មាគ៌ាកំពូលៗទាំង៧របស់មហាត្មៈគន្ធី គួររៀនសូត្រតាមដើម្បីផ្លាស់ប្តូរខ្លួនឯងនិងពិភពលោក - MonkCambodia

មាគ៌ាកំពូលៗទាំង៧របស់មហាត្មៈគន្ធី គួររៀនសូត្រតាមដើម្បីផ្លាស់ប្តូរខ្លួនឯងនិងពិភពលោក

Share This


មហាត្មៈ​ ការាំចាន់ គន្ធី កើតនៅថ្ងៃទី ០២ ខែតុលា ឆ្នាំ១៨៦៩​ ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ពូកែនៃប្រទេសឥណ្ឌាអំឡុងពេលចលនាទាមទារឯករាជ្យជាតិឥណ្ឌា។​ គាត់ជាអ្នកត្រួសត្រាយក្នុងការទប់ទល់ពីការគាបសង្កត់អ្នកបាសបោរជាច្រើន ដោយការប្រកាន់ភ្ជាប់ភាពអត់ធ្មត់ អហិង្សា និងបានធ្វើអោយប្រទេសឥណ្ឌាឆ្ពោះទៅរកញភាពឯករាជ្យ និងបានបំផុសអោយមានចលនាតស៊ូសំរាប់សិទ្ធនិងសេរីភាព ក្នុងពិភពលោក។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ Wikipedia កាលពីពេលកន្លងមក។ ប្រភពខាងលើបន្តថា ជារឿយៗ មហាត្មៈ គន្ធី ត្រូវបានមនុស្សនិយាយថា គាត់គឺជាមហាត្មៈ រឺ វិញ្ញានខក្ខដ៏អស្ចារ្យ។ ក្នុងប្រទេសឥណ្ឌា គាត់ក៏ត្រូវបានគេហៅ​ បាពូ(Bapu)ដែលមានន័យថា ឪពុក​ ហើយត្រូវបានដាក់កិត្តនាមថា បិតាជាតិផងដែរ។ គួរឲ្យសោកស្តាយ លោកមហាត្មៈ គន្ធី ទទួលមរណៈភាពដោយត្រូវបានគេលបធ្វើឃាត នៅ​ទីក្រុង​ឌឺលី ប្រទេសឥណ្ឌា នាថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៤៨។ ប៉ុន្តែយ៉ាងណាលោក បានស្លាប់តែកាយទេ កេរ្តិ៍ឈ្មោះ ស្នាដៃដ៏មហិមារជាច្រើន គំនិត និងទស្សនៈកំពូលនៅតែបន្តរស់នៅក្នុងបេះជនជាតិឥណ្ឌាទូទៅ និងមនុស្សជាតិក្នុងពិភពលោកផងដែរ។ ជាពិសេសមាគ៌ាកំពូលៗទាំង៧ ដើម្បីផ្លាស់ប្តូរខ្លួនឯង និងពិភពលោកខាងក្រោមនេះ ដែលលោកធ្លាប់បានបង្រៀនកន្លងមក៖

១ ផ្លាស់ប្ដូរអ្វីដែលអ្នកចង់មើលឃើញក្នុងពិភពលោកនេះ

មនុស្សម្នាក់ៗអាចធ្វើឲ្យមានភាពខុសគ្នា ហើយភាពខុសគ្នានោះតែងតែផ្តើមចេញពីមនុស្សម្នាក់។ មហាត្ម:គន្ធី បានអនុវត្តជាក់ស្តែងក្នុងសកម្មភាពរបស់លោក ទោះជាលោកប្រឈមនិងការដាក់ទោស បង្អត់អាហារ និងអាចបាត់បង់ជីវិតក៏ដោយ។ លោកនៅតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសន្តិភាព និងភាពស្មោះត្រង់ជានិច្ច។ 

២ មានរឿងជាច្រើនដែលខ្ញុំអាចលះបង់ជីវិតដើម្បីធ្វើវា តែការធ្វើឲ្យអ្នកដទៃឈឺចាប់ខ្ញុំមិនធ្វើឡើយ

វីរ:បុរសបដិវត្តប្រទេសឥណ្ឌាខាងលើនេះ បានដឹកនាំប្រជាជនរបស់លោកឈានទៅរកឯករាជ្យជាតិតាមរយៈភាពអស្ចារ្យរបស់លោក ដោយសន្ដិភាពហើយដោយមិនធ្វើឲ្យអ្នកណាម្នាក់ឈឺចាប់ឡើយ។ 

៣ ទោះបីជាអ្នកជាជនតូចទាបក៏ដោយ ការពិតនៅតែជាការពិត

ពាក្យឃោសនាមិនមែនសុទ្ធតែជាការពិតទេ ពាក្យចរចាមអារាមក៏អ៊ីចឹងដែរ តែការពិតនោះទាល់តែបានឆ្លងតាមរយៈការគិតថ្លឹងថ្លែងដោយយកចិត្តទុកដាក់ និងឃើញផ្ទាល់នឹងភ្នែកនោះឯង។

៤ អ្នកគឺជាលទ្ធផលដែលអ្នកបានគិត អ្នកគិតអ្វី នោះអ្នកនឹងក្លាយជាយ៉ាងនោះ

មហាត្ម:គន្ធី បានធ្វើតាមវិធីនេះដើម្បីគ្រប់គ្រងលើគំនិត។ ការគិតបែបវិជ្ជមាននឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកទាំងមូល ហើយបើមនុស្សមានការគិតបែបនេះកាន់តែច្រើន ពិភពលោកនឹងកាន់តែមានភាពល្អប្រសើរឡើង។

៥ កំហឹងទល់និងកំហល់នឹងបង្កឲ្យមានអសន្តិភាព

មហាត្មៈគន្ធី បានបង្រៀនថា “វប្បធម៌ សាសនា និងនយោបាយរបស់ពួកយើងខុសពីគេ គឺមិនបានធ្វើឲ្យនរណាម្នាក់ឈឺចាប់ ឬបាត់បង់ជីវិតឡើយ”។

៦ សម្ដីរបស់អ្នកមិនមានតម្លៃស្មើនឹងទង្វើរបស់អ្នកទេត្រូវធ្វើអោយច្រើនជាងនិយាយ។

៧ កម្លាំងដ៏ខ្លាំងបំផុតនោះគឺកម្លាំងចិត្ត មិនមែនកម្លាំងកាយ ឬភេសជ្ជៈប៉ូវកម្លាំងនោះទេ៕

No comments:

Post a Comment

Flag Counter