សម្ល​ម្ជូរ​ដើមចេក (ដើម​ចេក​ខ្ចី​២ខាំ ត្រី​កញ្ចុះ​២ខាំ) - Monk Cambodia

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

សម្ល​ម្ជូរ​ដើមចេក (ដើម​ចេក​ខ្ចី​២ខាំ ត្រី​កញ្ចុះ​២ខាំ)

Share This

 




ជា​សម្ល​ដែល​ចូលចិត្ត​បំផុត​ដែល​ភរិយា​របស់​ខ្ញុំ​គាត់​តែងតែ​ចំអិន​វា​ជា​រៀងរាល់​សបា្តហ៍​ម្តង។ ខាងក្រោម​នេះ​នឹង​និយាយ​រៀបរាប់​អំពី​វិធី​ធ្វើ សម្លម្ជូរ​ដើមចេក អោយ​អ្នក​ទាំងអស់គ្នា​បានដឹង​ ៖


៙ គ្រឿងផ្សំ ៖

១- ត្រី​កញ្ចុះ ធ្វើ​ស្អាត ២ ខាំ

២- កំពឹស ១ ខាំ ធ្វើ​ស្អាត

៣- ដើមចេក ខ្ចីៗ ២ ខាំ ចិត​ចង្វាមូល

៤- រំដេង បន្តិច ដំ​អោយ​បែក

៥- ខ្ទឹមស ២ កំពឹស ដំ​អោយ​បែក

៦- ប្រហុក (តាម​ចំណូលចិត្ត)

៧- ស្លឹក​ម្រះព្រៅ តាម​ចំណូលចិត្ត

៨- ម្ទេស ៣ ផ្លែ

៩- ទឹកត្រី ១ ស្លាបព្រាបាយ

១០- អំបិល កន្លះ​ស្លាបព្រាកាហ្វេ

១១- ម្ជូរ (អម្ពិលទុំ ឬ ស្លឹក​អម្ពិល ឬ ក្រសាំង ..............)


‪‎៙ របៀប​ធ្វើ‬ ៖

១- ដាំ​ទឹក​អោយ​ពុះ ជ្រំ​ប្រហុក​ដាក់ រួច​ដួសពពុះ​ចេញ រួច​ដាក់ អំបិល ម្ទេស ទឹកត្រី ខ្ទឹមស រំដេង និង​ម្ជូរ ចូល ទុក​អោយ​ពុះ សឹម​ដាក់ ដើមចេក រំងាស់​អោយ​ទន់។

២- ដាក់​ត្រី​ចូល ទុក​អោយ​ពុះ សឹម​ដាក់ កំពឹស​ចូល​ទុក​អោយ​ពុះ ភ្លក្ស​រសជាតិ​តាម​ចំណូលចិត្ត សឹម​ដាក់​ស្លឹក​ម្រះព្រៅ​ចូល​ជាការស្រេច៕

No comments:

Post a Comment

Flag Counter