សន្តោសសូត្រ (ព្រះសូត្រស្តីពីសេចក្តីសន្តោស) - Monk Cambodia

សន្តោសសូត្រ (ព្រះសូត្រស្តីពីសេចក្តីសន្តោស)

Share This

 #សិក្សាបិដក៤២

[២៨] សន្តោសសូត្រ (ព្រះសូត្រស្តីពីសេចក្តីសន្តោស)

ម្នាលភិក្ខុទាំងឡាយ វត្ថុ ៤ យ៉ាងនេះជារបស់តិចផង បានដោយងាយផង មិនមានទោសផង​​​​។ វត្ថុ ៤ តើដូចម្តេចខ្លះ៖

១. បំសុកូលចីវរំ (បង្សុកូលចីវរ)៖ ម្នាលភិក្ខុទាំងឡាយ បណ្តាចីវរទាំងឡាយ បង្សុកូលចីវរ (ចីវរដែលធ្វើពីសំពត់ដាច់ដេរចោល) ជារបស់តិចផង បានដោយងាយផង មិនមានទោសផង​​​​។

២. បិណ្ឌិយាលោបភោជនំ (ដុំបាយដែលបានមកពីការដើរបិណ្ឌបាត)៖ ម្នាលភិក្ខុទាំងឡាយ បណ្តាភោជនទាំងឡាយ ដុំបាយដែលភិក្ខុបានដោយកម្លាំងនៃកំភួនជើង (ការត្រេចទៅបិណ្ឌបាត) ជារបស់តិចផង បានដោយងាយផង មិនមានទោសផង​​​​។

៣. រុក្ខមូលសេនាសនំ (រុក្ខមូលសេនាសនៈ)៖ ម្នាលភិក្ខុទាំងឡាយ បណ្តាសេនាសនៈទាំងឡាយ រុក្ខមូលសេនាសនៈ (គល់ឈើជាទីដេកទីអង្គុយ) ជារបស់តិចផង បានដោយងាយផង មិនមានទោសផង​​​​។

៤. បូតិមុត្តភេសជ្ជំ (បូតិមុត្តភេសជ្ជៈ)៖ ម្នាលភិក្ខុទាំងឡាយ បណ្តាភេសជ្ជៈទាំងឡាយ បូតិមុត្តភេសជ្ជៈ (ទឹកមូត្ររលួយ ឬទឹកមូត្រគោព្រៃដែលគេត្រាំផ្លូវផ្លែឈើជាថ្នាំ) ជារបស់តិចផង បានដោយងាយផង មិនមានទោសផង​​​​។

ម្នាលភិក្ខុទាំងឡាយ វត្ថុទាំង ៤ នេះជារបស់តិចផង បានដោយងាយផង មិនមានទោសផង​​​​។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុជាអ្នកសន្តោសដោយវត្ថុតិចផង បានដោយងាយផង តថាគតហៅថា នេះជាអង្គរបស់សមណៈដ៏ប្រសើរ (សមណង្គំ)​​​​។

អនវជ្ជេន តុដ្ឋស្ស,        អប្បេន សុលភេន ច;

ន សេនាសនមារព្ភ,      ចីវរំ បានភោជនំ;

វិឃាតោ ហោតិ ចិត្តស្ស, ទិសា នប្បដិហញ្ញតិ​​​​។

សេចក្តីចង្អៀតចង្អល់ចិត្ត តែងមិនមានដល់ភិក្ខុអ្នកត្រេកអរ ដោយរបស់មិនមានទោសផង តិចផង បានដោយងាយផង ព្រោះប្រារឰនូវសេនាសនៈផង ចីវរផង ភេសជ្ជៈផង ភោជនផង ទាំងទិសក៏មិនបៀតបៀន (ភិក្ខុនោះ)[1]​​​​។

យេ ចស្ស ធម្មា អក្ខាតា, សាមញ្ញស្សានុលោមិកា;

អធិគ្គហិតា តុដ្ឋស្ស,      អប្បមត្តស្ស សិក្ខតោ​​​​។

មួយទៀត ពួកធម៌ណា ដែលតថាគតសំដែងហើយ ជាធម៌សមគួរដល់សមណភាព ធម៌នោះតាំងនៅខាងក្នុង (ចិត្ត) របស់ភិក្ខុអ្នកមានសេចក្តីសន្តោស អ្នកមិនប្រមាទនោះ​​​​។


[1]. ទាំងទិសក៏មិនបៀតបៀន៖ មានន័យថា មិនច្រាស់ច្រាលចិត្ត ព្រោះការស្វែងរកលាភសក្ការៈក្នុងទិសផ្សេងៗ (គឺមិនលំបាកដើររត់រកលាភសក្ការៈតាមទិសផ្សេងៗឡើយ)​​​​។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter