ផ្នែកសេដ្ឋកិច្ច - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

 អ្នកជំនួញ ដែលមានការស្តាប់ ការរៀន ការចម្រើន ដូចពោលមកនេះ រមែងរកទ្រព្យសម្បត្តិបានធំទូលាយ ។

🪷ទីក្រុងរាជគ្រឹះនេះជាកន្លែងសំខាន់ខ្លាំងណាស់ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មនៅសម័យពុទ្ធកាលដោយសារទីក្រុងនេះសម្បូរដោយគហបតីនិងមហាសេដ្ឋីជាច្រើន រហូតដល់មានស្នាមរទេះបន្សល់ទុកដល់សព្វថ្ងៃ។
🌿☘️ផ្នែកសេដ្ឋកិច្ច ☘️🍀
🌿ក្រុងរាជគ្រឹះ ជាក្រុងដែលមានពាណិជ្ជកម្មចម្រើនលូតលាស់ រហូតដល់កើតមានសេដ្ឋីសន្ធឹកសន្ធាប់ ដែលហៅថា រាជគហសេដ្ឋី ជាមហានគរស្តុកស្តម្ភទៅដោយទ្រព្យសម្បត្តិ។
🌿ពាណិជ្ជកម្មសម័យនោះ គេប្រើរទេះអូសដោយសត្វចិញ្ចឹមរហូតដល់ប្រាកដឡើងនូវស្នាមរទេះ ខូងជ្រៅទៅក្នុងថ្ម នៅតាមជើងភ្នំឧទ័យ ច្រកទ្វារក្រុងខាងត្បូង។
🌿អនាថបិណ្ឌិកសេដ្ឋី បាននាំឥវ៉ាន់ដឹកដោយរទេះរាប់រយពីក្រុងសាវត្ថី មកលក់នៅទីក្រុងរាជគ្រឹះ ជាប្រចាំ រហូតដល់បានជួបព្រះពុទ្ធអង្គ នៅសីតវ័ន ក្បែរក្រុង ហើយបានសម្រេចនូវសោតាបត្តិផល ក្នុងពេលចូលគាល់ព្រះអង្គលើកទី១។

🍀🍀🍀មហាសេដ្ឋីក្រុងរាជគ្រឹះ🍀🍀

🍀១-ជោតិកសេដ្ឋី លោកសេដ្ឋីមាន ប្រាសាទ ៧ ជាន់ប្រកបដោយកែវ ៧ប្រការ ប្រាសាទនោះមានកំពែង ៧ជាន់ មានដើមកប្បព្រឹក្សដុះតាមកំពែងដោយជុំវិញ និងមានកំណប់ទ្រព្យធំៗព្រមទាំងភរិយាឈ្មោះ នាង សតុលកាយា ដែលទេវតាមកពីឧត្តរកុរុទ្វីប ជាភរិយា។
ជោតិកសេដ្ឋីបានសម្បត្តិទាំងនេះ ព្រោះផលានិសង្ឃកសាងព្រះគន្ធកុដិថ្វាយព្រះសម្មាសម្ពុទ្ធ វិបស្សី។
ក្រោយមកលោកសេដ្ឋីសូមផ្នួសនឹងព្រះដ៏មានព្រះភាគ មិនយូរប៉ុន្មានក៏បានសម្រេចនូវព្រះអរហត្តផល ជាព្រះអសេក្ខបុគ្គលក្នុងលោកមួយព្រះអង្គ។
🍀២-ជដិលសេដ្ឋី មានភ្នំមាសប្រមាណ ៨០ ហត្ថ ជ្រែកផែនដីផុសឡើងនៅក្រោយផ្ទះ។ នេះជាផលនៃការបូជាផ្កាមាសចំពោះព្រះចេតិយបញ្ចុះព្រះធាតុនៃព្រះសម្មាសម្ពុទ្ធកស្សបទសពល។ ក្រោយមកក៏បានចូលកាន់ផ្នួស បួសហើយ ២-៣ ថ្ងៃប៉ុណ្ណោះក៏បានសម្រេចជាព្រះអរហន្ត។
🍀៣-មេណ្ឌកសេដ្ឋី មានពពែមាសទាំងឡាយប៉ុនដំរីក៏មាន ប៉ុនគោឧសភក៏មាន ផុសឡើងក្រោយផ្ទះ ក្នុងផ្ទៃដីប្រមាណ ៨ ករីស ដោយជុំវិញ។ល។ ទាំងនេះ ជាផលនៃការដែលបានសាងពពែមាសទ្រជើងគ្រែធម្មាសនៈ ៤ ពពែមាស២ ទៀតទ្រជើងតាំងសម្រាប់ជាន់ និងពពែមាស ៦ ដទៃទៀត នៅព័ទ្ធជុំវិញមណ្ឌលជាដើមនៅក្នុងសាសនាព្រះពុទ្ធវិបស្សី។
មេណ្ឌកសេដ្ឋី  ជាព្រះសោតាបន្ន មានការទំនុកបម្រុងព្រះសាសនាដោយបច្ច័យ ៤។
🍀៤-បុណ្ណសេដ្ឋី ស៊ីឈ្នួលភ្ជួរស្រែឱ្យសុមនសេដ្ឋី បានសុទ្ធតែដុំមាស។ រាជបុរសជញ្ជូនយកមកដាក់នគរ មានកម្ពស់ ៨០ ហត្ថ ដែលក្នុងព្រះនគរជាអ្នកមានដុំមាសច្រើនជាងគេ។ ព្រះរាជាតែងតាំងជាសេដ្ឋីមានឈ្មោះថា ពហុធនសេដ្ឋី។
នេះជាផលបុណ្យបច្ចុប្បន្ន ដោយបានថ្វាយចង្ហាន់ដល់ព្រះសារីបុត្ត ដែលទើបតែចេញពីនិរោធសមាបត្តិ។
បានជាសេដ្ឋីហើយ ក៏បានថ្វាយចង្ហាន់បិណ្ឌបាតដល់សង្ឃមានព្រះពុទ្ធជាប្រធាន ៧ ថ្ងៃ បានស្តាប់ព្រះធម៌របស់ព្រះដ៏មានព្រះភាគ ក៏បានសម្រេចសោតាបត្តិផល ជាមួយនឹងភរិយាព្រមទាំងធីតាឈ្មោះនាងឧត្តរា។
🍀៥-កាកវល្លិយសេដ្ឋី បានកំណប់ទ្រព្យ ៧ រណ្តៅធំៗ នេះជាផលបុណ្យដែលបានថ្វាយបបរយាគូដល់ព្រះមហាកស្សបត្ថេរ ដែលទើបតែចេញពីនិរោធសមាបត្តិ។
🪷នៅក្នុងអដ្ឋកថាឯតទគ្គៈនៃនាងវិសាខាមិគារមាតា បានសម្តែងថា នៅក្នុងរាជាណាចក្ររបស់ព្រះបាទពិម្ពិសារ បុគ្គលដែលមានទ្រព្យសម្បត្តិរាប់មិនអស់នោះ មានចំនួន ៥ នាក់ គឺ ជោតិកៈ១, ជដិលៈ១, មេណ្ឌកៈ១,បុណ្ណៈ១,និងកាកវល្លិយៈ១។

No comments:

Post a Comment

Flag Counter