យោងតាមព្រះវិន័យ - Monk Cambodia

យោងតាមព្រះវិន័យ

Share This

 យោងតាមព្រះវិន័យ

 ១. ភិក្ខុ មិនអនុញ្ញាតិឲ្យធ្វើដំណើរជាមួយមាតុគ្រាម (ស្ត្រី) តាមយានយន្តក្តី ជិះទូកក្តី ដើរថ្មើជើងក្តីតែពីរនាក់ទោលឡើយ ។

 ភិក្ខុដែលរួមដំណើរជាមួយមាតុគ្រាមតែពីរនាក់ត្រូវអាបត្តិបាចិត្តិយ ។ ក្នុងករណីមានគ្រោះថ្នាក់ ឬជំងឺតម្រូវឱ្យជួយសង្គ្រោះជាបន្ទាន់ ព្រះសង្ឃអាចពិចារណាទៅតាមកាលៈទេសៈ ប៉ុន្តែត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីរក្សាសេចក្តីបរិសុទ្ធនៃព្រហ្មចរិយធម៌។

២.ភិក្ខុមិនត្រូវអង្គុយជាមួយមាតុគ្រាម(ស្រ្តី) តែពីរនាក់នៅទីកំបាំងភ្នែក ទីកំបាំងត្រចៀកឡើយ ភិក្ខុដែលបំពានត្រូវអាបត្តិបាចិត្តិយៈ។

៣. ភិក្ខុមិនត្រូវស្នាក់នៅ ឬសឹងក្នុងបន្ទប់រួម (ដំបូលតែមួយ ជញ្ជាំងតែមួយ) ជាមួយស្ត្រីដាច់ខាតសូម្បីតែ ១ យប់ ក៏ដោយ។ ភិក្ខុណាចូលសឹងក្នុងបន្ទប់ដំបូលតែមួយជញ្ជាំងតែ១ជាមួយស្ត្រី គឺត្រូវ អាបត្តិបាចិត្តិយ ភ្លាមៗ (ទោះជានៅគ្រែដោយឡែកពីគ្នាក៏ដោយ)។

៤.ភិក្ខុដែលយកដៃទៅប៉ះវត្ថុ ឬកាន់សំពត់របស់មាតុគ្រាម ទោះបីមិនបានប៉ះផ្ទាល់ខ្លួនប្រាណក្តី គ្រាន់តែយកដៃទៅកាន់ចុងសំពត់ឬ វត្ថុផ្សេងដែលមាតុគ្រាមកំពុងកាន់ប្រើ ឬស្លៀក និងត្រូវអាបត្តិ ថុល្លច្ច័យ ។

៥.វិន័យចំពោះការស្នាក់នៅជាមួយគ្រហស្ថជាបុរស ភិក្ខុអាចស្នាក់នៅ ឬសឹងក្នុងបន្ទប់រួម (ដំបូលតែមួយ) ជាមួយគ្រហស្ថជាបុរស បានត្រឹមតែ ៣យប់ តែប៉ុណ្ណោះ។

 ប្រសិនបើឈានចូលដល់ យប់ទី ៤ មិនចេញទៅសឹងនៅកន្លែងផ្សេង (ដំបូលផ្សេង) ទេនោះ ភិក្ខុនឹងត្រូវ អាបត្តិបាចិត្តិយ។ បើចាំបាច់ត្រូវបន្តស្នាក់រួមគ្នា ភិក្ខុនោះត្រូវតែចេញទៅសឹងនៅកន្លែងផ្សេងមួយយប់សិន ទើបអាចត្រឡប់មកសឹងរួមគ្នាបន្តបានចំនួន៣ យប់ទៀត។

👉ភិក្ខុដែលរងអាបត្តិបាចិត្តិយ នាំឱ្យកុសលបុណ្យរបស់ភិក្ខុរូបនោះធ្លាក់ចុះ ព្រោះមានការបំពានលើសិក្ខាបទដែលព្រះពុទ្ធបានបញ្ញត្តិទុក។

តាមព្រះវិន័យ បើបុគ្គលនោះស្លាប់ទៅទាំងមិនបានលាងជម្រះទោសកំហុសទាំងនោះទេ និងនាំជាបច្ច័យធ្លាក់ទៅអបាយភូមិ (នរក)។

(វិន័យបិដក)


--------------------


ប្រភពៈ Tara Om

រូបភាពៈ យល់ដឹងអំពីព្រះពុទ្ធសាសនា

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

Flag Counter