រឿងអាជីវកនិងផ្កាមន្ទារវៈ(ផ្កាទេវតា - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

រឿងអាជីវកនិងផ្កាមន្ទារវៈ(ផ្កាទេវតា

Share This

 រឿងអាជីវកនិងផ្កាមន្ទារវៈ(ផ្កាទេវតា)

  សម័យនោះឯង ព្រះមហាកស្សបមានអាយុ និមន្តតាមផ្លូវឆ្ងាយ មកអំពីក្រុងបាវា ទៅកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ ៥០០រូប ។ លំដាប់នោះ ព្រះមហាកស្សបមានអាយុចៀសចាកផ្លូវ ទៅគង់ក្រោមម្លប់ឈើ១ ។ ក៏សម័យនោះឯង មានអាជីវកម្នាក់ កាន់ផ្កាមន្ទារវៈអំពីក្រុងកុសិនារា ដើរតាមផ្លូវឆ្ងាយ ទៅកាន់ក្រុងបាវា ។ ព្រះមហាកស្សបមានអាយុ បានឃើញអាជីវកនោះ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលទៅនឹងអាជីវកនោះ ដូច្នេះថា ម្នាលអាវុសោ អ្នកដឹងដំណឹង ព្រះសាស្ដារបស់យើងខ្លះដែរ ។ 

  អាជីវក តបថា តើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណគោតមបរិនិព្វានទៅ ៧ថ្ងៃ គម្រប់នឹងថ្ងៃនេះហើយ ផ្កាមន្ទារវៈនេះ ខ្ញុំយកមកអំពីទីបរិនិព្វាន របស់ព្រះសមណគោតមនោះ។ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុណា ដែលមិនទាន់ប្រាសចាករាគៈ ពួកភិក្ខុនោះ ខ្លះក៏ផ្គងកំភួនដៃ កន្ទក់កន្ទេញ ដួលបម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានឆាប់ពេកណាស់ ព្រះសុគត ទ្រង់បរិនិព្វានឆាប់ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ទ្រង់បាត់ទៅឆាប់ពេកណាស់ ។   

   ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ពួកភិក្ខុនោះ ក៏មានសតិសម្បជញ្ញៈ អត់សង្កត់ថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា ៕៚ 

🪷📚បិដកភាគ ១៦ ទំព័រ ៣៣៧-៣៣៧📖🪔🙏

#រូបភាព #ធម្មទាន #ធម៌អប់រំចិត្ត #ព្រះអង្គចន្ទមុនី #ព្រះពុទ្ធសាសនា #ព្រះសង្ឃសាវ័ក

ភិក្ខុភទ្ទបណ្ឌិតោ ផូ សុភ័ក្រ្ត អ្នកតាមដាន

No comments:

Post a Comment

Flag Counter