អរិយសច្ចៈ ៤ យ៉ាង
----------
១. ទុក្ខសច្ចៈ សេចក្ដីទុក្ខពិតដែលកើតមានដល់មនុស្សសត្វគ្រប់រូប ហើយពុំអាចចៀសផុតឡើយ គ្រាន់តែខុសគ្នាត្រង់អ្នកខ្លះមានទុក្ខតិច អ្នកខ្លះទៀតមានទុក្ខច្រើនប៉ុណ្ណោះ ។
2. សមុទយសច្ចៈ គឺជាសេចក្ដីពិតដែលកើតឡើងមកអំពីហេតុ ឬមានបឬសគល់យ៉ាងពិតប្រាកដ ។ ឯហេតុដែលនាំឲ្យមានទុក្ខមានធំៗពីរគឺ ៖
-ទុក្ខព្រោះអវិជ្ជា ដោយអវិជ្ជាគឺជាសេចក្ដីល្ងង់ខ្លៅ ឬមិនដឹងមិនយល់នូវហេតុដែលនាំឲ្យកើតទុក្ខ ។ អវិជ្ជានេះនាំឲ្យកើតមានតណ្ហាឡើង ។
-ទុក្ខព្រោះតណ្ហា ដោយតណ្ហាគឺជាសេចក្ដីស្រេកឃ្លាន សេចក្ដីប្រាថ្នា សេចក្ដីលោភលន់ចង់បាន ចង់បានអ្វីៗគ្រប់បែបយ៉ាង មិនចេះឆ្អែតមិនចេះចប់ ។ តណ្ហាជាប្រភព ឬជាបឬសគល់ចម្បងដែលនាំឲ្យកើតទុក្ខគ្រប់ប្រការ ហើយនាំឲ្យមានកំណើតថ្មីបន្តបន្ទាប់មិនដាច់ ។
3. និរោធសច្ចៈ គឺជាការរួចស្រឡះ ឬ ការរំលត់ទុក្ខ ជាសេចក្ដីពិត ។ ព្រះពុទ្ធទ្រង់សម្ដែងថា ទីដែលរួចចាកផុតទុក្ខ គឺនិព្វាន ។ ដើម្បីរំលត់ឲ្យបានអស់រលីងនោះ យើងត្រូវបំបាត់អវិជ្ជា រំលើង ឬសគល់នៃទុក្ខ គឺបំបាត់អវិជ្ជា នឹងរលាយតណ្ហា ។
4. មគ្គសច្ចៈ គឺជាផ្លូវ ឬ មធ្យោបាយនាំឲ្យផុតចាកទុក្ខ គឺសេចក្ដីពិត ។ ដើម្បីរំលត់ទុក្ខហើយទៅដល់និព្វាន ព្រះពុទ្ធបានបញ្ជាក់ថា ការប្រកាន់យកផ្លូវកណ្តាល ហើយប្រកាន់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវមគ្គទាំង ៨ ប្រការ។
#វត្តមុនីវង្សា #ព្រះពុទ្ធ #ព្រះធម៌ #ព្រះសង្ឃ



























No comments:
Post a Comment