អវណ្ណារហសូត្រ (បុគ្គលពោលសរសើរគុណ) - Monk Cambodia

អវណ្ណារហសូត្រ (បុគ្គលពោលសរសើរគុណ)

Share This

 #សិក្សាបិដក៤២​

[៨៤] អវណ្ណារហសូត្រ (បុគ្គលពោលសរសើរគុណ)

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។

១. អននុវិច្ច អបរិយោគាហេត្វា អវណ្ណារហស្ស វណ្ណំ ភាសតិ (មិនពិនិត្យមើល មិនស្ទង់មើលជាមុន ហើយពោលសរសើរបុគ្គលដែលគួរតិះដៀល) ១

២. អននុវិច្ច អបរិយោគាហេត្វា វណ្ណារហស្ស អវណ្ណំ ភាសតិ (មិនពិនិត្យមើល មិនស្ទង់មើលជាមុន ហើយពោលតិះដៀលបុគ្គលដែលគួរសរសើរ) ១

៣. អននុវិច្ច អបរិយោគាហេត្វា អប្បសាទនីយេ ឋានេ បសាទំ ឧបទំសេតិ (មិនពិនិត្យមើល មិនស្ទង់មើលជាមុន ហើយបណ្តុះ​សេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា) ១

៤. អននុវិច្ច អបរិយោគាហេត្វា បសាទនីយេ ឋានេ អប្បសាទំ ឧបទំសេតិ (មិនពិនិត្យមើល មិនស្ទង់មើលជាមុន ហើយបណ្តុះសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា) ១

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះ តែងធ្លាក់ប្រូងទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ។

១. អនុវិច្ច បរិយោគាហេត្វា អវណ្ណារហស្ស អវណ្ណំ ភាសតិ (បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោលទោសចំពោះបុគ្គលដែលប្រកបដោយទោស) ១

២. អនុវិច្ច បរិយោគាហេត្វា វណ្ណារហស្ស វណ្ណំ ភាសតិ (បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបពោលគុណ ចំពោះបុគ្គលដែលប្រកបដោយគុណ) ១

៣. អនុវិច្ច បរិយោគាហេត្វា អប្បសាទនីយេ ឋានេ អប្បសាទំ ឧបទំសេតិ (បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបបណ្តុះ​សេចក្តីមិនជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា) ១

៤. អនុវិច្ច បរិយោគាហេត្វា បសាទនីយេ ឋានេ បសាទំ ឧបទំសេតិ (បានពិនិត្យមើល បានស្ទង់មើលរួចហើយ ទើបបណ្តុះសេចក្តីជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា) ១

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ទាំង ៤ យ៉ាងនេះ តែងទៅកើតក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter