ក្បួនសឹកសង្គ្រាមសង្គ្រាម អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ក្បួនសឹកសង្គ្រាមសង្គ្រាម អគ្គមហាសេនាបតីបណ្ឌិតព្រះមហោសថ

Share This
រឿងព្រះមហោសថ (ភាគ១)៖ «ហេតុអីបានដាក់ឈ្មោះថាមហោសថ» មានការនិទានថានៅក្នុងនគរមួយឈ្មោះ មិថិលា សោយរាជ្យដោយស្តេចព្រះនាម វិទេហរាជ មានអាចារ្យ៤នាក់ ជាព្រះគ្រូប្រចាំនគរ ១-ឈ្មោះ សេនក ២-ឈ្មោះ កមិន ៣-ឈ្មោះ ទេវិន្ទ ៤- ឈ្មោះ បកុ ។ នាយប់មួយជិតភ្លឺស្តេចយល់សប្តិឃើញអណ្តាតភ្លើងឆេះឡើងសន្ធោសន្ធៅទាំងបួនទិសរាជវាំង ស្រាប់តែមានកូនភ្លើងមួយផុសកណ្តាលរាជវាំងភ្លឺចិញ្ចែញចិញ្ចាចលើសភ្លើងទាំងបួនទិសទៅទៀត ។ ពេលតើនពីផ្ទុំស្តេចក៏ហៅអាចារ្យទាំងបួនមកកាត់សប្តិ អាចារ្យក៏ទូលថាមានរាជកុមារជាអ្នកប្រាជ្ញាលើសអាចារ្យទាំងបួនមកចាប់កំណើត ។ នៅក្នុងនគរនោះ មានសេដ្ឋីម្នាក់ឈ្មោះ សិរីវឌ្ឍ និងភរិយាឈ្មោះ សុមនាទេវី ទន្ទឹមពេលនោះនាងសុបនាទេវីក៏មានគត៌ឡើង ហើយក៏ប្រសូតបុត្រាមួយ ពេលប្រសូត្រមកនោះ កុមារនោះក្តាប់ជាប់និងដៃនៅឱសថទិព្វមួយ ដែលក្រោយមកបានយកមកព្យាបាលអ្នកជម្ងឺជាច្រើនជាសះស្បើយ ពីជម្ងឺគ្រប់យ៉ាង ទើបមាតាបីតាសំរេចដាក់ឈ្មោះថា មហោសថតាំងពីពេលនោះមក ។ លុះចំរើនវ័យអាយុ៧ឆ្នាំ កុមារមហោសថក៏បួលក្មេងៗដទៃទៀតដែលជាមិត្តភ័ក្កទាំង១ពាន់១នាក់អោយយកលុយម្នាក់១ដម្លឹង មកកសាងជាសាលា៥ខ្នង ១-សំរាប់អ្នកជំនួញ ២-សំរាប់សមណព្រាហ្មព្រឹទ្ធាចារ្យ ៣-សំរាប់ មនុស្សទុគត៌ និងស្រ្តីមានគក៌ ៤-សំរាប់ប្រជុំកាត់ប្រស្នា ៥-សំរាប់កំសាន្តល្បែងនានា ។ (នៅមានត) Read More

No comments:

Post a Comment

Flag Counter