សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត គឺជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ ព្រមទាំងជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញបំផុត - Monk Cambodia

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត គឺជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ ព្រមទាំងជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញបំផុត

Share This

 #សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត គឺជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ ព្រមទាំងជាអ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញបំផុត។

------------------------------------

 ប្រវត្តិរូបសម្តេចសង្ឃរាជជួន ណាត

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ 


       សម្ដេច​​ព្រះ​សង្ឃរាជ ជួន ណាត ទ្រង់​​ប្រសូត​​នៅ​​ថ្ងៃ​អង្គារ ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង, សង្កាត់​​រកា​​កោះ, ស្រុក​​គង​​ពិសី, ខេត្ត​​កំពង់​ស្ពឺ, ព្រះរាជាណាចក្រកម្ពុជា ។


        សម្ដេច​​មាន​​ព្រះជាតិ​​ក្នុង​​ត្រកូល​​កសិករ, ព្រះមាតាសម្តេចនាម យក់, និងព្រះបិតា​​នាម ព្រហ្ម ជួន ។ គ្រួសារ​នេះ​​មាន​​បុត្រ​តែ​​ពីរ​នាក់​​គឺ អង្គ​​សម្ដេច​ព្រះសង្ឃរាជ និង​លោក​​ឧកញ៉ា​​សោភណ្ឌ​​មន្ត្រី ជួន នុត ជា​ព្រះ​​អនុជ​​នៃ សម្ដេច​​ព្រះសង្ឃ​រាជ។ កាលពីព្រះជន្មាយុប្រមាណ ១២វស្សា មាតាបិតាបាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល ។


        មានឯកសារជាច្រើនបានចងក្រងជីវប្រវត្តិរបស់សម្តេចព្រះសង្ឍរាជ ជួន ណាត បានបញ្ជាក់ថា លុះសម្តេចបានព្រះជន្មាយុ ១៤វស្សា នាំបានបួសជាសាមណេរ នៅថ្ងៃទី ១៥កើត គ.ស ១៨៧៩ នៅបំពេញកិច្ចសិក្សានាវត្ត ពោធិព្រឹក្ស អស់រយៈពេល២ឆ្នាំ ទើបចាកចេញពីវត្តពោធិព្រឹក្ស ទៅរៀនព្រះបរិយត្តិធម៌ ឯវត្តឩណ្ណាលោម ក្រុងភ្នំពេញ ។ លុះសម្តេចមានជន្មាយុគម្រប់ ២១វស្សា ទ្រង់និមន្តត្រឡប់ទៅសូមឩបម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តសម្តេចសាងបួសដំបូងវិញ ហើយសម្តេចទ្រង់ទទួលព្រះនាមបញ្ញាត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញ ឩបសម្បទា ជាភិក្ខុភាពរួចហើយទ្រង់ក៏និមន្តទៅគង់នៅវត្តឩណ្ណាលោម ទទួលការសិក្សាគន្ថធុរៈ វិញទៀត ។


        សម្តេចព្រះសង្ឃរាជទ្រង់មានសេចក្តីព្យាយាមប្រកបដោយថាមពលក្លៀវក្លាក្នុងការសិក្សាទាំងផ្នែកបាលី និងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម ហើយការសិក្សារបស់សម្តេចព្រះសង្ឃរាជមានជោគជ័យប្រសើរណាស់ ។


        សម្តេចព្រះសង្ឃរាជទ្រង់បើចាប់រៀនមុខវិជ្ជាណាមួយគឺទ្រង់យកព្រះទ័យទុកដាក់ និងខំប្រឹងប្រែងខ្លាំងណាស់ អត់មានបន្ថូរបន្ថយក្នុងក្នុងការសិក្សាលើមុខវិជ្ជានោះឡើយ ដូចជាភាសាបាលីជាដើម ។


        សម្តេចទ្រង់ទទួលការសិក្សានោះគឺសិក្សាដោយឆន្ទះដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាមុខវិជ្ជាណាមួយដោយលេងៗនោះទេ ។ វិជ្ជាខាងភាសាបាលី សំស្រ្កឹត និងភាសាបារាំង គឺសុទ្ធតែវិជ្ជាប្រដាប់ដោយវេយ្យាករណ៍យ៉ាងហ្មត់ចត់ និងជ្រាលជ្រៅបំផុត លំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្តេចព្រះសង្ឃរាជអាចរៀន អាចយល់យ៉ាងច្បាស់លាស់ បានយ៉ាងឆាប់រហ័សដែលគួរសឲ្យកោតសរសើរពន់ពេកណាស់ ។ សម្តេចទ្រង់ចេះដឹងយល់វេយ្យាករណ៍គ្រប់ភាសាដែលសម្តេចបានសិក្សារៀនសូត្រដូចជាភាសាបាលី សំស្រ្កឹត ទាំងភាសារបស់ជាតិ និងពាក្យពេចន៍ផ្នែកវប្បធម៌បុរាណក៏ទ្រង់ចេះចាំយល់ហេតុផលជាច្រើន ។ ភាសាឡាវ ភាសាសៀម និងភាសាបារាំងដែលសម្តេចរៀនគឺអាចប្រាស្រ័យទាក់ទងជាមួយនិងជនជាតិដើមទាំងនោះបាន ។ សម្តេចឈ្លាតវៃប្រសព្វយកតម្រាប់តាមសំលេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចបាន ភាសាអង់គ្លេស ភាសាយួន ដែលសម្តេចបានរៀនអាចមើល សរសេរ និងប្រាស្រ័យទាក់ទងបានដែរ ។


នៅ គ.ស ១៩១៣ សម្តេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឩបោសថរតនារាមវិហារព្រះកែវមរកត ចំពោះព្រះភ័ក្រ្តព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្ថិ បាន៤ប្រយោគដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ ។


នៅ គ.ស ១៩១៥ សម្តេចទ្រង់បានប្រឡងជាបលំដាប់លេខ២ ហើយបានទទួលការតែងតាំងជាសាស្រ្តាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជា ពុទ្ធិកវិទ្យាល័យសុរាម្រឹត ។


ស្នាព្រះហស្ថរបស់សម្តេចព្រះសង្ឃរាជបន្សល់ទុក


វចនានុក្រមភាគ២

គម្ពីរសង្ឃដីការជាច្រើន

គម្ពីរស្លឹករឹត ទាំងសៀវភៅ ជាពិសេស គឺសៀវភៅដែលសម្តេចប្រមូលរៀបរៀង

សៀវភៅបាលីដែលសម្តេចទ្រង់ប្រែជាភាសាខ្មែរ សម្រាប់ទុកឲ្យពុទ្ធបរិស័ទរៀនសូត្រ

វេយ្យាករណ៍បាលីមាន២ភាគ

គហិបដិបត្តិ

សាមណេរ​វិន័យ និងស្នា​ព្រះហស្ថ​ជាច្រើន​អនេក​ផ្សេង​ទៀត ដែល​មិន​អាច​រៀបរាប់​អស់បាន.ល...។

ការចូលទីវង្គតរបស់សម្តេចព្រះសង្ឃរាជ


        សម្តេច​សង្ឃរាជ​ ជួន ណាត បាន​ចាប់​ផ្តើម​ធ្លាក់ខ្លួនឈឺ និង​បាន​សោយ​ទិវង្គត​នៅ គ.ស ១៩៦៩ ។ ព្រះអង្គ​បាន​សោយ​ទិវង្គត​នៅ​ព្រះ​ជន្មាយុ ៨៦ វស្សា វេលា​ម៉ោង ៨​និង​២០​នាទី​យប់ ។ ឯកសារ​ខ្លះបាន​បញ្ជាក់​ថា ការ​ចូល​ទិវង្គត​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋនិង​មន្ត្រី​រាជការ​ និង​ព្រះរាជ​វង្សា​នុវង្ស យំយែក​ស្តាយ​ស្រណោះ​ចំពោះ​ការ​បាត់បង់​ព្រះអង្គ ។ សម្ដេច​ព្រះ​សង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ដោយ​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើង​​រុង​រឿង ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​សម្ដេច​ព្រះសង្ឃ​រាជ​មាន​ព្រះរាជ​ជីវ​ប្រវត្តិជា​គំរូ​ដល់​សម្រាប់​ជាតិ​ខ្មែរ ៕

-----------===-------------------

✍️ចែករំលែកអត្ថប្រយោជន៍ផ្សេងៗ💝

https://t.me/phenvethofficial

www.phenveth.wordpress.com https://phenveth.blogspot.com/

https://tiktok.com/@chirphy007

Page:Phen Veth Youtube:Phen Veth #វិត្ត 

#វិត្តៈ #ផែនវិត្ត #វិត #វ៉ិត #ផែនវ៉ិត #ផែនវិត្តៈ #ផែនវិត #phenveth #vet #VETH #PHEN #phenveth 

#PHENVETH 

#គន់ឡាំងអ៊ាង #Kunlangeang

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter