ធម៌ - MonkCambodia

ធម៌ (ភាសាសំស្ក្រឹត ៖ धर्म dhárma, ភាសាបាលី ៖ धम्म dhamma, អង់គ្លេស ៖ Dharma) គឺ​ជា​ពាក្យ​ទូទៅ​មួយ​ដែល​មាន​អត្ថន័យ​ច្រើន​យ៉ាង​​អាស្រ័យ​ទៅ​តាម​សាសនា​នីមួយៗ។ នៅ​ក្នុង​ភាសាខ្មែរ ធម៌​គឺ​ជា​សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត ។ ល។ គេ​អាច​ប្រែ​ម្យ៉ាង​ទៀត​ថា ធម៌គឺ​ជាក្បួន​ច្បាប់​សំរាប់​ដឹកនាំ​សត្វ​លោក​អោយប្រព្រឹត្ត​​ទៅ​តាម​គន្លងល្អ។​ ពាក្យ​នេះ ខ្មែរ​យើង​ធ្លាប់​ប្រើ​ជា​ធម្មតា​មក គឺ​សំដៅ​យក​ពាក្យ​ឱវាទ​របស់​ព្រះ​ពុទ្ធ និង​អត្ថបទ​ទួទៅ​ដែល​ទាក់ទង​ដោយ​ពុទ្ធ​សាសនា : រៀន​ធម៌, សូត្រ​ធម៌, ចេះ​ធម៌, ចាំ​ធម៌, ស្ដាប់​ធម៌, ធម៌​អាថ៌ អត្ថបទ​របស់​ធម៌ ។ល។ អត្ថន័យ​ក្នុង​ព្រះពុទ្ធសាសនា នៅ​ក្នុង​ព្រះ​ពុទ្ធសាសនា ព្រះ​ធម៌​មាន​ន័យ​សំខាន់​៣​យ៉ាង​គឺ ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មាសម្ពុទ្ធពុទ្ធ សភាវៈ​ទាំង​ឡាយ​ដែល​មាន​នៅ​ក្នុង​លោក ជា​ច្បាប់​ធម្មជាតិ​ដែល​មិន​អាច​កែប្រែបាន ពាក្យប្រៀនប្រដៅរបស់​ព្រះពុទ្ធ[កែប្រែ] សំរាប់​ពុទ្ធ​បរិស័ទ ពាក្យ​ថាព្រះធម៌ មាន​ន័យ​ថា គឺ​ជា​ពាក្យ​ទេសនា​អប់រំ​ទូន្មាន​របស់​ព្រះ​សម្មាសម្ពុទ្ធអោយ​ស្ថិត​នៅ​ក្នុង​ផ្លូវ​ជា​កណ្តាលគឺ​មជ្ឈិមបដិបទា ដែល​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ​គួរ​គោរព​ប្រតិបត្តិតាម​ដើម្បី​ការ​នៅ​ជា​សុខ​ក្នុង​បច្ចុប្បន្ន​ក៏​ដូច​ជា​ក្នុង​កាល​ជា​អនាគត ប្រសើរ​ជាង​នេះ​ទៅ​ទៀត​គឺ​ដើម្បី​រួច​ផុត​ចាកទុក្ខ​ទាំង​ពួង​គឺ​​ព្រះនិព្វាន។ ព្រះ​ធម៌​គឺ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​រតនៈ​ទាំង​៣ គឺ​ ពុទ្ធ​រតនៈ ធម្មរតនៈ និង សង្ឃរតនៈ។ ព្រះធម្មគុណ ស្វាក្ខាតោ ព្រះ​បរិយត្តិធម៌ គឺ​ព្រះ​ត្រៃ​បិដក ជា​ធម៌​ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សម្តែង​ហើយ​ដោយ​ល្អ មាន​៩​ប្រការ គឺ​មគ្គ​៤ ផល​៤ និព្វាន១។ សន្ទិដ្ឋិកោ ជា​ធម៌​គឺ​ព្រះ​អរិយបុគ្គល​ទាំង​ពួង ដឹង​ពិត ឃើញ​ពិត​ដោយ​បច្ចវេក្ខណញ្ញាណ គឺថា នឹង​បាន​ដឹង​ បាន​ស្តាប់​ដោយ​ជឿ​បុគ្គល​ដទៃ​នោះៗ ក៏​ទេ គឺ​ឃើញ​ច្បាស់​ដោយ​ខ្លួន​ឯង អកាលិកោ ជាធម៌​អោយ​នូវ​ផល​មិន​រង​ចាំ​កាល គឺ​ថា កាល​បើ​ព្រះ​អរិយមគ្គ​កើត​ឡើង​ហើយ ព្រះ​អរិយផល​ក៏​កើត​ឡើង​ក្នុង​លំដាប់​គ្នា​មិន​បាន​យឺត​យូរ​ឡើយ ឯហិបស្សិកោ ជាធម៌​គួរ​ដល់​ឯហិបស្សវិធី គឺ​ថា បើ​ព្រះ​អរិយបុគ្គល ដែល​បាន​សម្រេច​មគ្គ​ផល​ហើយ ក៏​គួរ​នឹង​ហៅ​បុគ្គល​ដទៃ​អោយ​ចូល​មក​មើល​បាន(​ក្នុង​ន័យ​នេះ គឺថា បើ​បុគ្គល​ម្នាក់​បាន​សម្រេច​មគ្គ​ផល ក៏​ណែ​នាំ​បុគ្គល​ដទៃដើម្បី​អោយ​គេ​បាន​សម្រេច​មគ្គ​ផល​ដូច​ខ្លួន​ដែរ ដោយ​ការ​ទទួល​យក ធ្វើ​ការ​ពិសោធន៍​ ពិចារណា​អំ​ពី​សេចក្តី​ពិត​ដោយ​ខ្លួន​ឯង)។ ឱបនយិកោ ជា​ធម៌​គឺ​ព្រះ​អរិយ​បុគ្គល​គប្បី​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ដោយ​អំណាច​នៃ​ភាវនា។ បច្ចត្តំ វេទិតព្វោ វិញ្ញូហិ ជា​ធម៌​គឺ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​មាន​ឧគ្ឃដិតញ្ញូបុគ្គល​ជា​ដើម គប្បី​ដឹង គប្បី​ឃើញ​ច្បាស់​ក្នុង​ចិត្ត​នៃ​ខ្លួន។ ការ​ពិចារណ​រំលឹង​ធម្មគុណ​ជា​រឿយ​ៗ អាច​ធ្វើ​អោយ​បុគ្គល​នោះ​ឯង​បាន​ទទួល​នូវ​សេចក្តី​ស្ងប់​សុខ ព្រោះ​ចិត្ត​ឆ្ងាយ​ស្រឡះ​ចាក​មិច្ឆាទិដ្ឋិ​ទាំង​ពួង។ ច្បាប់ធម្មជាតិ អ្វី​ៗ​កើត​ឡើង​ក្នុង​លោក​ព្រោះ​មាន​ហេតុ​ជា​បច្ច័យ។ វា​គឺ​ជា​សេចក្តី​ពិត​ដែល​មិន​អាច​មាន​នរណា​ម្នាក់​កែ​ប្រែ​សេចក្តី​នេះ​បាន​ឡើយ។ អនិច្ចំ សេចក្តី​មិន​ទៀង​ទាត់។ ធម៌​ទាំងឡាយ​ដែល​មាន​បច្ច័យ​តាក់​តែង​ហើយ តែង​ប្រែប្រួល​ជានិច្ច ទុក្ខំ សេចក្តី​ឈឺ​ចិត្ត​ សោក​សង្រេង មិន​ពេញ​ចិត្ត (​ក្នុង​ន័យ​នេះ គឺ​សំដៅ​លើ​សត្វលោក ឬ​របស់​ជា​ទី​ស្រឡាញ់ ប្រែប្រួល វិនាស​ព្រាត់​ប្រាស​ទៅ ដែល​បុគ្គល​មិន​ចង់​អោយ​ទៅ​ជា​យ៉ាង​នោះ ក៏​កើត​ជា​ទុក្ខ)។ អនត្តា មិនមែន​ខ្លួន។ ធម្មជាតិ​ទាំង​ឡាយ​កើត​ឡើង​ដោយ​ធាតុ​ផ្សំ​៤យ៉ាង គឺ​ ទឹក​ ដី​ ភ្លើង​ ខ្យល់ ដែល​ធាតុ​ទាំង​នោះ​តែង​ប្រែប្រួល​ជានិច្ច ដែល​បុគ្គល​អ្នក​មាន​ប្រាជ្ញា​តួយ៉ាង​ដូច​ជា​ព្រះ​សម្មាសម្ពុទ្ធ ឬក៏​ព្រះ​អរិយៈ​ទាំងឡាយ មិន​អាច​ចាត់​ទុក​ថា វា​ជា​ខ្លួន​បាន​ទេ។ អត្ថន័យ​ក្នុង​ព្រហ្មញ្ញសាសនា ក្នុង​ព្រហ្មញ្ញសាសនា ធម៌​គឺ​សំដៅ​លើ​ការ​សិក្សា​ ក្បួន​ច្បាប់​តាម​គម្ពីរ​វេទ កតព្វកិច្ច​ដែល​ព្រាហ្មណ៍​ទាំង​ឡាយ​ចាំបាច់​ត្រូវ​គោរព​ប្រតិបត្តិ​តាម។ ពាក្យ​ថា ធម៌ ព្រាហ្មណ៍​ទាំង​ឡាយ​សំដៅ​យកវិជ្ជា​ផ្លូវ​លោក​ទាំង​ឡាយ​ដែល​ជា​អច្ឆរិយៈ មាន​ហោរាសាស្ត្រ ស្តោះ​ផ្លុំ រំដោះ​គ្រោះ រាយ​មន្តអាគម ដាក់​ស្នេហ៍​ សុំលាភ​សក្ការៈពី​ទេវតា​ជាដើម។ គេ​ចែក​គម្ពីរ​វេទ​ជា​បី​ប្រភេទគឺ គម្ពីរឫគ្វេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។ យជុវ៌េទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​ គម្ពីរសាមវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។ ព្រះ​ដែល​ជា​ទី​គោរព​របស់​ពួក​ព្រាហ្មណ៍​ទាំង​នោះ គឺ​ព្រះ​ព្រហ្ម ដែល​គេ​សន្មត់​ថា​ជា​អ្នក​បង្កើត​លោក។
Flag Counter