ការថ្វាយវេឡុវ័នារាម ចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះភិក្ខុសង្ឃសាវ័ក - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ការថ្វាយវេឡុវ័នារាម ចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះភិក្ខុសង្ឃសាវ័ក

Share This

 ការថ្វាយវេឡុវ័នារាម ចំពោះព្រះសម្មាសម្ពុទ្ធ និងព្រះភិក្ខុសង្ឃសាវ័ក


លុះព្រឹកឡើង ព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះភិក្ខុសង្ឃបានយាងចាកចេញពីព្រៃត្នោតឆ្ពោះទៅកាន់ទីក្រុងរាជគ្រឹះ តាមដងផ្លូវដែលមានប្រជាជនយ៉ាងណែនណាន់តាន់តាប់រង់ចាំទទួលហែហមដោយសេចក្តីជ្រះថ្លា។ ក្នុងខណៈនោះ មានយុវជនរូបស្រស់ម្នាក់បានដើរនាំមុខជួយបើកផ្លូវ និងច្រៀងសរសើរព្រះពុទ្ធគុណ ទាំងប្រកាសខ្លួនយ៉ាងមោទនថាជាសិស្សរបស់ព្រះអរហន្តដ៏បរិសុទ្ធ។ ជាមួយគ្នានោះដែរ ស្ត្រីជាន់ខ្ពស់ និងកូនស្រីសេដ្ឋីជាច្រើនរូប មាននាងចិត្តា និងនាងសោមាជាដើម គ្រាន់តែបានឃើញព្រះភក្ត្រព្រះអង្គភ្លាម ក៏កើតសេចក្តីជ្រះថ្លាអនេក រហូតប្រកាសខ្លួនជាឧបាសិកា និងបានសុំបួសជាភិក្ខុនីជាបន្តបន្ទាប់។


ព្រះសម្មាសម្ពុទ្ធបានយាងតាមដងវិថីនោះ រហូតដល់ព្រះបរមរាជវាំង។ ព្រះបាទពិម្ពិសារទ្រង់បានថ្វាយមហាភោជនាហារដ៏ប្រណីតដល់ព្រះពុទ្ធ និងព្រះសង្ឃ។ លុះព្រះបរមសាស្ត្រាសោយរួចរាល់ហើយ ព្រះរាជាទ្រង់គង់នៅទីដ៏សមគួរ រួចក្រាបបង្គំទូលថា៖


​«បពិត្រព្រះអង្គដ៏ចម្រើន ទូលព្រះបង្គំមិនអាចរស់នៅដោយប្រាសចាកព្រះរតនត្រ័យបានឡើយ។ ឯព្រៃត្នោតនោះសោត គឺមានចម្ងាយឆ្ងាយខ្លាំងណាស់ពីព្រះរាជវាំង។ ចំណែកឯសួនវេឡុវ័ន (សួនឫស្សី) របស់ទូលព្រះបង្គំវិញ មិនឆ្ងាយពេកមិនជិតពេក ងាយស្រួលធ្វើដំណើរ មានភាពស្ងប់ស្ងាត់ល្អ មានម្លប់ឈើត្រជាក់ត្រជុំ និងមានប្រាសាទកុដិសាលាដ៏សមគួរ។ សូមព្រះភគវន្តមុនីមេត្តាទទួលយកសួននេះផងចុះព្រះអង្គ»។


​លុះក្រាបបង្គំទូលហើយ ព្រះបាទពិម្ពិសារ ដោយក្តីជ្រះថ្លា និងយល់ថាព្រៃត្នោតមានចម្ងាយឆ្ងាយពេក ទ្រង់ក៏បានចាក់ទឹកពីកំសៀវមាសលើព្រះហស្តរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីប្រកាសថ្វាយសួនវេឡុវ័ន (សួនឫស្សី) ដែលជាទីសក្ការៈមានភាពស្ងប់ស្ងាត់ និងម្លប់ត្រជាក់សមគួរ ធ្វើជាអារាមផ្លូវការ។

​បន្ទាប់ពីព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងអនុមោទនា និងយាងទៅកាន់វត្តវេឡុវ័នមក ព្រះអង្គក៏បានបញ្ញត្តិអនុញ្ញាតឱ្យព្រះភិក្ខុសង្ឃអាចទទួលយកអារាមចាប់ពីពេលនោះតទៅ ដោយទ្រង់បានបញ្ញត្តិថា៖ «ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឱ្យពួកភិក្ខុទទួលយកអារាមបាន»។


បកប្រែ និងកែសម្រួលពីភាសាស្រីលង្កា


#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth

No comments:

Post a Comment

Flag Counter