានដោយងាយ ១ ការជួបប្រទះនូវសមណៈទាំងឡាយ ១ ការសន្ទនាទៅវិញទៅមកនូវធម៌តាមកាល ១ នេះជាមង្គលដ៏ឧត្តម ។
តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ
និព្វានសច្ឆិកិរិយា ច ឯតំ មង្គលមុត្តមំ ។
សេចក្តីព្យាយាមដុតនូវបាបធម៌ ១ ការប្រព្រឹត្តិនូវធម៌ដ៏ប្រសើរ ១ ការឃើញនូវអរិយសច្ចទាំងឡាយ ១ ការធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ១ នេះជាមង្គលដ៏ឧត្តម ។
ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ
អសោកំ វិរជំ ខេមំ ឯតំ មង្គលមុត្តមំ ។
ចិត្តនៃបុគ្គលណាដែលលោកធម៌ទាំងឡាយពាល់ត្រូវហើយ មិនរម្ភើបញាប់ញ័រ ១ ការមិនមានសេចក្តីសោក ១ ធូលី គឺរាគៈទៅប្រាសហើយ ១ ចិត្តក្សេមក្សាន្ត ១ នេះជាមង្គលដ៏ឧត្តម ។
ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា
សព្វត្ថ សោត្ថឹ គច្ឆន្តិ តំ តេសំ មង្គលមុត្តមន្តិ ។
ទេវតា និងមនុស្សទាំងឡាយ ធ្វើនូវមង្គលទាំងឡាយ ប្រាកដដូច្នេះហើយ ជាអ្នកមិនចាលចាញ់ ក្នុងទីទាំងពួង តែងដល់នូវសិរីសួស្តីក្នុងទីទាំងពួង នេះជាមង្គលដ៏ឧត្តមរបស់ទេវតា និងមនុស្សទាំងឡាយនោះ ។
🌿🌷មង្គលសុត្តំ និដ្ឋិតំ . ចប់ មង្គលសូត្រ🌷🌿
« ៦.រតនសុត្តំ . រតនសូត្រ »
យានីធ ភូតានិ សមាគតានិ
ភុម្មានិ វា យានិ វ អន្តលិក្ខេ
សព្វេវ ភូតា សុមនា ភវន្តុ
អថោបិ សក្កច្ច សុណន្តុ ភាសិតំ ។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកជួបជុំក្នុងទីនេះ ពួកភូតទាំងអស់នោះ ចូរមានចិត្តល្អ មួយទៀត ចូរស្តាប់នូវភាសិតដោយគោរព ។
តស្មា ហិ ភូតា និសាមេថ សព្វេ
មេត្តំ ករោថ មានុសិយា បជាយ
ទិវា ច រត្តោ ច ហរន្តិ យេ ពលឹ
តស្មា ហិ នេ រក្ខថ អប្បមត្តា ។
ព្រោះហេតុនោះ អ្នកទាំងឡាយ ជាភូតទាំងអស់ ចូរស្តាប់ (នូវព្រះបរិត្ត) ចូរធ្វើនូវមេត្តាចិត្ត ដល់ពពួកសត្វជាមនុស្សជាតិ មនុស្សទាំងឡាយណា តែងនាំមកនូវពលី ក្នុងពេលថ្ងៃ និងពេលយប់ ព្រោះហេតុនោះ សូមអ្នកទាំងឡាយ កុំប្រហែសធ្វេស រក្សានូវមនុស្សទាំងនោះ ។
យំ កិញ្ចិ វិត្តំ ឥធ វា ហុរំ វា
សគ្គេសុ វា យំ រតនំ បណីតំ
ន នោ សមំ អត្ថិ តថាគតេន
ឥទម្បិ ពុទ្ធេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
ទ្រព្យណាមួយ ក្នុងលោកនេះក្តី ក្នុងលោកខាងមុខក្តី រតនវត្ថុដ៏ឧត្តមណា ក្នុងឋានសួគ៌ក្តី ទ្រព្យ និងរតនវត្ថុទាំងនោះឯង ស្មើដោយព្រះតថាគត មិនមានឡើយ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយសច្ចៈនេះ សូមមានសិរីសួស្តី ។
ខយំ វិរាគំ អមតំ បណីតំ
យទជ្ឈគា សក្យមុនី សមាហិតោ
ន តេន ធម្មេន សមត្ថិ កិញ្ចិ
ឥទម្បិ ធម្មេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
ព្រះសក្យមុនី ទ្រង់មានព្រះទ័យដំកល់មាំ បានត្រាស់ដឹងហើយ នូវព្រះធម៌ណា ជាទីក្ស័យទៅនៃកិលេស ជាទីប្រាសចាករាគៈ ជាធម៌មិនស្លាប់ ជាធម៌ឧត្តម រតនៈនីមួយស្មើដោយព្រះធម៌នោះមិនមាន រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
យំ ពុទ្ធសេដ្ឋោ បរិវណ្ណយី សុចឹ
សមាធិមានន្តរិកញ្ញមាហុ
សមាធិនា តេន សមោ ន វិជ្ជតិ
ឥទម្បិ ធម្មេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
ព្រះពុទ្ធជាបុគ្គលប្រសើរ ទ្រង់សរសើរនូវសមាធិណា ថាជាធម៌ដ៏ស្អាត បណ្ឌិតទាំងឡាយ ពោលហើយនូវសមាធិណា ថាជាធម៌ឲ្យផលដោយលំដាប់ សមាធិឯទៀត ស្មើដោយសមាធិនោះ មិនមានឡើយ រតនៈ គឺព្រះធម៌នេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
យេ បុគ្គលា អដ្ឋ សតំ បសត្ថា
ចត្តារិ ឯតានិ យុគានិ ហោន្តិ
តេ ទក្ខិណេយ្យា សុគតស្ស សាវកា
ឯតេសុ ទិន្នានិ មហប្ផលានិ
ឥទម្បិ សង្ឃេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
បុគ្គលទាំងឡាយណា ៨ ពួក ដែលពួកសប្បុរសសរសើរហើយរាប់ជាគូ មាន ៤ គូ បុគ្គលទាំងឡាយនោះ ជាសាវ័ករបស់ព្រះសុគត លោកគួរដល់ទក្ខិណាទាន ទានទាំងឡាយ ដែលបុគ្គលឲ្យហើយ ចំពោះទក្ខិណេយ្យបុគ្គលទាំងឡាយនោះ ជាទានមានផលច្រើន រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
យេ សុប្បយុត្តា មនសា ទឡ្ហេន
និក្កាមិនោ គោតមសាសនម្ហិ
តេ បត្តិបត្តា អមតំ វិគយ្ហ
លទ្ធា មុធា និព្វុតឹ ភុញ្ជមានា
ឥទម្បិ សង្ឃេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
អរិយបុគ្គលទាំងឡាយណា ក្នុងសាសនានៃព្រះសម្ពុទ្ធព្រះនាមគោតម ប្រកបត្រូវល្អហើយ មានចិត្តខ្ជាប់ខ្ជួន ឥតមានសេចក្តីប្រាថ្នាឡើយ អរិយបុគ្គលទាំងឡាយនោះ ដល់ហើយនូវអរហត្តផល សម្រេចហើយនូវព្រះនិព្វាន បាននូវការរលត់កិលេសដោយទទេ (ឥតមានទិញដូរឡើយ) ហើយទទួលនូវផល រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
យថិន្ទខីលោ បថវិស្សិតោ សិយា
ចតុព្ភិ វាតេហិ អសម្បកម្បិយោ
តថូបមំ សប្បុរិសំ វទាមិ
យោ អរិយសច្ចានិ អវេច្ច បស្សតិ
ឥទម្បិ សង្ឃេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
សសរគោល ដែលគេបោះភ្ជាប់នឹងផែនដី ជារបស់មិនកំរើកញាប់ញ័រដោយខ្យល់ព្យុះ ដែលបក់មកអំពីទិសទាំង ៤ យ៉ាងណាមិញ អ្នកណាពិចារណាឃើញនូវអរិយសច្ចទាំងឡាយ តថាគតហៅអ្នកនោះ ថាជាសប្បុរស (មិនញាប់ញ័រដោយលោកធម៌ទាំងឡាយ) ដូចសសរគោលដូច្នោះឯង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
យេ អរិយសច្ចានិ វិភាវយន្តិ
គម្ភីរបញ្ញេន សុទេសិតានិ
កិញ្ចាបិ តេ ហោន្តិ ភុសំ បមត្តា
ន តេ ភវំ អដ្ឋមមាទិយន្តិ
ឥទម្បិ សង្ឃេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
អរិយបុគ្គលទាំងឡាយណា ធ្វើឲ្យជាក់ច្បាស់នូវអរិយសច្ចទាំងឡាយ ដែលព្រះតថាគត ព្រះអង្គមានប្រាជ្ញាដ៏ជ្រាលជ្រៅ សំដែងប្រពៃហើយ អរិយបុគ្គលទាំងនោះ ទុកជាប្រមាទដ៏លើសលប់ក៏ដោយ អរិយបុគ្គលទាំងនោះ គង់មិនកាន់យកភពជាគំរប់ ៨ គឺមិនកើតទៀតហួសពី ៧ ជាតិឡើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
សហាវស្ស ទស្សនសម្បទាយ
តយស្សុ ធម្មា ជហិតា ភវន្តិ
សក្កាយទិដ្ឋី វិចិកិច្ឆិតញ្ច
សីលព្វតំ វាបិ យទត្ថិ កិញ្ចិ ។
(សំយោជនក្កិលេស ៣ យ៉ាងគឺ) សក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វតបរាមាសៈណាមួយ ធម៌ទាំងឡាយ ៣ នោះ សោតាបន្នបុគ្គលនោះ បានលះបង់ហើយ ជាមួយនឹងទស្សនសម្បទា គឺសោតាបត្តិមគ្គ ។
ចតូហបាយេហិ ច វិប្បមុត្តោ
ឆច្ចាភិឋានានិ អភព្វ កាតុំ
ឥទម្បិ សង្ឃេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
មួយទៀត សោតាបន្នបុគ្គល រួចស្រឡះចាកអបាយទាំង ៤ ផង មិនអាចធ្វើនូវអភិដ្ឋាន ទាំងឡាយ ៦ ផង រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
កិញ្ចាបិ សោ កម្ម ករោតិ បាបកំ
កាយេន វាចា ឧទ ចេតសា វា
អភព្វ សោ តស្ស បដិច្ឆទាយ
អភព្វតា ទិដ្ឋបទស្ស វុត្តា
ឥទម្បិ សង្ឃេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
ប្រសិនបើសោតាបន្នបុគ្គលនោះ ធ្វើនូវបាបកម្មដោយកាយ វាចា ឬដោយចិត្តក៏ដោយ (ព្រោះសេចក្តីភ្លាំងភ្លាត់) សោតាបន្នបុគ្គលនោះ មិនដែលបិទបាំងនូវបាបកម្មនោះឡើយ ភាវៈនៃបុគ្គលមានផ្លូវនៃព្រះនិព្វានឃើញហើយ ជាបុគ្គលមិនដែលបិទបាំងបាបកម្ម ព្រះពុទ្ធទាំងឡាយ បានត្រាស់សំដែងហើយ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
វនប្បគុម្ពេ យថ ផុស្សិតគ្គេ
គិម្ហានមាសេ បឋមស្មឹ គិម្ហេ
តថូបមំ ធម្មវរំ អទេសយិ
និព្វានគាមឹ បរមំ ហិតាយ
ឥទម្បិ ពុទ្ធេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
គុម្ពឈើក្នុងព្រៃ មានត្រួយលូតលាស់ ក្នុងខាងដើមគិម្ហរដូវ គឺខែក្តៅ យ៉ាងណាមិញ ព្រះពុទ្ធបានត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ ជាធម៌អាចញ៉ាំងសត្វទាំងឡាយ ឲ្យដល់នូវព្រះនិព្វាន ដើម្បីប្រយោជន៍ដ៏ឧត្តម ដូចជាគុម្ពឈើមានក្នុងព្រៃ ដូច្នោះឯង រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
វរោ វរញ្ញូ វរទោ វរាហរោ
អនុត្តរោ ធម្មវរំ អទេសយិ
ឥទម្បិ ពុទ្ធេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
ព្រះសម្មាសម្ពុទ្ធ ជាបុគ្គលប្រសើរ ទ្រង់ជ្រាបនូវធម៌ដ៏ប្រសើរ ទ្រង់ប្រទាននូវធម៌ដ៏ប្រសើរ ទ្រង់នាំមកនូវធម៌ដ៏ប្រសើរ ព្រះអង្គប្រសើរ ឥតមានអ្នកណាមួយស្មើ ទ្រង់ត្រាស់សំដែងហើយនូវធម៌ដ៏ប្រសើរ រតនៈ គឺព្រះពុទ្ធនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
ខីណំ បុរាណំ នវ នត្ថិ សម្ភវំ
វិរត្តចិត្តាយតិកេ ភវស្មឹ
តេ ខីណពីជា អវិរូឡ្ហិឆន្ទា
និព្វន្តិ ធីរា យថាយំ បទីបោ
ឥទម្បិ សង្ឃេ រតនំ បណីតំ
ឯតេន សច្ចេន សុវត្ថិ ហោតុ ។
កម្មចាស់ (របស់អរិយបុគ្គលណា) អស់ហើយ កម្មថ្មី រមែងមិនកើតប្រាកដ អរិយបុគ្គលទាំងឡាយណា មានចិត្តនឿយណាយហើយក្នុងភពតទៅ អរិយបុគ្គលទាំងឡាយនោះ មានពូជអស់ហើយ មានឆន្ទៈ គឺសេចក្តីប៉ុនប៉ងក្នុងចិត្ត មិនដុះចំរើនឡើង ជាអ្នកមានប្រាជ្ញា តែងរលត់ទៅ ដូចប្រទីប ដែលរលត់ទៅនេះ រតនៈ គឺព្រះសង្ឃនេះឯង ជារតនៈដ៏ឧត្តម ដោយពាក្យសច្ចៈនេះ សូមមានសិរីសួស្តី ។
យានីធ ភូតានិ សមាគតានិ
ភុម្មានិ វា យានិ វ អន្តលិក្ខេ
តថាគតំ ទេវមនុស្សបូជិតំ
ពុទ្ធំ នមស្សាម សុវត្ថិ ហោតុ ។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះពុទ្ធជាម្ចាស់ ទ្រង់បានត្រាស់មកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ។
យានីធ ភូតានិ សមាគតានិ
ភុម្មានិ វា យានិ វ អន្តលិក្ខេ
តថាគតំ ទេវមនុស្សបូជិតំ
ធម្មំ នមស្សាម សុវត្ថិ ហោតុ ។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះធម៌មានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ។
យានីធ ភូតានិ សមាគតានិ
ភុម្មានិ វា យានិ វ អន្តលិក្ខេ
តថាគតំ ទេវមនុស្សបូជិតំ
សង្ឃំ នមស្សាម សុវត្ថិ ហោតុ ។
ពួកភូតណា ឋិតនៅលើផែនដីក្តី ពួកភូតណា ឋិតនៅឰដ៏អាកាសក្តី ដែលមកប្រជុំគ្នា ក្នុងទីនេះ យើងទាំងឡាយ សូមនមស្ការនូវព្រះសង្ឃមានមកហើយដូចគ្នា ដែលទេវតា និងមនុស្សតែងបូជា សូមមានសិរីសួស្តី ។
🌿🌷រតនសុត្តំ និដ្ឋិតំ . ចប់ រតនសូត្រ🌷🌿
« ៧. តិរោកុឌ្ឌសុត្តំ . តិរោកុឌ្ឌសូត្រ »
តិរោកុដ្ដេសុ តិដ្ឋន្តិ សន្ធិសិង្ឃាដកេសុ ច
ទ្វារពាហាសុ តិដ្ឋន្តិ អាគន្ត្វាន សកំ ឃរំ ។
ប្រេតទាំងឡាយ មកកាន់ផ្ទះនៃញាតិ ដោយគិតថា ផ្ទះរបស់ខ្លួន ហើយឈរនៅជិតខាងក្រៅជញ្ជាំងទាំងឡាយខ្លះ នាផ្លូវបែកជា ៤ និងផ្លូវបែកជា ៣ ទាំងឡាយខ្លះ ជិតទ្វារក្រុង និងទ្វារផ្ទះទាំងឡាយខ្លះ ។
បហូតេ អន្នបានម្ហិ ខជ្ជភោជ្ជេ ឧបដ្ឋិតេ
ន តេសំ កោចិ សរតិ សត្តានំ កម្មបច្ចយា ។
កាលបើបាយ ទឹក បង្អែម និងចំអាប មានគ្រប់គ្រាន់ ដែលពួកញាតិតាក់តែងទុកហើយ មិនមានញាតិណាមួយ នឹកដល់ប្រេតទាំងឡាយនោះ ព្រោះកម្មរបស់សត្វទាំងឡាយ ជាបច្ច័យ
ឯវំ ទទន្តិ ញាតីនំ យេ ហោន្តិ អនុកម្បកា
សុចឹ បណីតំ កាលេន កប្បិយំ បានភោជនំ
ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ ។
ញាតិទាំងឡាយណា ជាអ្នកអនុគ្រោះ ញាតិទាំងឡាយនោះ រមែងឧទ្ទិសឲ្យនូវទឹក និងភោជនដ៏ម៉ត់ចត់ ដ៏ប្រសើរ ជារបស់គួរតាមកាល ដល់ញាតិទាំងឡាយ យ៉ាងនេះថា ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខ ។
តេ ច តត្ថ សមាគន្ត្វា ញាតិបេតា សមាគតា
បហូតេ អន្នបានម្ហិ សក្កច្ចំ អនុមោទរេ ។
ចំណែកប្រេតជាញាតិ ជាអ្នកមកប្រជុំគ្នាទាំងនោះ មកជួបជុំគ្នាហើយ ក្នុងមន្ទីរឲ្យទាននោះ កាលបើបាយ និងទឹក មានល្មមគ្រាន់ ក៏អនុមោទនា ដោយគោរពថា
ចិរំ ជីវន្តុ នោ ញាតី យេសំ ហេតុ លភាមសេ
អម្ហាកញ្ច កតា បូជា ទាយកា ច អនិប្ផលា ។
យើងទាំងឡាយ បានសម្បត្តិនេះ ព្រោះហេតុនៃញាតិទាំងឡាយណា សូមពួកញាតិ របស់យើងទាំងឡាយនោះ រស់នៅយឺនយូរ ការបូជាដែលញាតិទាំងឡាយធ្វើហើយ ដល់យើងទាំងឡាយក្តី ញាតិទាំងឡាយ ជាអ្នកឲ្យទានក្តី មិនមែនជាឥតផលឡើយ ។
ន ហិ តត្ថ កសិ អត្ថិ គោរក្ខេត្ថ ន វិជ្ជតិ
វណិជ្ជា តាទិសី នត្ថិ ហិរញ្ញេន កយោកយំ
ឥតោ ទិន្នេន យាបេន្តិ បេតា កាលង្កតា តហឹ ។
កសិកម្ម ក៏មិនមានក្នុងភូមិ នៃប្រេតនោះ គោរក្ខកម្ម ក៏មិនមានក្នុងភូមិនៃប្រេតនោះ ពាណិជ្ជកម្ម ដែលជាហេតុបានសម្បត្តិបែបដូច្នោះ ក៏មិនមាន ការលក់ទិញផ្លាស់ប្តូរដោយប្រាក់ ក៏មិនមាន បុគ្គលទាំងឡាយ ធ្វើកាលកិរិយា លះលោកនេះទៅហើយ រមែងញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងប្រេតវិស័យនោះ ដោយផលទានដែលញាតិទាំងឡាយឧទ្ទិសឲ្យហើយអំពីលោកនេះ ។
ឧន្នមេ ឧទកំ វុដ្ឋំ យថា និន្នំ បវត្តតិ
ឯវមេវ ឥតោ ទិន្នំ បេតានំ ឧបកប្បតិ ។
ទឹកធ្លាក់ចុះលើទីទួល រមែងហូរទៅកាន់ទីទាប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយ អំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នេះដែរ ។
យថា វារិវហា បូរា បរិបូរេន្តិ សាគរំ
ឯវមេវ ឥតោ ទិន្នំ បេតានំ ឧបកប្បតិ ។
ផ្លូវទឹក មានទន្លេ និងស្ទឹងជាដើមដ៏ពេញ រមែងញ៉ាំងសាគរឲ្យពេញប្រៀប ដូចម្តេចមិញ ទានដែលបុគ្គលឲ្យហើយអំពីលោកនេះ រមែងសម្រេចផល ដល់ប្រេតទាំងឡាយ ដូច្នោះដែរ ។
អទាសិ មេ អកាសិ មេ ញាតិមិត្តា សខា ច មេ
បេតានំ ទក្ខិណំ ទជ្ជា បុព្វេ កតមនុស្សរំ ។
បុគ្គលកាលរឭកឃើញនូវឧបការគុណ ដែលលោកធ្វើទុកដល់ខ្លួន ក្នុងកាលមុនថា អ្នកនេះបានឲ្យរបស់នេះដល់អញ អ្នកនេះបានធ្វើគុណនេះដល់អញ ជនទាំងឡាយនោះ ជាញាតិមិត្រ ជាសំឡាញ់របស់អញដូច្នេះហើយ គួរឲ្យទក្ខិណាទាន ចំពោះប្រេតទាំងឡាយ ។
ន ហិ រុណ្ណំ វា សោកោ វា យា ចញ្ញា បរិទេវនា
ន តំ បេតានមត្ថាយ ឯវំ តិដ្ឋន្តិ ញាតយោ ។
ការយំសោកសៅ និងការខ្សឹកខ្សួលដទៃណា មិនមានប្រយោជន៍ឡើយ ការយំជាដើមនោះ មិនសម្រេចប្រយោជន៍ ដល់ប្រេតទាំងឡាយទេ ញាតិទាំងឡាយ រមែងឋិតនៅយ៉ាងនោះដដែល ឥតបានដឹង បានឮឡើយ ។
អយញ្ច ខោ ទក្ខិណា ទិន្នា សង្ឃម្ហិ សុប្បតិដ្ឋិតា
ទីឃរត្តំ ហិតាយស្ស ឋានសោ ឧបកប្បតិ ។
លុះតែទក្ខិណាទាននេះ ដែលបុគ្គលបានឲ្យហើយ ដំកល់ទុកប្រពៃហើយ ក្នុងសង្ឃ ទើបសម្រេចផលដោយរួសរាន់ ដើម្បីប្រយោជន៍ដល់ប្រេតនោះ អស់កាលជាអង្វែង ។
សោ ញាតិធម្មោ ច អយំ និទស្សិតោ
បេតាន បូជា ច កតា ឧឡារា
ពលញ្ច ភិក្ខូនមនុប្បទិន្នំ
តុម្ហេហិ បុញ្ញំ បសុតំ អនប្បកន្តិ ។
ញាតិធម៌នោះ ឈ្មោះថា មហាបពិត្រ បានសំដែងជាបែបយ៉ាងហើយ ការបូជាដ៏ថ្លៃថ្លា ចំពោះប្រេតទាំងឡាយ ឈ្មោះថា បានធ្វើហើយផង កំលាំងកាយនៃភិក្ខុទាំងឡាយ ឈ្មោះថា បានបំពេញឲ្យហើយផង បុណ្យ ឈ្មោះថា បានសន្សំទុក មិនមែនតិចឡើយផង ។
🌿🌷តិរោកុឌ្ឌសុត្តំ និដ្ឋិតំ . ចប់ តិរោកុឌ្ឌសូត្រ🌷🌿
« ៨. និធិកឌ្ឌសុត្តំ . និធិកឌ្ឌសូត្រ »
និធឹ និធេតិ បុរិសោ គម្ភីរេ ឱទកន្តិកេ
អត្ថេ កិច្ចេ សមុប្បន្នេ អត្ថាយ មេ ភវិស្សតិ ។
បុរសកប់កំណប់ទ្រព្យទុកក្នុងទីជ្រៅ ជាទីបំផុតនៃទឹក ដោយគិតថា កាលបើកិច្ចដែលត្រូវការ កើតឡើងហើយ ទ្រព្យនេះ នឹងបានជាប្រយោជន៍ ដល់អាត្មាអញ ។
រាជតោ វា ទុរុត្តស្ស ចោរតោ បីឡិតស្ស វា
ឥណស្ស វា បមោក្ខាយ ទុព្ភិក្ខេ អាបទាសុ វា
ឯតទត្ថាយ លោកស្មឹ និធិ នាម និធីយតិ ។
ដែលត្រូវពួកបច្ចាមិត្រពោលបង្កាច់ នឹងបានដោះខ្លួនចេញពីស្តេច ឬត្រូវចោរបៀតបៀន នឹងបានដោះខ្លួនចេញពីចោរ នឹងបានដោះបំណុល ឬក្នុងពេលទុរភិក្ស ឬក៏ក្នុងកាលអន្តរាយទាំងឡាយ ។
តាវស្សុនិហិតោ សន្តោ គម្ភីរេ ឱទកន្តិកេ
ន សព្វោ សព្វទា ឯវ តស្ស តំ ឧបកប្បតិ ។
ធម្មតា កំណប់ដែលគេកប់ទុកក្នុងលោក ដើម្បីប្រយោជន៍នេះឯង។ កំណប់ ដែលបុគ្គលកប់ក្នុងទីជ្រៅ មានទីបំផុតទល់នឹងទឹកដល់ម្ល៉ោះ កំណប់ទ្រព្យទាំងអស់នោះ ក៏មិនសម្រេចដល់បុគ្គលនោះសព្វកាលទេ ។
និធិ វា ឋានា ចវតិ សញ្ញា វាស្ស វិមុយ្ហតិ
នាគា វា អបនាមេន្តិ យក្ខា វាបិ ហរន្តិ នំ ។
ដ្បិតថា កំណប់ទ្រព្យ រមែងឃ្លាតទៅ ចាកទីខ្លះ សេចក្តីចំណាំរបស់បុគ្គលនោះ រមែងវង្វេងទៅខ្លះ នាគទាំងឡាយ រមែងនាំ ជញ្ជូនទៅខ្លះ ពុំនោះសោត ពួកយក្សនាំយកទ្រព្យនោះទៅខ្លះ ។
អប្បិយា វាបិ ទាយាទា ឧទ្ធរន្តិ អបស្សតោ
យទា បុញ្ញក្ខយោ ហោតិ សព្វមេតំ វិនស្សតិ ។
អ្នកទទួលមត៌ក ដែលមិនជាទីស្រឡាញ់ រមែងគាស់យកនូវកំណប់ទ្រព្យនោះ កាលខ្លួនមិនបានឃើញខ្លះ ខ្លួនអស់បុណ្យទៅវេលាណា កំណប់ទ្រព្យទាំងអស់នោះ រមែងវិនាសបាត់បង់ទៅក្នុងវេលានោះ ។
យស្ស ទានេន សីលេន សំយមេន ទមេន ច
និធី សុនិហិតោ ហោតិ ឥត្ថិយា បុរិសស្ស វា ។
កំណប់ទ្រព្យ ដែលស្ត្រី ឬបុរសណា បានកប់ទុកល្អហើយដោយទាន សីល ដោយការសង្រួម និងដោយការទូន្មានខ្លួន ។
ចេតិយម្ហិ ច សង្ឃេ វា បុគ្គលេ អតិថីសុ វា
មាតរិ បិតរិ ចាបិ អថោ ជេដ្ឋម្ហិ ភាតរិ ។
ក្នុងចេតិយ ឬក្នុងសង្ឃ ឬក្នុងបុគ្គល ឬក្នុងពួកភ្ញៀវ ឬមួយក្នុងមាតា ក្នុងបិតា ឬថាក្នុងបងប្រុស-ស្រីដែលជាច្បង ។
ឯសោ និធិ សុនិហិតោ អជេយ្យោ អនុគាមិកោ
បហាយ គមនីយេសុ ឯតំ អាទាយ គច្ឆតិ ។
កំណប់ទ្រព្យនុ៎ះ ចាត់ជាកំណប់ទ្រព្យដែលកប់ទុកប្រពៃហើយ នរណា ៗ មិនគប្បីផ្ចាញ់បាន ជាកំណប់ទ្រព្យ ដែលជាប់តាមខ្លួនទៅ កាលភោគៈទាំងឡាយដែលខ្លួនត្រូវលះបង់ហើយទៅ ខ្លួនរមែងកាន់យកនូវកំណប់ទ្រព្យ គឺបុណ្យនុ៎ះទៅ ។
អសាធារណមញ្ញេសំ អចោរាហរណោ និធិ
កយិរាថ ធីរោ បុញ្ញានិ យោ និធិ អនុគាមិកោ ។
កំណប់ទ្រព្យ គឺបុណ្យ មិនទួទៅ ដល់ពួកជនដទៃ ជារបស់ដែលចោរលួចទៅមិនបាន កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ គួរធ្វើនូវកំណប់ទ្រព្យ គឺបុណ្យនោះ ។
ឯស ទេវមនុស្សានំ សព្វកាមទទោ និធិ
យំ យទេវាភិបត្ថេន្តិ សព្វមេតេន លព្ភតិ ។
កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយ ពួកទេវតា និងមនុស្សទាំងឡាយ ប្រាថ្នាណាស់ នូវផលណា ៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។
សុវណ្ណតា សុសរតា សុសណ្ឋានា សុរូបតា
អាធិបច្ចបរិវារោ សព្វមេតេន លព្ភតិ ។
ភាពជាអ្នកមានសម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយសបរិវារ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។
បទេសរជ្ជំ ឥស្សរិយំ ចក្កវត្តិសុខំ បិយំ
ទេវរជ្ជម្បិ ទិព្ពេសុ សព្វមេតេន លព្ភតិ ។
ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខរបស់ស្តេចចក្រពត្តិជាទីស្រឡាញ់ ភាពជាស្តេចនៃទេវតា ក្នុងទេពនិកាយទាំងឡាយ ផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។
មានុស្សិកា ច សម្បត្តិ ទេវលោកេ ច យា រតិ
យា ច និព្វានសម្បត្តិ សព្វមេតេន លព្ភតិ ។
សម្បត្តិជារបស់មនុស្សណាផង សេចក្តីត្រេកអរ ក្នុងទេវលោកណាផង សម្បត្តិ គឺព្រះនិព្វានណាផង សម្បត្តិទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។
មិត្តសម្បទមាគម្ម យោនិសោវ បយុញ្ជតោ
វិជ្ជា វិមុត្តិ វសីភាវោ សព្វមេតេន លព្ភតិ ។
ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវជាអ្នកស្ទាត់ក្នុងវិជ្ជា និងវិមុត្តិ ឥដ្ឋផលទាំងអស់ បានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។
បដិសម្ភិទា វិមោក្ខា ច យា ច សាវកបារមី
បច្ចេកពោធិ ពុទ្ធភូមិ សព្វមេតេន លព្ភតិ ។
បដិសម្ភិទា វិមោក្ខ សាវកបារមីញាណ បច្ចេកពោធិញាណ និងពុទ្ធភូមិណា ៗ ឥដ្ឋផលទាំងអស់ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះ ។
ឯវំ មហត្ថិកា ឯសា យទិទំ បុញ្ញសម្បទា
តស្មា ធីរា បសំសន្តិ បណ្ឌិតា កតបុញ្ញតន្តិ ។
បុញ្ញសម្បទានេះ ឲ្យសំរេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញទាំងឡាយ ជាធីរជន ទើបសរសើរនូវភាពនៃបុគ្គលជាអ្នកមានបុណ្យធ្វើទុកហើយ ។
🌿🌷និធិកឌ្ឌសុត្តំ និដ្ឋិតំ . ចប់ និធិកឌ្ឌសូត្រ🌷🌿
« ៩. មេត្តាសុត្តំ . មេត្តាសូត្រ »
ករណីយមត្ថកុសលេន យន្តសន្តំ បទំ អភិសមេច្ច
សក្កោ ឧជូ ច សុហុជូ ច សុវចោ ចស្ស មុទុ អនតិមានី ។
កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹងនូវបទដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើហើយ) កិច្ចនោះ កុលបុត្រអ្នកឈ្លាសក្នុងប្រយោជន៍គួរធ្វើ (កុលបុត្រនោះ) ជាអ្នកអាចហ៊ានផង ត្រង់ដោយកាយ និងវាចារផង ត្រង់ល្អដោយចិត្តផង
គេប្រដៅងាយផង មានសុភាពទន់ភ្លន់ផង មិនមានមានះដ៏ក្រៃលែងផង ។
សន្តុស្សកោ ច សុភរោ ច អប្បកិច្ចោ ច សល្លហុកវុត្តិ
សន្តិន្ទ្រិយោ ច និបកោ ច អប្បគព្ភោ កុលេស្វននុគិទ្ធោ ។
សន្តោសផង គេចិញ្ចឹមងាយផង មានកិច្ចធុរៈតិចផង ប្រព្រឹត្តស្រាលព្រម (មានបរិក្ខារតិច) ផង មានឥន្ទ្រិយស្រគត់ស្រគំផង មានប្រាជ្ញាចាស់ផង មិនឃ្នើសឃ្នងផង មិនជាប់ជំពាក់ក្នុងត្រកូលទាំងឡាយផង ។
ន ច ខុទ្ទមាចរេ កិញ្ចិ យេន វិញ្ញូ បរេ ឧបវទេយ្យុំ
សុខិនោវ ខេមិនោ ហោន្តុ សព្វសត្តា ភវន្តុ សុខិតត្តា ។
វិញ្ញូជនទាំងឡាយ គួរតិះដៀលជនទាំងឡាយដទៃ ដោយកម្មណា មិនគួរប្រព្រឹត្តធ្វើនូវកម្មនោះ ដែលជាកម្មលាមក សូម្បីតិចតួច ។ ( ហើយគួរផ្សាយមេត្តាចិត្ត ចំពោះពពួកសត្វថា )
សត្វទាំងឡាយទាំងពួង សូមឲ្យមានសេចក្តីសុខ ឲ្យមានសេចក្តីក្សេម ឲ្យមានខ្លួនដល់នូវសេចក្តីសុខចុះ ។
យេ កេចិ បាណភូតត្ថិ តសា វា ថាវរា វនវសេសា
ទីឃា វា យេវ មហន្តា មជ្ឈិមា រស្សកា អណុកថូលា ។
សត្វមានជីវិតទាំងឡាយណាមួយ ឥតមានសេសសល់ ទោះសត្វមានសេចក្តីតក់ស្លុត គឺនៅមានតណ្ហាក្តី មាំមួន គឺឥតមានតណ្ហាក្តី សត្វទាំងឡាយណា មានកាយវែងក្តី ធំក្តី មានកាយយ៉ាងកណ្តាលក្តី ខ្លីក្តី មានកាយស្គម ឬធាត់ក្តី
ទិដ្ឋា វា យេវ អទិដ្ឋា យេ វ ទូរេ វសន្តិ អវិទូរេ
ភូតា វ សម្ភវេសី វ សព្វសត្តា ភវន្តុ សុខិតត្តា ។
សត្វទាំងឡាយណា ដែលយើងឃើញហើយក្តី មិនឃើញហើយក្តី សត្វទាំងឡាយណា នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលកើតរួចមកហើយក្តី ដែលកំពុងស្វែងរកទីកើតក្តី សត្វទាំងអស់ (នោះ) ចូរមានខ្លួនជាសុខចុះ ។
ន បរោ បរំ និកុព្វេថ នាតិមញ្ញេថ កត្ថចិ ន កញ្ចិ
ព្យារោសនា បដិឃសញ្ញា នាញ្ញមញ្ញស្ស ទុក្ខមិច្ឆេយ្យ ។
សត្វដទៃមិនគួរកំហែងបៀតបៀននូវសត្វដទៃឡើយ មិនគួរមើលងាយគេតិចតួចក្នុងទីណាមួយឡើយ មិនគួរប្រាថ្នានូវសេចក្តីទុក្ខ ដល់គ្នានឹងគ្នា ព្រោះសេចក្តីក្រេវក្រោធ និងសេចក្តីចង្អៀតចង្អល់ ក្នុងចិត្តឡើយ ។
មាតា យថា និយំ បុត្ត -មាយុសា ឯកបុត្តមនុរក្ខេ
ឯវម្បិ សព្វភូតេសុ មានសំ ភាវយេ អបរិមាណំ ។
មាតាថ្នមរក្សាបុត្រដែលកើតអំពីខ្លួន ជាកូនតែមួយ ដោយអាយុ (ស្មើដោយជីវិត) យ៉ាងណាមិញ បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ចំពោះសត្វទាំងឡាយទាំងពួង យ៉ាងនោះឯង ។
មេត្តញ្ច សព្វលោកស្មិ មានសំ ភាវយេ អបរិមាណំ
ឧទ្ធំ អធោ ច តិរិយញ្ច អសម្ពាធំ អវេរមសបត្តំ ។
បុគ្គលគួរចំរើនមេត្តាចិត្ត មិនមានប្រមាណ ជាធម៌មិនចង្អៀត មិនមានពៀរ មិនមានសត្រូវ ទៅក្នុងលោកទាំងអស់ គឺក្នុងទីខាងលើផង ខាងក្រោមផង ខាងទទឹង គឺត្រង់កណ្តាលផង ។
តិដ្ឋំ ចរំ និសិន្នោ វ សយានោ យាវតាស្ស វិតមិទ្ធោ
ឯតំ សតឹ អធិដ្ឋេយ្យ ព្រហ្មមេតំ វិហារមិធមាហុ ។
(បុគ្គលអ្នកចំរើនមេត្តាចិត្តនោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នកមានសេចក្តីងោកងក់ទៅប្រាសហើយ គឺជាអ្នកមិនដេកលក់ អស់កាលត្រឹមណា គួរដំកល់នូវសតិនោះ អស់កាលត្រឹមនោះ បណ្ឌិតទាំងឡាយ ពោលនូវកិរិយានុ៎ះ ថាជាព្រហ្មវិហារ ក្នុងសាសនានេះ ។
ទិដ្ឋិញ្ច អនុបគ្គម្ម សីលវា ទស្សនេន សម្បន្នោ
កាមេសុ វិនយ គេធំ ន ហិ ជាតុគ្គព្ភសេយ្យ បុន រេតីតិ ។
(បុគ្គលដែលមានមេត្តាព្រហ្មវិហារ) មិនងប់នឹងទិដ្ឋិ ជាអ្នកមានសីល ប្រកបដោយទស្សនសម្បត្តិ គឺសោតាបត្តិមគ្គ (តទៅទៀត) បន្ទោបង់នូវសេចក្តីជាប់ជំពាក់ ក្នុងកាមទាំងឡាយហើយរមែងមិនមកកាន់គព្ភសេយ្យាទៀតឡើយ ។
🌿🌷មេត្តាសុត្តំ និដ្ឋិតំ . ចប់ មេត្តាសូត្រ🌷🌿




























No comments:
Post a Comment