តើពាក្យ«ប្រមាថ និងប្រមាទ» មានន័យខុសគ្នាដូចម្តេច?ពាក្យថា«ប្រមាថ» និង«ប្រមាទ» ត្រូវបានស្មេរជាច្រើនច្រឡំថា ពាក្យទាំងពីរនេះ មាន័យដូចគ្នា។ តាមពិតទៅ ពាក្យទាំងពីរនេះ ពិតជាមានសូរដូចគ្នាមែន ប៉ុន្តែ គេសរសេរខុសគ្នា ហើយអត្ថន័យនៃពាក្យទាំងពីរនេះ ក៏មិនដូចគ្នាឡើយ។
ពាក្យថា ប្រមាថ (ន) មានន័យថា ការបៀតបៀនគេ,ការញាំញីគេ,ការធ្វើទុក្ខបុកម្នេញគេឲ្យគេលំបាក,ការមើលងាយគេ។ បើប្រើជា(កិ) ក៏អាចប្រើបានដែរ។ មនុស្សប្រមាថសត្វ គឺជាមនុស្សបៀតបៀនសត្វ។ មនុស្សប្រមាថចាស់ មានន័យថា មនុស្សមើលងាយចាស់។ ពាក្យនេះ គឺសំដៅលើការប្រមាថ និងបៀតបៀនឲ្យខាតដល់ប្រយោជន៍គេ។
ឧទាហរណ៍៖ ពូសុខ គឺជាប្តីរបស់មីសៅ។ ពូសុខ តែងវាយដំ និងជេរមីងសៅ ស្ទើរគ្រប់ពេលដែលគាត់ត្រឡប់មកពីធ្វើការវិញ។ ព្រោះ គាត់យល់ថា ការងារផ្ទះដែលប្រពន្ធធ្វើសព្វថ្ងៃ គឺជាការតូចតាច។ នេះ គឺជាការប្រមាថមួយ ដែលប្តីម្នាក់មើលងាយ និងប្រើអំពើហិង្សាផ្លូវចិត្ត និងកាយ ដែលធ្វើឲ្យប្រពន្ធឈឺចាប់។ អំពើរបស់ពូសៅនេះ ក៏ចាត់ទុកថា ការធ្វើទុក្ខបុកម្នេញចំពោះប្រពន្ធរបស់ខ្លួនផងដែរ។
ចំណែកពាក្យថា ប្រមាទ (ន) មានន័យថា ការភ្លេចស្មារតី,ការធ្វេសស្មារតី,ការធ្វេសប្រហែល។ បើប្រើជា(កិ) មានន័យថា ភ្លេច, ធ្វេស,ប្រហែល។
ឧទាហរណ៍៖ ពេលអនុរក្សចែកវិញ្ញាសាប្រឡងភ្លាម បេក្ខជនប្រឡងម្នាក់ មើលលំហាត់ភ្លាម ក៏អង្គុយលេងរង់ចាំទាល់តែជិតដល់ម៉ោងទើបធ្វើលំហាត់នោះ។ នៅពេលដល់ម៉ោងប្រមូលវិញ្ញាសា បេក្ខជននោះ ធ្វើលំហាត់នោះមិនទាន់ឡើយ។ នៅទីបំផុត គាត់បានធ្លាក់ក្នុងការប្រឡង ដោយសារតែប្រមាទចំពោះវិញ្ញាសា ថា ធូរពេក ឬងាយស្រួលពេក៕
ប្រភព៖ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត

១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

៣.បរមត្ថប្រយោជន៍
(ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
- -បិដកអដ្ឋកថាលេខ ៤៨
- សន្ធានវគ្គ ទំព័រ ២៥១-២៥៩

ពាក្យថា«ប្រមាថ» និង«ប្រមាទ»
Share This
Subscribe to:
Post Comments (Atom)
Author Details
Note: Buddha Dharma Monk, Khmer Chef ,Khmer Poem , Khmer Festival,History of Buddha, Grammar Pali, Entertainment, Education, sports, technology, Khmer food, Khmer Housewife, Khmer Literature,Buddhism and society........ ©All rights reserved by MonkCambodia 2020
No comments:
Post a Comment