យុគនទ្ធវគ្គ លោកុត្តរកថា* (បដិសម្ភិទាមគ្គ) - Monk Cambodia

យុគនទ្ធវគ្គ លោកុត្តរកថា* (បដិសម្ភិទាមគ្គ)

Share This

 🍃យុគនទ្ធវគ្គ លោកុត្តរកថា* (បដិសម្ភិទាមគ្គ)

ពួកធម៌ ជាលោកុត្តរៈ តើដូចម្តេច។ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គប្រកបដោយអង្គ ៨ អរិយមគ្គ ៤ សាមញ្ញផល ៤ និងនិញ្វន នេះ ពួកធម៌ ជាលោកុត្តរៈ។ 


សំនួរត្រង់ពាក្យថា លោកុត្តរៈ តើលោកុត្តរៈ ដោយអត្ថដូចម្តេច។ ធម៌ទាំងឡាយឆ្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងអំពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ ឆ្លងចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយឆ្លងពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកន្លងហើយនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយដ៏ក្រៃលែងក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រលាស់ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយលះចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំង ឡាយ លះចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឋិតនៅនាលោក ឈ្មោះថាលោកុត្តរៈ ធម៌ ទាំងឡាយមិនប្រឡាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនប្រឡាក់ឰដ៏លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ស្អិតដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ជំពាក់ដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនបង្អោនទៅក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយមិនបង្អោនទៅតាមលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយរួចស្រឡះចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រួចស្រឡះអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ រួចស្រឡះពីលោក ឈ្មោះថា លោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបដោយលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឥតប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ គ្មានប្រកបក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយស្អាតវិសេសអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ស្អាតវិសេសក្រៃលែងជាងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយចេញអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ចេញពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរចាកលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរអំពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ វៀរពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាប់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនប្រកាន់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជំពាក់ក្នុងលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ផ្តាច់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ឈ្មោះថាលោកកុត្តរៈ ព្រោះផ្តាច់បង់នូវលោក ធម៌ទាំងឡាយ រម្ងាប់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ឈ្មោះថាលោកុត្តរៈ ព្រោះរម្ងាប់បង់នូវលោក ធម៌ទាំងឡាយ មានការមិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ទៅផុតពីលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនជាវិស័យនៃលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនសាធារណ៍ដល់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ខ្ជាក់ចោលនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនត្រឡប់មកកាន់លោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ លះបង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនញុំាងលោកឲ្យកើត ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនស្រឡាបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ នាំចេញនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយកម្ចាត់បង់នូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ មិនឱបក្រសោបនូវលោក ឈ្មោះថាលោកុត្តរៈ ធម៌ទាំងឡាយ ប្រព្រឹត្តកន្លង គ្របសង្កត់នូវលោក ហើយប្រតិស្ថាន ឈ្មោះថាលោកុត្តរៈ។


ចប់ លោកុត្តរកថា។ 


ខុទ្ទកនិកាយ បដិសម្ភិទាមគ្គ តតិយភាគ

(ព្រះត្រៃបិដក ភាគទី៧១)


……………………………….……………………….

🍃ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter