អគ្គិក្ខន្ធូបមសូត្រ - Monk Cambodia

អគ្គិក្ខន្ធូបមសូត្រ

Share This

 📜 អគ្គិក្ខន្ធូបមសូត្រ


🔥 សេចក្តីប្រៀបធៀបនឹងគំនរភ្លើង 🔥


   សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ ព្រះដ៏មានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ទ្រង់បានឃើញគំនរភ្លើងធំ ក្នុងប្រទេសមួយកន្លែង កំពុងឆេះភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ លុះទតឃើញហើយ ក៏យាងចេញអំពីផ្លូវ ទៅគង់លើអាសនៈ ដែលគេក្រាលថ្វាយ ប្របគល់ឈើមួយដើម ។ លុះព្រះដ៏មានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា : 


 ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានឃើញគំនរភ្លើងធំ ឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅដែរឬ ?


 ព្រះករុណា ព្រះអង្គ ។ 


ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ? ភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ហើយនឹងភិក្ខុអង្គុយ ឬដេកឱបខត្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់ តើរបស់ណាប្រសើរជាង ?


បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអង្គុយ ឬដេកឱបខន្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់នុ៎ះឯង ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ នុ៎ះជាសេចក្តីទុក្ខវិញទេ ។ 


ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ ភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ អំពើនុ៎ះឯង ប្រសើរជាងភិក្ខុទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត ដែលគួររលឹកដោយសេចក្តីរង្កៀស បិទបាំងអំពើអាក្រក់ មិនមែនសមណៈ តែប្តេជ្ញាខ្លួនថាជាសមណៈ មិនមែនព្រហ្មចារី តែប្តេជ្ញាខ្លួន ថាជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ ជាបុគ្គលមានចិត្តជ្រោកជ្រាក ។ ដំណើរនោះ ព្រោះហេតុអ្វី ? ម្នាលភិក្ខុទាំងឡាយ ព្រោះភិក្ខុនោះ ដល់នូវសេចក្តីស្លាប់ សេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះតែអង្គុយ ឬដេកឱបគំនរភ្លើងនោះប៉ុណ្ណោះ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែអង្គុយ ឬដេកឱបគំនរភ្លើងនោះឡើយ ។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីល មានធម៌អាក្រក់ មានមារយាទមិនស្អាត ដែលគួររលឹកដោយសេចក្តីរង្កៀស បិទបាំងអំពើអាក្រក់ មិនមែនជាសមណៈ តែប្តេជ្ញាថាជាសមណៈ មិនមែនជាព្រហ្មចារី តែប្តេជ្ញាថាជាព្រហ្មចារី ស្អុយខាងក្នុង មានចិត្តទទឹកដោយរាគៈ មានចិត្តជ្រោកជ្រាក អង្គុយ ឬដេកឱបខត្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងទន់ល្វាសល្វន់ ម្នាលភិក្ខុទាំងឡាយ ហេតុនោះឯង នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស និងសេចក្តីទុក្ខអស់កាលយូរ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ទៀត ។ 


ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច ? បុរសមានកំឡាំង រុំកួតស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វយ៉ាងជាប់ ខ្សែនោះក៏មុតស្បែកសម្បុរថ្ងៃ លុះមុតស្បែកសម្បុរថ្ងៃហើយ ក៏មុតស្បែកខាងក្នុង លុះមុតស្បែកខាងក្នុងហើយ ក៏មុតសាច់ លុះមុតសាច់ហើយ ក៏មុតសរសៃ លុះមុតសរសៃហើយ ក៏មុតឆ្អឹង លុះមុតឆ្អឹងហើយ ក៏ចុចជាប់ទៅនឹងខួរក្នុងឆ្អឹង ភិក្ខុត្រេកអរនឹងការថ្វាយបង្គំ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ (ទាំងពីរនេះ) ឯណាប្រសើរជាង ?


បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រេកអរនឹងការថ្វាយបង្គំរបស់ ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ការត្រេកអរនឹងគេថ្វាយបង្គំនុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង រុំកួតស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វយ៉ាងជាប់ ខ្សែនោះ ក៏មុតស្បែកសម្បុរថ្ងៃ លុះមុតស្បែកសម្បុរថ្ងៃហើយ ក៏មុតស្បែកខាងក្នុង លុះមុតស្បែកខាងក្នុងហើយ ក៏មុតសាច់ លុះមុតសាច់ហើយ ក៏មុតសរសៃ លុះមុតសរសៃហើយ ក៏មុតឆ្អឹង លុះមុតឆ្អឹងហើយ ក៏ចុតជាប់ទៅនឹងខួរក្នុងឆ្អឹង ការមុតនុ៎ះ ជាទុក្ខលំបាកវិញទេ ។


​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​មាន​កំឡាំង​ ​ហើយ​កួត​ស្មង​ទាំងពីរ​ ​ដោយ​ខ្សែ​កន្ទុយ​សត្វ​យ៉ាង​ជាប់​ ​ខ្សែ​នោះ​ ​ក៏​មុត​ស្បែក​សម្បុរថ្ងៃ... ​ក៏​ចុច​ជាប់ទៅនឹង​ខួរ​ក្នុង​ឆ្អឹង​ ​ការ​មុត​នុ៎ះ​ ​ប្រសើរ​ជាង​បុគ្គល​ទ្រុទ្រុស្តស... ​មានចិត្ត​ជ្រោកជ្រាក​នោះ​ ។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ? ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុរស​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​រុំ​ ​ហើយ​កួត​នូវ​ស្មង​ទាំងពីរ​ដោយ​ខ្សែ​កន្ទុយ​សត្វ​យ៉ាង​ជាប់​ ​(​ប៉ុណ្ណោះ​)​ ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះតែ​រុំ​ ​ហើយ​កួត​នូវ​ស្មង​ទាំងពីរ​ ​ដោយ​ខ្សែ​កន្ទុយ​សត្វ​នោះ​ឡើយ​ ។​ ​


ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​... ​មានចិត្ត​ជ្រោកជ្រាក​ ​ត្រេកអរ​ចំពោះ​ការថ្វាយបង្គំ​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដោយហេតុ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ទៀត​ ។​


ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះថាដូចម្តេច ? បើបុរសមានកំឡាំង ពួយនឹងលំពែងដ៏មុត ដែលគេលាបដោយប្រេង ចំដើមទ្រូង ភិក្ខុត្រេកអរនឹងអញ្ជលិកម្ម របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ឯណាប្រសើរជាង ?


បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រេកអរនឹងអញ្ជលិកម្ម របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ការត្រេកអរនឹងអញ្ជលិកម្មនុ៎ះ ប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង ពួយនឹងលំពែងដ៏មុត ដែលគេលាបដោយប្រេង ចំដើមទ្រូង ការពួយចំដើមទ្រូងនោះ ជាទុក្ខលំបាកវិញ ។ 


ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ បុរសមានកំឡាំង ពួយនឹងលំពែងដ៏មុត ដែលគេលាបដោយប្រេង ចំដើមទ្រូង ដោយហេតុណា ហេតុនោះ ប្រសើរជាងភិក្ខុទ្រុស្តសីល…មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ?

ម្នាលភិក្ខុទាំងឡាយ បុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែពួយនឹងលំពែងដ៏មុត ដែលលាបដោយប្រេង ចំដើមទ្រូងប៉ុណ្ណោះ ​លុះបែកធ្លាយ រាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែគេពួយនឹងលំពែងដ៏មុត ដែលលាបដោយប្រេង ចំដើមទ្រូងនោះឡើយ ។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ... មានចិត្តជ្រោកជ្រាក ត្រេកអរនឹងអញ្ជលិកម្ម របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ។ 


ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច ? បុរសមានកំឡាំង ស្រោបកាយដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ភិក្ខុប្រើប្រាស់ចីវររបស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ណាប្រសើរជាង ? 


បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រើប្រាស់ចីវរ របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ការប្រើប្រាស់ចីវរនោះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង ស្រោបកាយដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ការស្រាបកាយដោយដែកដ៏ក្តៅនុ៎ះ ជាទុក្ខលំបាកវិញ ។


ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ បុរសមានកំឡាំង ស្រោបកាយដោយបន្ទះដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ដោយហេតុណា ហេតុនុ៎ះ ប្រសើរជាង។ ភិក្ខុទ្រុស្តសីល... មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ? ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែស្រោបកាយ ដោយបន្ទះដែកដ៏ក្តៅនោះប៉ុណ្ណោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុតែស្រោបកាយ ដោយបន្ទះដែកដ៏ក្តៅនោះទៀតទេ ។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ... មានចិត្តជ្រោកជ្រាក ប្រើប្រាស់ចីវររបស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ ហេតុនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ។ 


ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច ? បុរសមានកម្លាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់រហូតទៅខាងក្រោមផង ភិក្ខុឆាន់ចង្ហាន់បិណ្ឌបាត របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ណាប្រសើរជាង ?


បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុឆាន់ចង្ហាន់របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលគេឲ្យដោយសទ្ធា ការឆាន់ចង្ហាន់បិណ្ឌបាតនុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចំរើន ឯបុរសមានកំឡាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលាករលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់ទៅខាងក្រោមផង ដោយហេតុណា ហេតុនុ៎ះ ជាទុក្ខលំបាកវិញ ។ 


ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ បុរសមានកំឡាំង បើកមាត់ដោយសណ្ឌាសដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ហើយដាក់ដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅទៅក្នុងមាត់ ដុំទង់ដែងនោះ រលាកបបូរមាត់បុរសនោះផង រលាកមាត់ផង រលាកអណ្តាតផង រលាកកផង រលាកទ្រូងផង រលាករលួយទាំងពោះវៀនធំ ពោះវៀនតូច ធ្លាក់រហូតទៅខាងក្រោមផង ដោយហេតុណា ហេតុនុ៎ះ ប្រសើរជាងភិក្ខុទ្រុស្តសីល... មានចិត្តជ្រោកជ្រាកនោះ ។ ដំណើរនោះ ព្រោះហេតុអ្វី ?

ម្នាលភិក្ខុទាំងឡាយ ព្រោះបុរសនោះ ដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែដាក់ដុំទង់ដែងដ៏ក្តៅ ទៅក្នុងមាត់នោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើត ក្នុងអបាយ ទុគ្គតិ វិនិបាត នរកទៀត ព្រោះតែដាក់ដុំទង់ដែងដ៏ក្តៅទៅក្នុងមាត់នោះឡើយ ។ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ... មានចិត្តជ្រោកជ្រាក ឆាន់ចង្ហាន់បិណ្ឌបាត របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការឆាន់ចង្ហាន់បិណ្ឌបាតនោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខអស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកថែមទៀត ។ 


ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសមានកំឡាំង ចាប់បុរសឯទៀត ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬឲ្យដេកលើគ្រែដែក ឬក៏តាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ ភិក្ខុប្រើប្រាស់គ្រែ និងតាំង របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ណាប្រសើរជាង ? 


បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រើប្រាស់គ្រែ និងតាំងរបស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ការប្រើប្រាស់គ្រែ និងតាំងនុ៎ះ ប្រសើរជាង ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង ចាប់ (បុរសឯទៀត) ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬដេកលើគ្រែដែក ឬតាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ នុ៎ះជាទុក្ខលំបាកវិញ ។ 


ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតពន្យល់អ្នកទាំងឡាយ បុរសដ៏មានកំឡាំង ចាប់ (បុរសឯទៀត) ត្រង់ក្បាល ឬត្រង់ក ហើយទង្គិចឲ្យអង្គុយ ឬឲ្យដេកលើគ្រែដែក ឬតាំងដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ការដេកនោះ ប្រសើរជាងភិក្ខុទ្រុស្តសីល។បេ។ មានចិត្តជ្រោកជ្រាកនោះ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុរសនោះ គ្រាន់តែដល់នូវសេចក្តីស្លាប់ ឬដល់នូវសេចក្តីទុក្ខ ស្ទើរតែនឹងស្លាប់ ព្រោះហេតុតែអង្គុយ ឬដេកលើគ្រែ ឬតាំងដ៏ក្តៅនោះ (ប៉ុណ្ណោះ) លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏មិនទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែអង្គុយ ឬដេកលើគ្រែ ឬតាំងដ៏ក្តៅនោះទៀតទេ ។


ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​.. ​មានចិត្ត​ជ្រោកជ្រាក​ ​ប្រើប្រាស់​គ្រែ​ ​និង​តាំង​ ​របស់​ខត្តិយ​មមហាសាលទាំងឡាយ ឬព្រាហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការប្រើ​ប្រាស់​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​

(​ថែមទៀត​)​។​


 ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​បុរស​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​យួរជើង​ ​

(​ទាំងពីរ​)​ ​ឡើងលើ​ ​ឲ្យ​ក្បាល​សំយុង​ចុះក្រោម​ ​ហើយ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​កាល​បុរស​នោះ​ ​កំពុង​ឆេះ​ពុះ​ផុល​ ​ក្នុង​ខ្ទះ​នោះ​ ​អណ្តែត​ឡើងលើ​ម្តង​ ​លិច​ចុះក្រោម​ម្តង​ ​ទៅ​ទទឹង​ម្តង​ ​ភិក្ខុ​ប្រើប្រាស់​វិហារ​ ​របស់​ខត្តិយ​មហាសាលទាំងឡាយ ព្រាហ្មណមហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ណា​ប្រសើរ​ជាង ​។


បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​  ភិក្ខុប្រើប្រាស់វិហាររបស់ខត្តិយមហាសាលទាំងឡាយ ព្រាហ្មណមហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដែល​ឲ្យ​ដោយ​សទ្ធា​ ​ការប្រើ​ប្រាស់​នុ៎ះ​ ​ប្រសើរ​ជាង​ ។ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​យួរជើង​ ​(​ទាំងពីរ​)​ ​ឡើងលើ​ ​ឲ្យ​ក្បាល​សំយុង​ចុះក្រោម​ ​ហើយ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​កាល​បុរស​នោះ​ ​កំពុង​ឆេះ​ពុះ​ផុល​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​ក៏​អណ្តែត​ឡើងលើ​ម្តង​ ​លិច​ចុះក្រោម​ម្តង​ ​ទៅ​ទទឹង​ម្តង​ ​ការ​នុ៎ះ​ ​ជា​ទុក្ខ​លំបាក​វិញ​។​ ​


ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​មាន​កំឡាំង​ ​ចាប់​ ​(​បុរស​ឯទៀត​)​ ​យួរជើង​ ​(​ទាំងពីរ​)​ ​ឡើងលើ​ ​ឲ្យ​ក្បាល​សំយុង​ចុះក្រោម​ ​ហើយ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​ ​ដែល​ភ្លើង​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​ ​សន្ធោសន្ធៅ​ ​កាល​បុរស​នោះ​ ​កំពុង​ឆេះ​ពុះ​ផុល​ ​ក្នុង​ខ្ទះ​ទង់ដែង​នោះ​ ​អណ្តែត​ឡើងលើ​ម្តង​ ​លិច​ចុះក្រោម​ម្តង​ ​ទៅ​ទទឹង​ម្តង​ ​ការ​នុ៎ះ​ ​ប្រសើរ​ជាង​ភិក្ខុ​ទ្រុទ្រុស្តសីល... ​មានចិត្ត​ជ្រោកជ្រាក​នោះ​ ។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ? ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​បុរស​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​គេ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះ​ហេតុ​ ​តែ​គេ​បោះ​ទៅ​ក្នុង​ខ្ទះ​ទង់ដែង​ដ៏​ក្តៅ​នោះ​ទៀត​ឡើយ​ ។​ 


ម្នាលភិក្ខុទាំងឡាយ ភិក្ខុទ្រុស្តសីលនោះ ... មានចិត្តជ្រោកជ្រាក ប្រើប្រាស់វិហារ របស់ខត្តិយមហាសាលទាំងឡាយ ឬព្រាហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ដែលឲ្យដោយសទ្ធា ម្នាលភិក្ខុទាំងឡាយ ការប្រើប្រាស់នោះ នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស សេចក្តីទុក្ខ អស់កាលដ៏វែង លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក (ថែមទៀត) ។ 


   ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ពួកភិក្ខុក្នុងសាសនានេះ ត្រូវសិក្សាយ៉ាងនេះថា យើងបរិភោគប្រើប្រាស់ ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួកបុគ្គលណា បច្ចយទានទាំងនោះ នឹងមានផលច្រើន មានអានិសង្សច្រើន ដល់ពួកបុគ្គលទាំងនោះ ឯបព្វជ្ជារបស់យើងនេះ មានផលមានប្រយោជន៍ (មិនមែនឥតអំពើទេ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់ខ្លួនច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍របស់អ្នកដទៃច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុ ឃើញប្រយោជន៍ទាំងពីរច្បាស់ហើយ គួរដើម្បីញុំាងកិច្ចឲ្យសម្រេច ដោយសេចក្តីមិនប្រមាទផង ។ 


ព្រះដ៏មានព្រះភាគ បានទ្រង់ត្រាស់ភាសិតនេះហើយ ។

កាលព្រះដ៏មានព្រភាគ សំដែងវេយ្យាករណ៍នេះចប់ហើយ ពួកភិក្ខុទាំង ៦០ រូប ក្អួតសុទ្ធតែឈាមក្តៅ ៗ តាមមាត់ 

ពួកភិក្ខុ ៦០ រូបទៀត លះបង់សិក្ខា ត្រឡប់ទៅកាន់ភេទថោកទាប ព្រោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេធ្វើបានដោយក្រ ព្រះដ៏មានព្រះភាគ សំដែងនូវអំពើដែលគេមិនងាយធ្វើកើត 

ពួកភិក្ខុ ៦០ រូបទៀត មានចិត្តរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។៚


  🌿🌿🌷🌷🌷 អគ្គិក្ខន្ធូបមសូត្រ ចប់ 🌷🌷🌷🌿🌿


[ 📖🔍អង្គុត្តរនិកាយ សត្តកនិបាត អដ្ឋមភាគ 

 បិដក ភាគ ៤៧ - ទំព័រទី ២៣០ ~ ២៤៥ ] 


  ✍️ ដោយខ្ញុំព្រះករុណា ខ្ញុំបាទ ឧបាសក : ពុទ្ធទាស:🙏

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter