ជីវិតរស់នៅឱ្យមានន័យ និងសិល្បៈនៃពាក្យថា "ល្មម"
មុនពេលយើងចាប់កំណើត ពិភពលោកនេះមានរួចទៅហើយ ហើយទោះបីជាថ្ងៃក្រោយយើងត្រូវលាចាកលោកនេះទៅ ក៏ផែនដីនៅតែបន្តវិលដដែល។ ក្នុងអំឡុងពេលដ៏ខ្លីដែលយើងមានវត្តមាននៅលើលោកនេះ ចូររៀនរស់នៅក្នុងរបៀបមួយដែលផ្តល់ប្រយោជន៍ មិនត្រឹមតែសម្រាប់ខ្លួនឯង ប៉ុន្តែសម្រាប់មនុស្សជុំវិញខ្លួន និងសង្គមជាតិផងដែរ។
រៀនស្គាល់ពាក្យថា "គ្រប់គ្រាន់" និង "សមតុល្យ", ការខិតខំប្រឹងប្រែង ការងារ និងភាពជោគជ័យ សុទ្ធតែជារឿងសំខាន់ ប៉ុន្តែវាមិនមែនជាទាំងអស់នៃជីវិតនោះទេ។ កុំរស់នៅដូចជាម៉ាស៊ីនដែលដឹងតែពីដើរមិនចេះឈប់ ឬខំរត់ដេញតាមអ្វីៗគ្រប់យ៉ាង រហូតភ្លេចមើលថែខ្លួនឯង។ ការចេះស្កប់ស្កល់នឹងអ្វីដែលយើងមាន និងការរស់នៅដោយសមតុល្យ គឺជាគ្រឹះនៃសន្តិភាពផ្លូវចិត្តដ៏ពិតប្រាកដ។ ចូររៀនឈប់សម្រាកខ្លះ ដើម្បីសញ្ជឹងគិត មើលថែដួងចិត្តខ្លួនឯង និងរីករាយនឹងអ្វីៗដែលសាមញ្ញៗក្នុងជីវិត។
ធ្វើអ្វីដែល "អាចធ្វើបាន" យើងមិនមែនជាទេវតាដែលអាចផ្លាស់ប្តូរពិភពលោកទាំងមូល ឬធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្តបានឡើយ។ អ្នកមិនអាចធ្វើគ្រប់យ៉ាងបានទេ ប៉ុន្តែអ្នកអាចធ្វើរឿង "អ្វីមួយ" និងផ្លាស់ប្តូររឿង "ខ្លះ" បាន។ អ្នកមិនអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានសេចក្តីសុខបានឡើយ ប៉ុន្តែអ្នកប្រាកដជាអាចធ្វើឱ្យ "នរណាម្នាក់" ញញឹម និងមានភាពរីករាយបានតាមរយៈទឹកចិត្តរបស់អ្នក។
ភាពជោគជ័យដែលអស្ចារ្យបំផុត មិនមែនវាស់វែងត្រឹមតែលើទ្រព្យសម្បត្តិ បុណ្យស័ក្តិ ឬសមិទ្ធផលដែលមើលឃើញនឹងភ្នែកនោះទេ ប៉ុន្តែវាវាស់វែងលើ :-
-សន្តិភាពក្នុងចិត្ត ការដេកលក់ស្រួលដោយមិនមានសេចក្តីខ្វល់ខ្វាយ។
-ការចែករំលែក និងការយល់យោគទៅកាន់អ្នកដទៃ។
-ចំណេះដឹង និងអំពើល្អដែលយើងបានបន្សល់ទុកឱ្យគេចងចាំ។
ចូររស់នៅឱ្យសាមញ្ញ តែមានតម្លៃ។ ចូរធ្វើជាមនុស្សដែលមានប្រយោជន៍ដោយមិនចាំបាច់បង្ខំខ្លួនឯងរហូតបាត់បង់សុភមង្គលផ្ទាល់ខ្លួន។ នៅពេលអ្នកស្គាល់ពាក្យថា "ល្មម" អ្នកនឹងរកឃើញសេរីភាព ហើយនៅពេលអ្នកចេះ "ចែករំលែក" ជីវិតរបស់អ្នកនឹងចាប់ផ្តើមមានន័យចាប់ពីខណៈនោះតទៅ។
A Meaningful Life and the Art of "Enough"
Before we were born, this world already existed. And even after the day we depart from this life, the earth will continue to spin just the same. During the brief moment we are present here, let us learn to live in a way that provides value—not only for ourselves but also for those around us and for society as a whole.
Understanding "Enough" and "Balance"
Hard work, effort, and success are all important, but they are not the entirety of life. Do not live like a machine that only knows how to run without stopping, and do not spend your life chasing everything until you forget to care for yourself. Contentment with what you have and living with balance are the true foundations of inner peace. Learn to rest, to reflect, to nourish your soul, and to enjoy the simple things in life.
Doing What is "Possible"
We are not deities who can change the entire world or make everyone happy. You cannot do everything, but you can do something, and you can change some things. You cannot make everyone happy, but you can certainly make someone smile and feel joy through your kindness.
Redefining Success
The greatest success is not measured solely by wealth, title, or visible achievements. Instead, it is measured by:
Inner Peace: The ability to sleep soundly without overwhelming worry.
Generosity: The act of sharing and having empathy for others.
Legacy: The knowledge and good deeds we leave behind to be remembered.
Live simply, but with value. Be a person of service without forcing yourself to the point of losing your own happiness. When you understand the word "enough," you will find freedom. And when you learn to "share," your life begins to hold true meaning from that moment forward.
#សមាធិ #Meditation #កម្ពុជា #cambodia #សុខភាពចិត្ត #HunKhamra #Buddhism #International #Mentalhealth


























No comments:
Post a Comment