ការប្រសព្វបុណ្យដោយហេតុ ៥ ប្រការ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ការប្រសព្វបុណ្យដោយហេតុ ៥ ប្រការ

Share This

 🌸🌷🌿✨ការប្រសព្វបុណ្យដោយហេតុ ៥ ប្រការ✨🌷🌿

                   (កុលសូត្រ បិដកលេខ៤៥, ទំព័រ ២៣១ )


ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតមានសីល ចូលទៅកាន់ត្រកូលណា ហើយ ពួកមនុស្សក្នុងត្រកូលនោះ រមែងបានបុណ្យច្រើនដោយឋានៈ ៥ យ៉ាង ។ ឋានៈ ៥ យ៉ាង តើដូចម្តេច ខ្លះ?


១. ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីលចូលទៅកាន់ត្រកូល ក្នុងសម័យណាហើយ ម្នាលភិក្ខុ ត្រកូលនោះក៏ប្រតិបត្តិប្រព្រឹត្តទៅដើម្បីទៅកាន់ស្ថានសួគ៌ ក្នុង មនុស្សទាំងឡាយបានឃើញក៏មានចិត្តជ្រះថ្លា សម័យនោះ ។


២. សម័យណា កាលបព្វជិតមានសីលចូលទៅកាន់ត្រកូល ពួក មនុស្សរមែងក្រោក ទទួលថ្វាយបង្គំ ក្រាលអាសនៈប្រគេន សម័យនោះ ឈ្មោះថា បដិបត្តិប្រព្រឹត្តទៅដើម្បីទៅកាន់ត្រកូលខ្ពង់ខ្ពស់ក្នុងសម័យនោះ ។


៣. ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីលចូលទៅកាន់ត្រកូល ក្នុងសម័យណាហើយ ពួកមនុស្សក៏បន្ទោបង់មន្ទិលគឺ សេចក្តីកំណាញ់ ម្នាលភិក្ខុទាំងឡាយ ត្រកូលនោះក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្ត ទៅដើម្បី បាននូវយសស័ក្តិធំក្នុងសម័យនោះ ។


៤. ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីល ចូលទៅកាន់ ត្រកូលក្នុងសម័យណាហើយ ពួកមនុស្សរមែងចែករំលែកនូវទាន តាម សមគួរដល់សេចក្តីអង់អាចតាមសមគួរដល់កម្លាំង ម្នាលភិក្ខុទាំងឡាយត្រកូលនោះ ក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅដើម្បីបាននូវភោគសម្បត្តិ ច្រើនក្នុងសម័យនោះ ។


៥.ម្នាលភិក្ខុទាំងឡាយ កាលបព្វជិតមានសីលចូលទៅកាន់ត្រកូល ក្នុងសម័យណាហើយ ពួកមនុស្សក៏សាកសួរសាកកថ្លា ស្តាប់ធម៌ ម្នាល ភិក្ខុទាំងឡាយ ត្រកូលនោះក៏ប្រតិបត្តិនូវបដិបទាប្រព្រឹត្តទៅដើម្បីបាននូវ បញ្ហាច្រើនក្នុងសម័យនោះ ។


✨🌿ម្នាលភិក្ខុទាំងឡាយ ពួកបព្វជិតមានសីល ចូលទៅកាន់ត្រកូល ណាហើយ ពួកមនុស្សក្នុងត្រកូលនោះ រមែងបានបុណ្យច្រើនដោយឋានៈ ៥ យ៉ាងនេះ ។

No comments:

Post a Comment

Flag Counter