បណ្ឌិត គីម ហ៊ាង៖ ប្តីប្រពន្ធភាគច្រើនដើរដល់ផ្លូវបំបែក ព្រោះមូលហេតុធំ ១នេះ ទោះស្រលាញ់គ្នាខ្លាំងក៏ដោយ
សុភាសិតខ្មែរពោលថា “សំណាបយោងដី ស្រីយោងប្រុស” ប្រដូចទៅនឹងគ្រួសារមួយ ដែលមានប្តីត្រូវប្រឹង ប្រពន្ធត្រូវខំ ទើបរុងរឿងយូរអង្វែង។ ជាក់ស្តែងលោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន KW Cambodia និងជាអគ្គនាយកនៃក្រុមហ៊ុន Khmer Real Estate ថែមទាំងជាសហគ្រិនដ៏លេចធ្លោរមួយរូបនៅកម្ពុជា បានប្រាប់មូលហេតុធំ ១ ដែលធ្វើឲ្យជីវិតប្តីប្រពន្ធដើរដល់ផ្លូវបំបែប ទោះនៅស្រលាញ់គ្នាខ្លាំងក៏ដោយ៖លោកបណ្ឌិត បានសរសេរសារចែករំលែកលើបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះ យ៉ាងដូច្នេះថា៖
១/. មនុស្សស្រីភាគច្រើនបរាជ័យ មិនមែនដោយសារគាត់អន់ ឬគាត់ខ្សោយ ឬគាត់មិនស្អាតទេ តែដោយសារគាត់រើសប្តីខុស។
២/. មនុស្សប្រុសភាគច្រើនបរាជ័យ មិនមែនដោយសារគាត់អន់ ឬគាត់ខ្សោយទេ តែដោយសារគាត់រើសការសប្បាយ មុនភាពជោគជ័យ។
៣/. ជីវិតប្តីប្រពន្ធភាគច្រើនបរាជ័យ មិនមែនដោយសារពួកគាត់មិនធ្លាប់ស្រលាញ់គ្នា ឬមិនស្រលាញ់គ្នាទេ តែដោយសារពួកគាត់ចង់ឈ្នះរៀងខ្លួន តែមិនព្រមនិយាយរកគ្នា មិនព្រមពិភាក្សាគ្នា ឬមិនព្រមលះបង់អោយគ្នា។
យ៉ាងណាមិញ សុភាសិតខ្មែរពោលថា “ចានក្នុងរាវគង់តែនឹងរណ្ដំគ្នា” ប្រដូចទៅនឹងជីវិតគ្រួសារ តែងមានរឿងរកាំរកូសគ្នាតិចក្តីច្រើនក្តីចៀសពុំរួចឡើយ ប៉ុន្តែអ្នកក៏ពុំគួរបណ្តោយតាមយថាកម្មដែរ។ ប្រសិនបើអ្នកឬដៃគូបានបង្កើតអារម្មណ៍មិនស្រួលឡើងមក ត្រូវប្រញាប់ជជែកគ្នារកដំណោះស្រាយភ្លាមៗ កុំបណ្ដោយឲ្យភាពអាត្មានិយម និងភាពអំនួត កាន់តែមានអំណាចគ្រប់គ្រងលើចិត្ត ដោយមិនអើពើនឹងនៃទំនាក់ទំនងមួយនេះឲ្យសោះ កុំចាំរហូតដល់ហួសពេល ទើបនឹកស្តាយក្រោយ។



























No comments:
Post a Comment