កម្មពៀរ របស់ព្រះពុទ្ធសមណគោតម - MonkCambodia

កម្មពៀរ របស់ព្រះពុទ្ធសមណគោតម

Share This

 





កម្មពៀរ របស់ព្រះពុទ្ធសមណគោតម

•បរិនិពា្វន
ក្រោយពេលដាក់ព្រះជន្មរួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទី ហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់អោយអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទំ។

ព្រះអង្គទ្រង់ផ្ទំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆិមរាត្រី ព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និង រលត់ទៅវិញជាធម្មតា អ្នកទាំងឡាយចូរញាំងប្រយោជន៍អោយសម្រេច ដោយកិរិយាមិនប្រមាថចុះ»

ព្រះពុទ្ធទ្រង់មានពុទ្ធិកាតែប៉ុណ្ណោះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។

ព្រះពុទ្ធ ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគ្រិស្តសរាជ ក្នុងព្រះជន្ម ៨០វស្សា។

កាលដែល ព្រះអង្គ នៅមានព្រះជន្ម ក៏ព្រះអង្គទទួល ផលវិបាករបស់កម្ម ដែលព្រះអង្គបានសាងពីអតីតជាតិដែរ។ ដែលកម្មពៀរ ទាំងអស់នោះ មានដូចជា ÷

ទី១- កាលដែល ព្រះពុទ្ធធ្វើទុក្ខកិរិយា អស់រយៈពេល៦ឆ្នាំ ព្រោះ កាលពីអតីតជាតិ ព្រះអង្គកេីតជាព្រាហ្មណ៍ មានឈ្មោះថា ចុតិបាល បាននិយាយប្រមាថ ដល់ព្រះពុទ្ធកស្សបៈថា ÷ នែ សមណៈត្រងោល កុំខិតខំប្រឹងប្រែងពេក ការត្រាស់ដឹងជា ព្រះពុទ្ធ វាមិនងាយទេ វាពិបាកណាស់ ក្នុងលោកនេះ មិនមាន ព្រះពុទ្ធ ត្រាស់ដឹងទេ។

ទី២- កាលដែល ព្រះពុទ្ធឆាន់ចង្ហាន់ នូវបាយអង្ករក្រហមរយៈពេល៣ខែ អំឡុងចូលវស្សាទី១២ នៅស្រុកវេរញ្ចគ្រាម ព្រោះ កាលពីអតីតជាតិ ព្រះអង្គកេីតជាមាណពម្នាក់ បានប្រមាថ ដល់ព្រះពុទ្ធផុស្សៈ ថា÷ ពួកសមណៈឯង មិនព្រមធ្វើការរកស៊ីទទួលទានទេ ដេីរតែសុំអាហារគេតាមផ្ទះ សមតែស៊ីអង្ករស្រូវក្រហមបានហេីយ មិនគួរស៊ីអង្ករស្រូវសាលីទេ។

ទី៣- កាលដែល នាងចិញ្ចាមាណវិកា និយាយមួលបង្កាច់ ចោទព្រះពុទ្ធថា ជាអ្នកធ្វើឲ្យនាងមានផ្ទៃពោះ ព្រោះកាលពី អតីតជាតិ ព្រះអង្គកេីតជាព្រាហ្មណ៍ ហេីយបាននិយាយពាក្យ មួលបង្កាច់កេរ្តិ៍ឈ្មោះ ដល់ភិក្ខុសង្ឃឈ្មោះថានន្ទៈ ជាសាវ័ក របស់ព្រះពុទ្ធ។

ទី៤- កាលដែល ភិក្ខុទេវទត្ត បានលែងដំរីនាឡាគិរី អោយមក បៀតបៀនព្រះអង្គ ព្រោះកាលពីអតីតជាតិ ព្រះអង្គកេីតជា ហ្មដំរី បានញុំាងដំរីអោយទៅ បន្លាចព្រះបច្ចេកពុទ្ធ កំពុង និមន្តបិណ្ឌបាត្រ ហើយខ្លួនឯង ឈរសេីចសប្បាយលេង។

ទី៥- កាលដែលទេវទត្ត បញ្ជាអោយខ្មាន់ធ្នូ ចំនួន៣២នាក់ ទៅបាញ់ប្រហារ ជីវិតព្រះអង្គ ព្រោះកាលពីអតីតជាតិ ព្រះអង្គ កេីតជាក្មេងអ្នកលេងម្នាក់ នៅតាមផ្លូវធំ រេីសយកដុំថ្ម គប់ចំព្រះបាទរបស់ព្រះបច្ចេកពុទ្ធមួយអង្គហើយខ្លួនឯងបានឈរសេីចសប្បាយលេង ទុកជាល្បែង។

ទី៦- កាលដែល ភិក្ខុទេវទត្ត រមៀលថ្មភ្នំទម្លាក់ចុះ មកក្រោម កម្ទេចថ្ម ខ្ទាតចំព្រះបាទរបស់ព្រះអង្គ បណ្តាលអោយ ព្រះលោហិតហូរចេញមកក្រៅ ព្រោះកាលពីអតីតជាតិ ព្រះអង្គ
កេីតជា កូនកុដុម្ពី វេលាឪពុកស្លាប់ទៅ ក៏ឈ្លោះគ្នាជាមួយ ប្អូនប្រុសបង្កើត តែម្តាយផ្សេងគ្នា ដេីម្បីដណ្ដើមទ្រព្យសម្បត្តិ រហូតចាប់វាយបោកប្អូនប្រុសរបស់ខ្លួន ផ្ទប់នឹងផ្ទាំងថ្ម ហើយ បណ្តាលឲ្យស្លាប់ បាត់បង់ជីវិតទៅ។

ទី៧- កាលដែល ពួកនិគ្រន្ថតិរ្ថិយ ចាប់រំលោភ ហើយសម្លាប់ នាងសុន្ធរី រួចយកសពមកកប់ក្នុងវត្តជេតពន ហើយគាស់ សាកសពនាង ដេីរដង្ហែរតាមភូមិស្រុក ដោយបានចោទ ទម្លាក់កំហុសថា ព្រះពុទ្ធជាអ្នកប្រព្រឹត្ត ពីព្រោះ កាលពី អតីតជាតិ ព្រះអង្គកេីតជា មាណពឈ្មោះថាមុណេឡិ បានមួលបង្កាច់ព្រះបច្ចេកពុទ្ធមួយអង្គព្រះនាមសុភិរី។ បន្ទាប់មក ជាតិក្រោយទៀត ព្រះពុទ្ធកេីតជាព្រាហ្មណ៍ ចេះមន្តសីលសាស្ត្រ ហើយបានបង្រៀនកូនសិស្សចំនួន៥០០នាក់ វេលា ខណៈនោះ មានឥសីមួយអង្គ មានឫទ្ធច្រើន សម្រចអភិញ្ញា៥ បានមកឈរមេីលការបង្រៀនរបស់ព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះ បានមួលបង្កាច់ថា ឥសីនេះ ជាអ្នកបរិភោគកាមគុណទាំង៥ ប្រាប់ដល់កូនសិស្សរបស់ខ្លួន ៗ ក៏ដេីរនិយាយ ប្រាប់អ្នកស្រុកទាំងឡាយ កុំអោយធ្វើទាន ជាមួយឥសីអង្គនេះ។

ទី៨- កាលដែល ព្រះអង្គនិមន្តទៅឃាត់ ដំណើររបស់ស្តេច
វិឌូឌភៈ កុំអោយទៅសម្លាប់ត្រកូលសាក្យៈ ដែលត្រូវជាញាតិ របស់ព្រះអង្គ ខណៈនោះ ព្រះអង្គនិមន្តប្រថាប់ក្រោមដើមឈើ ឥតមានស្លឹកមួយដេីម បណ្តាលអោយព្រះអង្គ ឈឺព្រះសិរ្ស៍ ព្រោះកាល ពីអតីតជាតិ ព្រះអង្គកេីតជាកូនប្រុស នៃត្រកូលអ្នកនេសាទ ហើយបានត្រេកអរ ពេលដែលពួកញាតិ ចាប់ត្រីបាន យកទៅសម្លាប់ធ្វើជាអាហារ។

ទី៩- កាលដែល ព្រះអង្គតែងតែឈឺចង្កេះជារឿយៗ ពីព្រោះ កាលពីអតីតជាតិ ព្រះអង្គកេីតជាអ្នកចំបាប់ម្នាក់ មានមាឌតឿ ត្រូវគេមេីលងាយ ហើយបានចាប់ អ្នកចំបាប់មានមាឌធំខ្ពស់ម្នាក់ អុកនឹងជង្គង់ បណ្តាលអោយគេបាក់ចង្កេះ។

ទី១០- កាលដែល គ្រូពេទ្យជីវកកោមារភត្យ បានចៀរសាច់ស្បែកព្រះបាទារបស់ព្រះពុទ្ធ ដេីម្បីព្យាបាលព្រះរោគ ព្រោះកាលពីអតីតជាតិ ព្រះអង្គកេីតជា មហាចោរ បានសម្លាប់ អ្នកដំណើរ ដេីម្បីប្លន់យកទ្រព្យសម្បត្តិ។

ទី១១- កាលដែល ព្រះអង្គបរិនិព្វាន ត្រឹមតែព្រះជន្ម ៨០ឆ្នាំ ព្រោះ កាលពីអតីតជាតិ ព្រះអង្គកេីតជា ចៅមាណពម្នាក់ មាន
ឫទ្ធិច្រើន បានយកដាវទៅសម្លាប់យក្ស ដែលមានអាយុ៨០ឆ្នាំ យក្សនោះវាបានមកចាប់ មនុស្សក្នុងនគរស៊ីរាល់ថ្ងៃ ។ វេលា ហៀបនឹងស្លាប់ យក្សនោះបានចងពៀរ និងចៅមាណព ថា ក្នុងអនាគតជាតិ សូមអោយអ្នកស្លាប់ក្នុងអាយុ៨០ឆ្នាំនេះវិញ។
រីឯ យក្សនោះបានមកកេីតជាសត្វជ្រូករបស់នាយចុនៗ បាន សម្លាប់សត្វជ្រូកនោះធ្វើជាអាហាររួចយកទៅប្រគេនដល់ ព្រះពុទ្ធ ក្នុងកាលព្រះអង្គ ព្រះជន្ម៨០ឆ្នាំ ក្រោយពីឆាន់ហើយ ព្រះអង្គធ្លាក់ព្រះលោហិតតាមព្រះឪិស ព្រះអង្គបង្គាប់ឱ្យ ព្រះអានន្ទយកចង្ហាន់នោះ ទៅកប់ចោលក្នុងដី។ ហើយព្រះអង្គ មិនអោយគេបន្ទោសនាយចុនឡើយ ព្រោះចង្ហាន់នេះ ធ្វើឲ្យព្រះអង្គបាន បរិនិព្វាន ជាបរមសុខអមតៈ យ៉ាងក្រៃលែង។

ទី១២- កាលដែល ព្រះអង្គបរិនិព្វាន ក្រោមដេីមរាំង លេីដុំថ្ម កណ្តាលព្រៃ ព្រោះកាលពីអតីតជាតិ ព្រះអង្គកេីតជា ក្មេង គង្វាលគោម្នាក់ បានចាប់សត្វឈ្លើង យកមកដោតនិងមែករាំង ទាញយ៉ាងវែងទុកអោយងាប់កណ្តាលព្រៃ។ រីឯសត្វ
ឈ្លេីងនោះ បានមកកេីតជាដុំថ្ម ដែលព្រះពុទ្ធផ្ទុំបរិនិព្វានពីលេី រីឯ មែករាំងនោះ បានមកកេីតជាដេីមរាំង ក្នុងកាលព្រះអង្គ បរិនិព្វាននៅក្រោមដើមរាំង ក្នុងគ្រានោះហោង។

No comments:

Post a Comment

Flag Counter