ពិចារណា: អសង្ខតគាមិមគ្គ តើដូចម្តេច? - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ពិចារណា: អសង្ខតគាមិមគ្គ តើដូចម្តេច?

Share This

 ពិចារណា: អសង្ខតគាមិមគ្គ តើដូចម្តេច?

អសង្ខតគាមិមគ្គ គឺជាផ្លូវ ឬការប្រតិបត្តិ ដែលនាំទៅរក អសង្ខតធម៌ (ព្រះនិព្វាន) ដែលជាធម៌មិនតាក់តែង មិនកើត មិនស្លាប់។ ផ្លូវនេះរួមបញ្ចូលនូវការប្រតិបត្តិធម៌កម្រិតខ្ពស់ ដើម្បីរំលត់ទុក្ខទាំងពួង។ ន័យម្យ៉ាងទៀត អសង្ខតគាមិមគ្គ គឺជាបដិបទា ឬផ្លូវបដិបត្តិធម៌ ឆ្ពោះទៅកាន់ ទីក្ស័យ រាគ: ទោស: និងមោហៈ គឺព្រះនិព្វាន។


ចំណុចសំខាន់ៗ នៃអសង្ខតគាមិមគ្គ៖

• សមថធម៌៖ ជាសមថកម្មដ្ឋាន ៤០អារម្មណ៍ សម្រាប់ចម្រើនសមាធិ។

• វិបស្សនាធម៌៖ ជាវិបស្សនាកម្មដ្ឋាន ៧៣អារម្មណ៍ សម្រាប់ពិចារណាឱ្យឃើញច្បាស់ នូវរូបនាមតាមសេចក្តីពិត។

• លោកុត្តរសមាធិ៖ ជាអនិមិត្តសមាធិ អប្បណិហិតសមាធិ និងសុញ្ញតសមាធិ។

• ពោធិបក្ខិយធម៌ ៣៧៖ សតិប្បដ្ឋាន ៤, សម្មប្បធាន ៤, ឥទ្ធិបាទ ៤, ឥន្ទ្រិយ ៥, ពលៈ ៥, ពោជ្ឈង្គ ៧ និងមគ្គមានអង្គ៨។

• សមាធិចិត្ត៖ ទាំងសមាធិដែលមានវិតក្កៈវិចារ:, សមាធិដែលគ្មានវិតក្កៈមានតែវិចារ:, និងសមាធិដែលគ្មានវិតក្កៈគ្មានវិចារ:។ 


សរុបសេចក្តីមក អសង្ខតគាមិមគ្គ បើពោលជារួម គឺជា សីល សមាធិ បញ្ញា ដែលជាមាគ៌ាប្រតិបត្តិ ដើម្បីឈានទៅរកការរំលត់កិលេស និងទុក្ខទាំងពួង គឺព្រះនិព្វាន។

No comments:

Post a Comment

Flag Counter