#អានិសង្សការកសាងព្រះត្រៃបិដក
បោត្ថកាទីនិ ខេត្តំវ, លេខានិ យុគនង្គលំ;
អក្ខរានិ ពីជំ កត្វា, ចរន្តោ បណ្ឌិតោ ភវេ។
បណ្ឌិតគប្បីធ្វើក្រដាសទាំងឡាយជាដើមឲ្យដូចជាស្រែ ធ្វើឧបករណ៍សរសេរទាំងឡាយឲ្យដូចជានឹមនិងនង្គ័ល ធ្វើអក្ខរៈទាំងឡាយឲ្យដូចជាគ្រាប់ពូជ ហើយគប្បីប្រព្រឹត្តត្រាច់ទៅចុះ ។
អក្ខរំ ឯកមេកញ្ច,ពុទ្ធរូបំ សមំ សិយា;
តស្មា ហិ បណ្ឌិតោ បោសោ,លិខេយ្យ បិដកត្តយំ។
អក្ខរៈមួយតួៗ (ដែលសរសេរហើយ) រមែងស្មើនឹងព្រះពុទ្ធ
រូបមួយអង្គ ព្រោះហេតុនោះ បុរសជាបណ្ឌិតគប្បីចារឹកនូវព្រះត្រៃបិដកចុះ ។
ទុគ្គតិំ នាភិជាយេយ្យ,បិដកត្តយការកោ;
ពហុក្ខត្តុំ ចក្កវត្តិ, រាជា ចតុទីបាធិបោ។
បុគ្គលអ្នកកសាងនូវព្រះត្រៃបិដក នឹងមិនគប្បីស្គាល់នូវទុគ្គតិឡើយ នឹងបានជាស្ដេចចក្រពត្តិ ដែលជាធំលើទ្វីបទាំង ៤ អស់ច្រើនដង ។
បទេសរជ្ជំ វិបុលំ, គណនាតោ អសង្ខ្យេយោ;
ឆកាមាវចរោ ទេវ- រាជា ហោតិ ពហុក្ខត្តុំ។
(បុគ្គលអ្នកកសាងព្រះត្រៃបិដក) នឹងបានជាស្ដេចបទេសរាជដ៏ធំ ដោយចំនួនរាប់មិនបាន នឹងបានជា
ទេវរាជក្នុងឆកាមាវចរសួគ៌ ជាច្រើនដង ។
ទានាទីនិ ច បុញ្ញានិ, ករោន្តោ ពោធិអង្កុរោ;
ភវា សព្ពង្គសម្បន្នោ, តិលោកបូជិតោ ភវេ ។
(បុគ្គលអ្នកកសាងព្រះត្រៃបិដក) ឈ្មោះថាជាពុទ្ធង្កូរ កាលធ្វើបុណ្យទាំងឡាយ មានទានជាដើម លះចាកភពទៅហើយ នឹងបានជាអ្នកមានអវយវៈបរិបូណ៌ និងបានទទួលការបូជាក្នុងលោកទាំង ៣ ។
អទ្ធេ មហទ្ធនេ ផិតេ, ជាយរេ កុលមុត្តមេ;
ឧត្តមេនេវ សំវាសោ, បិដកត្តយវាចកោ។
បុគ្គលអ្នកបង្រៀនព្រះត្រៃបិដក រមែងកើតត្រកូលដ៏ឧត្តម ដែលមានទ្រព្យច្រើន ចម្រើនរុងរឿងផ្សាយទៅដោយពិត ហើយនឹងបាននៅរួមជាមួយនឹងជនដ៏ប្រសើរ ។
ឯកក្ខរផលេន ហិ, បិដកត្តយការកោ;
ចតុរាសីតិសហស្សំ, លភន្តិ បវរំ សុខំ ។
ពិតមែនហើយ ដោយផលនៃអក្ខរៈមួយតួៗ បុគ្គលអ្នកកសាងព្រះត្រៃបិដក រមែងបានទទួលនូវសេចក្ដីសុខដ៏បវរ អស់ ៨៤,០០០ ដង ។
(ធម្មនីតិ ៣៩០-៣៩៦ គាថា)
..............
អានិសង្សនៃការកសាងគម្ពីរធម៌
យោ កោចិ បណ្ឌិតោ ធីរោ,
អដ្ឋកថាទិកំ គន្ថំ ករោតិ វា ការាបេតិ វា,
តស្ស អនន្តកោ ហោតិ បុញ្ញសំចយោ,
អនន្តកោ ហោតិ បុញ្ញានិសំសោ។
ចតុរាសីតិ ចេតិយសហស្សករណសទិសោ,
ចតុរាសីតិ ពុទ្ធរូបសហស្សករណសទិសោ,
ចតុរាសីតិ ពោធិរុក្ខ-សហស្សរោបនសទិសោ,
ចតុរាសីតិ វិហារសហស្ស ករណសទិសោ ។
ធីរជនជាបណ្ឌិតណាមួយ ធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវគម្ពីរមានអដ្ឋកថាជាដើម, ធីរជនជាបណ្ឌិតនោះ ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត (មិនមានទីបំផុត) បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការកសាងព្រះចេតិយ ៨៤,០០០ ( ផង ), ដោយការកសាង ពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០(ផង), ប្រាកដស្មើ ដោយការកសាងវិហារ (វត្ត) ៨៤,០០០ ( ផង ) ។
បុគ្គលអ្នកបង្រៀនព្រះត្រៃបិដក រមែងកើតត្រកូលដ៏ឧត្តម ដែលមានទ្រព្យច្រើន ចម្រើនរុងរឿងផ្សាយទៅដោយពិត ហើយនឹងបាននៅរួមជាមួយនឹងជនដ៏ប្រសើរ ។
ពិតមែនហើយ ដោយផលនៃអក្ខរៈមួយតួៗ បុគ្គលអ្នកក
សាងព្រះត្រៃបិដក រមែងបានទទួលនូវសេចក្ដីសុខដ៏បវរ
ជាស្តេចចក្រពត្តិ ៨៤០០០កប្ប។មហាសេដ្ឋី៩អសង្ខេយ្យ
ជាតិស្តេចបទេសរាជមានអំណាច១ជម្ពូទ្វីប ៩អសង្ខេយ្យ
ជាតិ អាចារ្យទិសាបាមោក្ខ៩អសង្ខេយ្យជាតិ រុក្ខទេវរាជ
៩អសង្ខេយ្យជាតិ ភុម្មទេវរាជ៩អសង្ខេយ្យជាតិ ចាតុម្មហា
រាជិកាទេវរាជ៩អសង្ខេយ្យជាតិ តាវត្តិង្សទេវរាជ៩អសង្ខេ
យ្យជាតិ យាមាទេវរាជ ៩អសង្ខេយ្យជាតិ តុសិតទេវរាជ ៩អសង្ខេយ្យជាតិ និម្មារតីទេវរាជ៩អសង្ខេយ្យជាតិ បរនិម្មិ
តវសវតីទេវរាជ ៩អសង្ខេយ្យជាតិ អតិព្រហ្មឬមហាព្រហ្ម។ អក្សរនីមួយៗ នៃព្រះត្រៃបិដកស្មើនឹងព្រះពុទ្ធរូប មួយព្រះអង្គ ព្រះត្រៃបិដក មានតួអក្សរ ៤រយកោដិ ៧២អក្សរ
ស្មើនឹងព្រះពុទ្ធរូប ៤រយកោដិ ៧២អង្គ ។
គិតជា ១ធម្មក្ខន្ធ ស្មើនឹងព្រះសម្មាសម្ពុទ្ធទ្រង់ធរមាននៅ១
ព្រះអង្គ ៨៤ ០០០ធម្មក្ខន្ធស្មើនឹងព្រះសម្មាសម្ពុទ្ធទ្រង់ធរ
មាននៅ ៨៤ ០០០ព្រះអង្គ ។
យោ ច ពុទ្ធវចនមញ្ជូសំ ករោតិ វា ការាបេតិ វា,
យោ ច ពុទ្ធវចនំ មណ្ឌនំ ករោតិ វា ការាបេតិ វា,
យោ ច ពុទ្ធវចនំ លេខំ ករោតិ វា ការាបេតិ វា,
យោ ច បោត្ថកំ វា, យោ ច បោត្ថកមូលំ វា,
ទេតិ វា ទាបេតិ វា,
យោ ច តេលំ វា ចុណ្ណំ វា,
ធញ្ញំ វា បោត្ថកភញ្ជនត្ថាយ យំ កិញ្ចិ និត្ថំ វា
បោត្ថកឆិទ្ទេ អាវុនត្ថាយ,
យំ កិញ្ចិ សុត្តំ វា កដ្ឋផលក-ទ្វយំ វា បោត្ថកំ បុដនត្ថាយ យំ កិញ្ចិ វត្ថំ វា, បោត្ថកពន្ធនត្ថាយ,
យំ កិញ្ចិ យោត្តំ វា បោត្ថកលាប បូដនត្ថាយ យំ កិញ្ចិ ថវិកំ ទេតិ វា ទាបេតិ វា។
យោ ច ហរិតាលេន វា មនោសិលាយ វា,
សុវណ្ណេន វា រជតេន វា បោត្ថកមណ្ឌនំ វា កដ្ឋផលកមណ្ឌនំ វា ករោតិ វា ការាបេតិ វា,
តស្ស អនន្តកោ ហោតិ បុញ្ញសំចយោ,
អនន្តកោ ហោតិ បុញ្ញានិសំសោ ។
ចតុរាសីតិ ចេតិយសហស្សករណសទិសោ,
ចតុរាសីតិ វិហារសហស្ស ករណសទិសោ ។
អ្នកណា ធ្វើខ្លួនឯង ឬឲ្យគេធ្វើ នូវទូសម្រាប់តម្កល់ពុទ្ធវចនៈក្ដី អ្នកណាធ្វើខ្លួនឯង ឬឲ្យគេធ្វើនូវគ្រឿងតាក់តែងពុទ្ធវចនៈ (ឲ្យល្អ)ក្ដី អ្នកណាចារខ្លួនឯង ឬឲ្យគេចារនូវពុទ្ធវចនៈក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវគម្ពីរពុទ្ធសាសនាក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវតម្លៃគម្ពីរពុទ្ធសាសនា (ទិញគម្ពីរពុទ្ធ-សាសនា)ក្ដី អ្នកណាឲ្យខ្លួនឯងឬបង្គាប់ឲ្យគេឲ្យនូវប្រេង លម្អិត ធញ្ញជាតិ ដើម្បីលាប (អប់) គម្ពីរក្ដី អ្នកណាឲ្យខ្លួនឯង ឬបង្គាប់ឲ្យគេឲ្យនូវនិត្ថៈ ( វត្ថុសម្រាប់ធ្វើឲ្យជាប់) ណាមួយ ដើម្បីចងភ្ញាប់ត្រង់គម្ពីរដែលដាច់ក្ដី នូវអំបោះឬបន្ទះក្ដារពីរផ្ទាំងណាមួយ ដើម្បីគាបគម្ពីរក្ដី នូវសំពត់ណាមួយ ដើម្បីចង រុំគម្ពីរក្ដី នូវខ្សែណាមួយ ដើម្បីចងគម្ពីរបាច់ក្ដី នូវថង់ (ឡាំង) ណាមួយ ដើម្បីដាក់ខ្ចប់គម្ពីរក្ដី, អ្នកណាធ្វើខ្លួនឯងឬឲ្យគេធ្វើនូវគ្រឿងតាក់តែងគម្ពីរ (ឲ្យល្អ) ឬនូវគ្រឿងបន្ទះក្ដារឈើ ដោយថ្មហរិតាល មនោសិលា មាសឬប្រាក់ក្ដី អ្នកនោះ (ៗ) ឈ្មោះថា ជាអ្នកបានសន្សំបុណ្យជាអនន្ត បានអានិសង្សនៃបុណ្យជាអនន្ត ប្រាកដស្មើដោយការ កសាងព្រះចេតិយ ៨៤,០០០ (ផង), ដោយការកសាងពុទ្ធរូប ៨៤,០០០ (ផង), ប្រាកដស្មើដោយការដាំព្រះពោធិព្រឹក្ស ៨៤,០០០ (ផង), ប្រាកដស្មើដោយការកសាងវិហារ (វត្ត) ៨៤,០០០(ផង) ។
( គម្ពីរចូឡគន្ថវំស )
🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷
🔴 ទានសីលញ្ច នេក្ខម្មំ បញ្ញាវីរិយេន បញ្ចមំ
ខន្តិសច្ច មធិដ្ឋានំ បេត្តូបេក្ខាតិ តា ទស ។
🔴 ទានសីលញ្ច នេក្ខម្មំ បញ្ញាវីរិយេន បញ្ចមំ
ខន្តិសច្ច មធិដ្ឋានំ បេត្តូបេក្ខាតិ តេ ទស ។
🔴 ទានំសីលញ្ច នេក្ខម្មំ បញ្ញាវីរិយេន បញ្ចមំ
ខន្តិសច្ច មធិដ្ឋានំ បេត្តូបេក្ខាតិ មេ ទស ។
🟡 ពុទ្ធការកធម៌មាន១០ប្រការ៖
១ ទានបារមី ទានឧបបារមី ទានបរមត្ថបារមី
២ សីលបារមី សីលឧបបារមី សីលបរមត្ថបារមី
៣ នេក្ខម្មបារមី នេក្ខម្មឧបបារមី នេក្ខម្មបរមត្ថបារមី
៤ បញ្ញាបារមី បញ្ញាឧបបារមី បញ្ញាបរមត្ថបារមី
៥ វីរិយបារមី វីរិយឧបបារមី វីរិយបរមត្ថបារមី
៦ ខន្តីបារមី ខន្តីឧបបារមី ខន្តីបរមត្ថបារមី
៧ សច្ចបារមី សច្ចឧបបារមី សច្ចបរមត្ថបារមី
៨ អធិដ្ឋានបារមី អធិដ្ឋានឧបបារមី អធិដ្ឋានបរមត្ថបារមី
៩ មេត្តាបារមី មេត្តាឧបបារមី មេត្តាបរមត្ថបារមី
១០ ឧបេក្ខាបារមី ឧបេក្ខាឧបបារមី ឧបេក្ខាបរមត្ថបារមី
ចរិយាបី បរិច្ចាគ៥ ។
🌕 សោ សាគរេ ជលធិកំ រុហិរំ អទាសិ
ភូមឹ បរាជិយ សមំសមទាសិ ទានំ ;
មេរុប្បមាណ មធិកញ្ច សមោឡិ សីសំ,
ខេ តារកាធិកតរំ នយនំ អទាសិ ។
🥀 ព្រះពោធិសត្វនោះ បានឱ្យលោហិតច្រើនជាងទឹក
សាគរ (មហាសមុទ្រ) , បានឱ្យសាច់របស់ខ្លួនជាទាន
ច្រើនជាងផែនដី , បានឱ្យសីសៈព្រមទាំងមោលីច្រើន
ជាងភ្នំសុមេរុ , បានឱ្យភ្នែកច្រើនជាង ហ្វូងតារាលើ
មេឃ ។
👏 ភិក្ខាយ ឧបគតំ ទិស្វា, សកត្តានំ បរិច្ចជឹ;
ទានេន មេ សមោ នត្ថិ; ឯសា មេ ទានបារមី ។
🔥 យើងឃើញព្រាហ្មណ៍ចូលមកសុំ ទើបលះបង់អត្ត
ភាពរបស់ខ្លួន ទានរបស់យើងគ្មានអ្នកស្មើ ន៎ុះជាទាន
បារមីរបស់យើង ។
👏 អចេតនាយំ បឋវឹ, អវិញ្ញាយ សុខទុក្ខំ;
សាបិ ទានពលា យម្ហំ; សត្តក្ខត្តុំ បកម្បថ ។
🔥 ផែនដីមិនមានចិត្តទេ មិនដឹងនូវសេចក្តីសុខ និង
ទុក្ខទេ ហេតុអ្វីក៏កម្រើកញ័រអស់៧ដង ព្រោះកម្លាំង
ទាននៃយើង ។
👏 សូលេហិ វិជ្ឈយន្តេបិ, កោដ្តយន្តេបិ សត្តិភិ;
ភោជបុត្តេ ន កុប្បាមិ; ឯសា មេ សីលបារមី ។
🔥 យើងសូម្បីត្រូវគេបាញ់ដោយព្រួញទាំងឡាយសូម្បី
ត្រូវគេចាក់ ដោយលំពែងទាំងឡាយ ក៏មិនក្រោធចំពោះ
បុត្រមេស្រុក ន៎ុះជាសីលបារមីរបស់យើង ។
👏 មហារជ្ជំ ហត្ថគតំ, ខេឡបិណ្ឌំវ ឆឌ្ឌយឹ;
ចជតោន ហោតិ លគ្គនំ; ឯសា មេ នេក្ខម្មបារមី ។
🔥 យើងលះបង់មហារាជសម្បត្តិ ដែលនៅក្នុងគ្រហស្ថ
ដូចការខ្ជាក់ចោលនូវដុំនៃទឹកមាត់ កាលយើងបានលះ
ហើយ ក៏មិនមានការសោកស្តាយ ន៎ុះជានេក្ខម្មបារមី
របស់យើង ។
👏 បញ្ញាយ វិចិនន្តោហំ, ព្រាហ្មណំ មោចយឹ ទុក្ខា;
បញ្ញាយ មេ សមោ នត្ថិ; ឯសា មេ បញ្ញាបារមី ។
🔥 យើងប្រើបញ្ញាពិចារណា ទើបជួយព្រាហ្មណ៍ឱ្យរួច
ផុតទុក្ខ បញ្ញារបស់យើងមិនមានអ្នកណាស្មើទេ ន៎ុះជា
បញ្ញាបារមីរបស់យើង ។
👏 អតីរទស្សី ជលមជ្ឈេ, មតា សព្វេ ច មានុសា;
ចិត្តស្ស អញ្ញថា នត្ថិ, ឯសា មេ វីរិយបារមី ។
🔥 មនុស្សទាំងឡាយមើលមិនឃើញត្រើយ ទាំងអស់
គ្នាស្លាប់ក្នុងកណ្ដាលមហាសមុទ្រ ចិត្តរបស់យើងមិន
បានប្រែប្រួលជាយ៉ាងដទៃ ន៎ុះជាវីរិយបារមីរបស់យើង។
👏 អចេតនំ វ កោដេន្តោ, តិណ្ហេន ផរសុនា មមំ;
កាសិរាជេ ន កុប្បាមិ; ឯសា មេ ខន្តិបារមី ។
🔥 កាលព្រះបាទកាសិរាជ ប្រើពូថៅដ៏មុតកាប់យើង
ដូចជាអ្នកគ្មានចិត្ត យើងក៏មិនក្រោធ ន៎ុះជាខន្តីបារមី
របស់យើង ។
👏 សច្ចវាចំ អនុរក្ខន្តោ, ចជិត្វា មម ជីវិតំ;
មោចេមិ ឯកសតក្ខត្យេ; ឯសា មេ សច្ចបារមី ។
🔥 យើងលះបង់ជីវិតរបស់យើង កាលតាមរក្សានូវ
ពាក្យសច្ចវាចាឱ្យរួចពី ក្សត្រ១០១ ព្រះអង្គ ន៎ុះជាសច្ច
បារមីរបស់យើង ។
👏 មាតាបិតា ន មេ ទេស្សា,អត្តា មេ ន ច ទេស្សិយោ;
សព្វញ្ញុតំ បិយំ មយ្ហំ, តស្មា វត្តមធិដ្ឋហឹ ។
🔥 ព្រះមាតាបិតាមិនមែនជាអ្នកគួរស្អប់ខ្ពើមរបស់យើង
ទេ ឥស្សរិយយសក៏ មិនមែនជាទីគួរស្អប់ខ្ពើមរបស់
យើងដែរ តែសព្វញ្ញុតញ្ញាណជាទីស្រលាញ់របស់យើង
ព្រោះហេតុដូច្នោះ ការអធិដ្ឋានជាវត្តរបស់យើង ។
👏 ន មំ កោ ចិ ឧត្តសតិ, នបិ ភាយាមិ កស្សចិ;
មេត្តាពលេនុមត្ថទ្ធោ; រមាមិ បវនេ តទា ។
🔥 អ្នកណាមិនតក់ស្លុតនឹងយើង យើងក៏មិនតក់ស្លុត
អ្នកណា ក្នុងកាលនោះយើងបាននូវកម្លាំង មេត្តាឧបត្ថម្ភ
ហើយ រមែងត្រេកអរក្នុងព្រៃ ។
👏 សិសានេ សេយ្យំ កប្បេមិ, ឧបនិធាយ ឆវដ្ឋិកំ;
គាមមណ្ឌលា ឧបគន្ត្វា; រូបំ ទស្សេន្តិ អនប្បកំ ។
🔥 យើងដេកក្នុងព្រៃស្មសាន មានឆ្អឹងខ្មោចជាគ្រឿង
ប្រៀបធៀប ពួកក្មេងអ្នកស្រុកចូលទៅសម្តែងរូបមិនតិច
ឈ្មោះថា ឧបេក្ខាបារមី ។
💢👏👏👏👏👏👏👏👏👏👏👏👏💢
👏 ឥមិនា បុញ្ញកម្មេន ពុទ្ធោ ហោមិ អនាគតេ 👏
👏 សង្សារទុក្ខតោ សត្តេ សម្បាបេស្សាមិ និព្ពុតំ 👏
💢👏👏👏👏👏👏👏👏👏👏👏👏💢



























No comments:
Post a Comment